លក្ខណៈដ៏វិសេសវិសាលនៃទិវាបុណ្យបេះផ្លែព័រតំបន់ភ្នំ យ៉ាងម៉ា

ឃុំ យ៉ាងម៉ា បានធម្មជាតិអនុគ្រោះអំពីអាកាសធាតុបានជាងាយស្រួលសម្រាប់ការអភិវឌ្ឍដើមឈើហូបផ្លែអាកាសធាតុត្រជាក់បង្គួរជួយប្រជាកសិករនៅទីនេះមានលក្ខខណ្ឌផ្លាស់ប្តូររចនាសម្ពន្ធដំណាំដាំដុះ អភិវឌ្ឍសេដ្ឋកិច្ច
ឃុំ យ៉ាងម៉ា បានធម្មជាតិអនុគ្រោះអំពីអាកាសធាតុបានជាងាយស្រួលសម្រាប់ការអភិវឌ្ឍដើមឈើហូបផ្លែអាកាសធាតុត្រជាក់បង្គួរជួយប្រជាកសិករនៅទីនេះមានលក្ខខណ្ឌផ្លាស់ប្តូររចនាសម្ពន្ធដំណាំដាំដុះ អភិវឌ្ឍសេដ្ឋកិច្ច

នាកាលកន្លងទៅថ្មីៗ នេះ នៅឃុំតំបន់ភ្នំ យ៉ាងម៉ា ស្រុក តាមដឿង (ខេត្ត ឡាយចូវ) ប្រព្រឹត្តឡើងទិវាបុណ្យបេះផ្លែព័រលើកទី ១ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "រសជាតិផែ្អមនៃផ្លែព័រ យ៉ាងម៉ា"។ ប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទីយ៉ាងច្រើនកុះករបានមកទស្សនា ភ្លក្សរស់ជាតិនិងឆ្លងកាត់ការពិសោធន៍បេះផ្លែព័រ។

យ៉ាងម៉ា ជាឃុំតំបន់ភ្នំស្ថិតនៅទីកណ្ដាលនៃស្រុក តាមដឿង តភ្ជាប់នឹងទីក្រុង ឡាយចូវ មានប្រជាជនជាជនជាតិ ម៉ុង រស់នៅជាង ៩០% នៅសល់ពីនោះជាជនជាតិ យ៉ាវ និងជនជាតិដទៃមួយចំនួនទៀត

9-ngay hoi le-lai chau-quy trung.jpg
គណៈចាត់តាំងឱ្យពន្ទុក្នុងការដាក់តាំងបង្ហាញឧទ្ទេសនាមអំពីព័រ

ឃុំមានផ្លូវគមនាគមន៍ទៅមកងាយស្រួល សណ្ឋានដីខ្ពស់ជាង ១.០០០ ម៉ែត្រ បើប្រៀបនឹងនីវ៉ូទឹកសមុទ្រ អាកាសធាតុល្ហើយត្រជាក់ អាកាសធាតុល្អ ពេញមួយឆ្នាំ។ នេះជាលក្ខណៈល្អដើម្បីអភិវឌ្ឍប្រភេទរុក្ខជាតិឱសថកម្រដូចជា៖ យិនសិន ឡាយចូវ យិនសិន Panax pseudo។ល។ ដើមឈើហូបផ្លែ តំបន់អាកាសធាតុត្រជាក់បង្គួរដូចជា ព័រ ផ្លែព្រូន ផ្លែប៉ែស ផ្លែទន្លាប់។ល។

3-ngay hoi le-lai chau-quy trung.jpg
ផ្លែព័រទាំងឡាយស្រស់ ឆ្ងាញ់បានបេះនៅនឹងចម្ការ

ទិវាបុណ្យត្រូវបានប្រារព្ធឡើងក្នុងគោលបំណងឧទ្ទេសនាម ផ្សព្វផ្សាយ ផ្លែព័រនៃឃុំ យ៉ាងម៉ា លើកតម្កើងអ្នកដាំព័រនៅលើភូមិសាស្រ្តស្រុក តាមដឿង និយាយរួម ឃុំ យ៉ាងម៉ា និយាយដោយឡែក បង្កើតឱកាសអោយអ្នកដាំព័របានចូលរួមប្រាស្រ័យ សិក្សា ស្វែងយល់ លើកកម្ពស់ចំណេះដឹង បទពិសោធន៍ដាំ ថែទាំដើមព័រ បង្កើតផលិតផលទាំងឡាយមានតម្លៃ ខ្ពស់ពីផ្លែព័រ។

ឆ្លងតាមរយៈទិវាបុណ្យ គណៈចាត់តាំងមានគោលបំណងចង់ពាណិជ្ជសញ្ញា (កម្មវិធី "ឃុំមួយផលិតផលមួយ") OCOP ព័រ យ៉ាងម៉ា ដោយមានរសជាតិ ផ្អែម ស្រួយ ក្រអូប ឆ្ងាញ់ សុវត្ថិភាព ល្អសម្រាប់សុខភាពនឹងទៅដល់អតិថិជនយ៉ាងច្រើនកុះករ។

5-ngay hoi le-lai chau-quy trung.jpg
បណ្តាក្រុមចូលរួមប្រលងដាក់តាំងបង្ហាញស្ពកផ្លែឈើឧទ្ទេសនាមព័រ

ទិវាបុណ្យមានសកម្មភាពដ៏ទាក់ទាញជាច្រើនដូចជា៖ ប្រលងបេះផ្លែព័រ ឧទ្ទេសនាមនិងដាក់តាំងបង្ហាញស្ពកផ្លែឈើ កាត់ឆ្លាក់ព័រលក្ខណសិល្បៈ លើកតម្កើងអ្នកដាំព័រគំរូតួយ៉ាងឆ្លងកាត់ការពិសោធន៍ចម្ការព័រ រួមជាមួយនឹងសកម្មភាពប្រលងបុកម្សៅនំបាញ់យ៉ី ទាញព្រ័ត្រ ចូលរួមលេងល្បែងប្រជាប្រិយ សម្តែងសិល្បៈ បង្ហាញមុខរបរប៉ាក់ក្បាច់រចនាលើសំពត់ គូរក្រមួនឃ្មុំ ដាក់តាំងបង្ហាញឧបករណ៍តន្រ្តី ឧបករណ៍កសិកម្ម ។ល។ សកម្មភាពបាននាំមកការឆ្លងកាត់ ការពិសោធន៍គួរឲ្យចាប់អារម្មណ៍ ពិបាកបំភ្លេចបានបន្សល់ទុកអារម្មណ៍ដិតដាំក្នុងដួងចិត្តភ្ញៀវ ទេសចរនិងប្រជាជន។

8-ngay hoi le-lai chau-quy trung.jpg
គណៈប្រតិភូបានស្តាប់អ្នកស្រុកឧទ្ទេសនាមអំពីដំណើរការដាំ អភិវឌ្ឍដើមព័រ

ជាពិសេស សកម្មភាពលើកកម្ពស់ការយល់ដឹង អំពីកសាងវប្បធម៌ការពារបរិស្ថានដើម្បី យ៉ាងម៉ា ជាគោលដៅទាក់ទាញចំពោះភ្ញៀវទេសចរ។ នៅទិវាបុណ្យ គណៈកម្មការប្រជាជនស្រុក តាមដឿង ប្រគល់វិញ្ញាបនបត្របញ្ជាក់ផលិតផល OCOP លំដាប់ថ្នាក់ផ្កាយ ៣ សម្រាប់ផលិតផលព័រ យ៉ាងម៉ា នៃក្រុមសហការថែទាំ អភិវឌ្ឍព័រនិងចងសម្ពន្ធគ្នាលក់ផលិតផលផ្លែព័រឃុំ យ៉ាងម៉ា។

7-ngay hoi le-lai chau-quy trung.jpg
ប្រជាជនក៏ដូចជាភ្ញៀវទេសចរបានភ្លក្សរស់ជាតិផ្លែព័រនៅនឹងចម្ការតែម្តង

គណៈចាត់តាំងជូនវិញ្ញាបនបត្របញ្ជាក់អោយគ្រួសារចំនួន ៣ មានស្នាដៃគំរូតួយ៉ាងក្នុងការងារដាំ ថែទាំនិងអភិវឌ្ឍដើមព័រនៅលើភូមិសាស្រ្តឃុំ យ៉ាងម៉ា៕

អត្ថបទនិងរូបថត៖ គ្វីទ្រុង
បញ្ចូលទិន្នន័យពីកាសែតបោះពិម្ពខែកក្កដា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍