ដើម្បីគូរបានសម្រេចគំនូរមួយផ្ទាំង ជាងគំនូរត្រូវមានដៃទាំងគូរដ៏ប៉ិនប្រសប់ ភាពល្អិតល្អន់និងអត់ធ្មត់។ ពេលគូរ ជាងគំនូរដាក់ផ្ទាំងកញ្ចក់ពីលើក្រដាសគំរូពុម្ព ប្រើជក់ជ្រលក់ថ្នាំពណ៌ដែលបានលាយរាវរួចគូរទៅតាមរូបគំរូ បន្ទាប់ពីនោះគឺគូរចំណុចលម្អិតផ្សេងទៀត។
ទិដ្ឋភាពវត្ថុខាងមុខគូរមុន ទិដ្ឋភាពនៅពីក្រោយគូរក្រោយ ចុងបញ្ចប់គឺផ្ទៃពណ៌។ ដោយសារគូរលើកញ្ចក់ ថ្នាំពណ៌ក្រស្ងួតបានជាជាងគំនូរត្រូវគូរជាបន្តបន្ទាប់ មិនត្រូវបញ្ឈប់គូររហូតដល់គូរសម្រេចផ្ទាំងគំនូរ។
ប្រសិនបើបង្អាក់គូរ ឈប់សម្រាកតាមចិត្តក៏ផ្ទាំងគំនូរនឹងមានស្នាមស្តើងក្រាស ដាច់ជាកំណាត់។ ក្រោយពេលគូររួចស្រេច ជាងគំនូរយកគំនូរទៅហាលពី ២ ថ្ងៃដល់ ៤ ថ្ងៃឱ្យថ្នាំពណ៌ស្ងួត។ខ្លឹមសាររបស់ផ្ទាំងគំនូរទាំងឡាយលើកញ្ចក់ ធម្មតាជាទេសភាពស្រុកស្រែជនបទ នាមដ្ឋានល្បីឈ្មោះ ជីវប្រវត្តិព្រះពុទ្ធឬវត្តអារាម។
យោងតាមលោកស្រី លី ធីហ្វ៊ិញ នៅភូមិ ផឿកធន់ ឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)៖ គំនូរលើកញ្ចក់នៃជនជាតិ ខ្មែរ ណាមបូ មានលក្ខណៈអប់រំខ្ពស់ពីព្រោះក្រៅពីគូរប្រធានបទអំពីព្រះពុទ្ធ ទេសភាព គំនូរលើកញ្ចក់នៅមានបរិយាយអំពីរឿងរ៉ាវ រឿងព្រេងនិទាន ជួយកូនចៅនឹកដល់ដើមកំណើតខ្លួនទៀតផង។ គំនូរលើកញ្ចក់បង្កើតបានលក្ខណៈវប្បធម៌ដ៏ល្អឯកមួយនៃបងប្អូនជនជាតិ ខ្មែរ ណាមបូ ចាំបាច់ត្រូវបានអភិរក្ស ថែរក្សានិងអភិវឌ្ឍយ៉ាងខ្លាំង៕
អត្ថបទនិងរូបថត៖ ហាយលី
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែកក្កដា៖ យ័ញលើយ