នៅពេលផ្អាប់ ជនជាតិ ខ្មែរ រៀបដាក់ត្រីជាស្រទាប់ៗ - បាយកក - អំបិលតាមលំដាប់លំដោយចូលក្នុងខាប់រហូតដល់ពេញហើយប្រើវត្ថុធ្ងន់ឬបន្ទះឫស្សីដាក់ពីខាងលើបង្អស់ដើម្បីសង្កត់ណែន។
ក្នុងអំឡុងពេលផ្អាប់ គេនឹងឆ្លៀតប្រើប្រាស់បរិមាណទឹកហៀរចេញពីខាប់ដើម្បីចៃ្នជាទឹកត្រីមួយប្រភេទមានរសជាតិដ៏ពិសេសដាច់ដោយឡែក។ ចំណែកប្រហុកដែលនៅសល់ពីនោះអាចប្រើប្រាស់បានបន្ទាប់ពីផ្អាប់ប្រហែល ៦ ទៅ ៨ ខែ។
ប្រហុកអាចហូបជាមួយបាយ បន្លែស្រស់ ផ្លែឈើខ្ចីគ្រប់ប្រភេទដូចជា ចេក (រសជាតិចត់) ស្ពឺ (រសជាតិជូរ) ល្ហុង (រសជាតិផ្អែមស្រទន់)។ល។ ជនជាតិ ខ្មែរ ក៏ប្រើប្រហុកធ្វើគ្រឿងអោយមុខម្ហូបប្រចាំថ្ងៃដូចជា៖ នំបញ្ចុកទឹកសម្លខ្ជាយ នំបញ្ចុកទឹក ប្រហុក ខប្រហុក ស៊ុបទឹកប្រហុក។ល។ ឬកែច្នៃជាមុខម្ហូបពិសេសៗ ដាច់ដោយឡែកជាច្រើនក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំដូចជា៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក។ល។
ទន្ទឹមនឹងនោះ ប្រហុកក៏ត្រូវបានហាង ភោជនីយដ្ឋានជាច្រើនយកប្រើ អភិវឌ្ឍទៅជាមុខម្ហូបពិសេសរបស់ខេត្ត ត្រាវិញ ទៀតផង។ នាំមកនូវរសជាតិដ៏ល្អឯកនិងពិសេសដាច់ដោយឡែក បច្ចុប្បន្នប្រហុកត្រូវបានមនុស្សម្នាជាច្រើនពេញនិយម។ បើមានឱកាសមកកាន់ខេត្ត ត្រាវិញ ភ្ញៀវទេសចរនឹងបានភ្លក្សរស់ជាតិប្រហុកជាមុខអាហារពិសេសពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ជនជាតិ ខ្មែរ៕
អត្ថបទនិងរូបថត៖ សឺន កាវថាំង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ