ខេត្ត កាម៉ៅ បច្ចុប្បន្នមានជាង ១១.៧០០ ក្រុមគ្រួសារ មនុស្សប្រហែល ៤៧.៤៦០ នាក់ជាបងប្អូនជនជាតិ ក្នុងនោះភាគច្រើនជាបងប្អូនជនជាតិ ខ្មែរ និង ចិន។ បងប្អូនបណ្តាជនជាតិនៅ កាម៉ៅ មានអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់រៀងៗ ខ្លួនប៉ុន្តែតែងសាមគ្គីរួមបញ្ចូលជាមួយគ្នា រួមចំណែកបង្កើតភាពសម្បូរបែប ពិពិធភាព ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។
ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ខេត្ត កាម៉ៅ បានយកចិត្តទុកដាក់វិនិយោគលើការកសាងរបបវប្បធម៌នៅតំបន់បងប្អូនជនជាតិឥតឈប់ឈរផ្សារភ្ជាប់នឹងការអភិរក្ស ថែរក្សាបណ្តាកេរដំណែលប្រវត្តិសាស្ត្រនៃតំបន់នីមួយៗ មូលដ្ឋាននីមួយៗ អភិរក្ស ពង្រីកបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីរបស់បងប្អូនជនជាតិ។ អាស្រ័យហេតុនោះ ជីវភាពវប្បធម៌ស្មារតីរបស់បងប្អូនជនជាតិ នៅលើភូមិសាស្ត្រខេត្តត្រូវបានលើកកម្ពស់៕
អត្ថបទនិងរូបថត៖ គីមហា
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺន ហេង