ជាកក្តាធ្វើអត្តសញ្ញាណកម្ម លេចធ្លោអំពី ប្រវត្តិសាស្រ្ត វប្បធម៌និងមនុស្សម្នានៃទីប្រជុំជន បួនម៉ាធួត ស្ថាបត្យកម្មផ្ទះវែងនៃជនជាតិ អេដេ ត្រូវបានថែរក្សានិងពង្រីក ក្លាយជា "ខ្សែ" តំណភា្ជប់អតីតកាលនឹងបច្ចុប្បន្នកាល ផ្សារភ្ជាប់ សហគមន៍នៅលើភូមិសាស្រ្តទីក្រុង។ស្ថាបត្យកម្មផ្ទះវែងនៃជនជាតិ អេដេ មានអត្ថិភាពនៅតាមសំណង់ ភូមិនិគម ហាងលក់ដូរ ជាច្រើននៅទីក្រុង បួនម៉ាធួត។
នោះគឺសារមន្ទីរខេត្ត ដាក់ឡាក់ ត្រូវបានកសាងត្រាប់តាមរចនាបថ ស្ថាបត្យកម្មលាយបញ្ចូលរវាងផ្ទះវែងនិងផ្ទះរ៉ុងប្រពៃណីនៃបងប្អូនបណ្តាជនជាតិនៅ តីង្វៀន សារមន្ទីរពិភពកាហ្វេ ភូមិគ្រឹះ ប៉ាវដាយ ។ល។ ត្រូវបានរចនាដោយយកចំណាប់អារម្មណ៍មកពីផ្ទះវែងនៃជនជាតិ អេដេ គួបផ្សំនឹងក្បាច់លម្អិតទំនើប ភូមិ អាកូ យ្ហុង គឺជាផ្ទះវែងប្រពៃណីនៅតាមបណ្តោយគន្លងអ័ក្សផ្លូវធំ។ល។
ទីក្រុង បួនម៉ាធួត ជាតំបន់ទីប្រជុំជនពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃនិវេសនកជន អន្តោគ្រាម។ មានបេតិកភណ្ឌស្ថាបត្យកម្មដ៏ពិសេសដាច់ដោយឡែកហើយសម្បូរទៅដោយអត្តសញ្ញាណទីក្រុង បួនម៉ាធួត មានលក្ខណៈដើម្បីគួបផ្សំយ៉ាងសមសួនរវាងប្រពៃណីជាមួយភាពទំនើប បង្កើតបានជាមុខមាត់ដោយឡែកហើយដ៏សែនល្អឯកក្នុងប្រព័ន្ធទីប្រជុំជន វៀតណាម៕
អត្ថបទនិងរូបថត៖ ហ្វាយធូ
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែកក្កដា៖ យ័ញលើយ