ខេត្ត ហាយ៉ាង ជាដែនដីមានប្រវត្តិវប្បធម៌ដ៏យូរលង់ណាស់មកហើយ កន្លែងមូលមីនៃជនជាតិចំនួន ១៩ ដូចជា ម៉ុង យ៉ាវ ប៉ាថែន កឺឡាវ ឡូឡូ បូអ៊ី ភូឡា ពូប៉ែវ ឡាជី ។ល។ ពិពិធភាពអំពីវប្បធម៌ជនជាតិរួមជាមួយនឹងធម្មជាតិអំណោយផលជាច្រើនភោគផលបានជួយអ្នក ហាយ៉ាង ច្នៃប្រឌិតបានជាឃ្លាំងវប្បធម៌ភោជនាហារដ៏សម្បូរបែបនិងទាក់ទាញ។ ម្ហូបអាហារច្រើនមុខនៃខេត្ត ហាយ៉ាង ត្រូវបានលើកតម្កើងក្នុងកម្មវិធីពិនិត្យជ្រើសរើសភោជនាហារគំរូលំដាប់ថ្នាក់ជាតិដូចជាបបរ អ៊ៅទៅ ម៉ែនមាន ទឹកឃ្មុំជីរអង្កាម តែ សានត្វៀត ផើពោត។ល។
នាពេលកន្លងទៅថ្មីៗ នេះ ស្តង់ទំនិញចំនួន ៦៥ នៅលម្ហដាក់តាំងបង្ហាញ ឧទ្ទេសនាមផលិតផលវប្បធម៌ ទេសចរណ៍ ភោជនាហារនិងទំនិញពិសេសដាច់ដោយឡែកតំបន់ភូមិភាគក្នុងពិធីបុណ្យទានវប្បធម៌ ទេសចរណ៍និងភោជនាហារអន្តរជាតិខេត្ត ហាយ៉ាង លើកទី ១ ឆ្នាំ ២០២៤ បានទាក់ទាញប្រជាជន ភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា ទិញអីវ៉ាន់និងកម្សាន្តអារម្មណ៍។
នៅទីនេះ សកម្មភាពឧទ្ទេសនាម ប្រលងម្ហូបអាហារគំរូ ផ្លាស់ប្តូរភោជនាហារក្នុងគោលបំណងលើកតម្កើងតម្លៃវប្បធម៌ ភោជនាហារ ធ្វើអាជីវកម្ម ពាណិជ្ជសញ្ញាវប្បធម៌ភោជនាហារប្រកបដោយប្រសិទ្ធភាព ។ល។ ត្រូវបានរៀបចំឡើង រួមចំណែកតំណភា្ជប់វប្បធម៌ អ្នក ហាយ៉ាង ជាមួយមិត្រភក្ដិចតុទិ្ទស៕
អត្ថបទនិងរូបថត៖ មិញតឹម
បញ្ចូលទិន្នន័យ៖ យ័ញលើយ