ឈ្ងុយឆ្ងាញ់មាន់អាំងម្រេចស៊ីឈួន

មាន់អាំងម្រេចស៊ីឈួនជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបមិនអាចចោលរំលងពេលអ្នកមានឱកាសអញ្ជើញមកកាន់ ដៀនបៀន
មាន់អាំងម្រេចស៊ីឈួនជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបមិនអាចចោលរំលងពេលអ្នកមានឱកាសអញ្ជើញមកកាន់ ដៀនបៀន

មាន់អាំងម្រេចស៊ីឈួនជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែលមិនអាចចោលរំលងពេលអ្នកអញ្ជើញមកកាន់ ដៀនបៀន។

1Ga.jpg
គ្រឿងទេសគ្រប់ប្រភេទដែលប្រឡាក់មាន់

ដើម្បីបានមាន់អាំងម្រេចស៊ីឈួន ជនជាតិ ថៃ ត្រូវជ្រើសរើសមាន់ដ៏ឆ្ងាញ់ បន្ទាប់ពីនោះ ធ្វើជ្រះ ត្រៀមគ្រឿងទេសប្រឡាក់គ្រប់ប្រភេទដូចជា៖ ម្រេចស៊ីឈួន (គ្រាប់ម្រេចព្រៃ) ម្ទេស ស្លឹកគ្រៃ ស្លឹកខ្ទឹម ខ្ទឹមស អំបិល ស្លឹកក្រូចឆ្មា។ល។

ជនជាតិ ថៃ ប្រើម្រេចស៊ីឈួនបុកល្អិតលាយជាមួយគ្រឿងទេសគ្រប់ប្រភេទរួចប្រមូលទាំងអស់ដាក់ចូលក្នុងពោះមាន់។ គ្រឿងទេសមួយចំណែកត្រូវបានលាបលើស្បែកមាន់ធ្វើឱ្យមុខម្ហូបកាន់តែដិតដោយរសជាតិថែមទៀត។

6ga.jpg
ក្រោយពេលមាន់ជ្រាបគ្រឿងទេសប្រហែល ១៥ ដល់ ២០ នាទីជនជាតិ ថៃ ត្បុតមាន់ដោយតម្បុតឫស្សីរួចយកទៅអាំងលើរងើកភ្លើងអុសក្រហម

ក្រោយពេលមាន់ជ្រាបគ្រឿងទេសប្រហែល ១៥ ដល់ ២០ នាទី ពួកគាត់ត្បុតមាន់ដោយតម្បុតឫស្សីរួចយកទៅអាំងលើរងើកភ្លើងក្រហម។

ក្នុងអំឡុងពេលអាំង ត្រូវត្រឡប់មាន់ពីរខាងទៅមកជាប្រចាំ។ ពេលឆ្អិន មាន់មានពណ៌លឿងទុំនិងរសជាតិទាក់ទាញយ៉ាងក្រៃលែង។ ម្ហូបមាន់អាំងម្រេចស៊ីឈួនជាធម្មតាត្រូវបានពិសាជាមួយនឹងទឹកជ្រលក់ ចឹមចែវ ញាំផ្កាជើងគោនិងបាយដំណើបពណ៌។

2-ga.jpg
ជនជាតិ ថៃ ប្រើម្រេចស៊ីឈួនបុកល្អិតលាយជាមួយគ្រឿងទេសគ្រប់ប្រភេទរួចដាក់ចូលក្នុងពោះមាន់

រសជាតិផ្អែមរបស់សាច់មាន់ក្លិនក្រអូបរបស់ម្រេចស៊ីឈួននិងទឹកជ្រលក់ ចឹមចែវ លាយបញ្ចូលជាមួយគ្នាដូចជាដាស់ជិវ្ហាបសាទរបស់អ្នកពិសា បន្សល់ទុកចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅអំពីមុខម្ហូបមួយដិតដោយរសជាតិរបស់ជនជាតិ ថៃ នៅតំបន់ភ្នំ តីបាក់ (ភូមិភាគពាយ័ព្យ)៕

អត្ថបទ៖ ហឿងហៀន
រូបថត៖ ផឿងណាម
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍