សប្បាយបុណ្យជះទឹករបស់ជនជាតិ ឡាវ

ប្រជាជននិងភ្ញៀវទេសចរសម្របខ្លួនចូលក្នុងជ្រោះ ណឹមមូ ចូលរួមពិធីបុណ្យជះទឹកជាមួយគ្នា
ប្រជាជននិងភ្ញៀវទេសចរសម្របខ្លួនចូលក្នុងជ្រោះ ណឹមមូ ចូលរួមពិធីបុណ្យជះទឹកជាមួយគ្នា

នាពេលថ្មីៗ នេះ ពិធីបុណ្យ វកណាំ (ពិធីបុណ្យជះទឹក) លើកទី ៥ ឆ្នាំ ២០២៤ របស់ជនជាតិ ឡាវ បានរៀបចំឡើងនៅភូមិ ណាវ៉ាន ឃុំ ណាតាំ ស្រុក តាមដឿង (ខេត្ត ឡាយចូវ) ទាក់ទាញប្រជាជននិងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករ។

តាំងពីបុរាណកាលមក ជនជាតិ ឡាវ ឱ្យតម្លៃទឹកយ៉ាងខ្លាំង។ ផ្តើមពីបំណងប្រាថ្នានោះ ជនជាតិ ឡាវ បានពឹងផ្អែកលើ "ផា" និង "ឌីន" (មានន័យថាមេឃនិងដី) ដើម្បីបួងសួងសូមឱ្យមានភ្ញៀវខ្យល់អំណោយផល គ្រប់ប្រការល្អស្រស់បំព្រង សុភមង្គលគ្រប់ៗ គ្រួសារ។

9-vui hoi te nuoc o Lai Chau-nguyen oanh.jpg
គ្រូអាចារ្យធ្វើពិធីសូមអាទិទេពភ្លៀងខ្យល់អំណោយផល រដូវកាលអំណោយផលល្អស្រស់បំព្រងពេញមួយឆ្នាំ

នេះជាប្រភពកកើត ផ្សព្វផ្សាយ ទំនៀមសូមទឹកភ្លៀងបន្តគ្នារបស់ជនជាតិ ឡាវ ឬត្រូវបានហៅថាពិធីបុណ្យ វកណាំឬពិធីបុណ្យជះទឹក។ ផ្នែកពិធីកិច្ចសំខាន់គឺពិធីកិច្ចថ្វាយអាទិទេពដោយមានគ្រឿងតង្វាយដូចជា ជ្រូក មាន់ នំបាញ់ជឹង (នំអន្សមជ្រុង) ស្រា តែ បាយដំណើប អំពៅ ចេក ផ្កាភ្ញីផ្លែឈើ ស្ករគ្រាប់នំនែក។

បញ្ចប់ពិធីកិច្ច គ្រូអាចារ្យផ្តល់សញ្ញាឱ្យក្រុមពិធីទៅសូមទឹកភ្លៀងដើម្បីបូជាព្រះពុទ្ធប្បដិមាក្នុងវត្ត។ ផ្នែកលេងកម្សាន្តប្រព្រឹត្តឡើងសកម្មភាពជាច្រើនដូចជាផ្លាស់ប្តូរសិល្បៈ ប្រឡងចាប់ត្រីក្នុងជ្រោះ ប្រឡងប្រណាំងក្បូន ប្រឡងភោជនាហារ ប្រឡងត្បាញកន្រ្តកឫស្សី រៀបចំលេងល្បែង ប្រជាប្រិយ (ចោលឈូង បិទភ្នែកវាយឃ្មោះ ដើរស្ពានលំនឹង ។ល។) ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ ឡាវ។

7-vui hoi te nuoc o Lai Chau-nguyen oanh.jpg
ម្ចាស់ផ្ទះជូនទឹកភ្លៀងចាក់ចូលបំពង់ឫស្សីដល់ក្រុមពិធីមុនពេលឃ្លាតចេញ

លោក វ៉ាង វ៉ាន់កែវ អនុប្រធាននៃគណៈកម្មាធិការប្រជាជនឃុំ ណាតាំ បានអោយដឹងថា ណាតាំ ជាឃុំមានបងប្អូនជនជាតិ ឡាវ រស់នៅជិត ១០០%។

ឱ្យតែដល់ចុងនិទាឃរដូវ ពិធីបុណ្យ វកណាំ ក៏ត្រូវបានរៀបចំឡើងទៀត តាមរយៈនោះរួមចំណែកអប់រំប្រពៃណីស្រឡាញ់ជាតិ មាតុភូមិ លើកកម្ពស់ស្មារតីទំនួលខុសត្រូវរបស់បងប្អូនជនជាតិក្នុងការអភិរក្ស ពង្រីកតម្លៃវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍៕

អត្ថបទនិងរូបថត៖ ង្វៀនអ្វាញ់
បញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍