ពិធីសែន ត្រៀស្រូវ របស់ជនជាតិ ព្រៅ នៅខេត្ត កនទុម

គ្រូសែននិងព្រឹទ្ធាចារ្យភូមិជនជាតិ ព្រៅ ធ្វើពិធីសែន ត្រៀស្រូវ
គ្រូសែននិងព្រឹទ្ធាចារ្យភូមិជនជាតិ ព្រៅ ធ្វើពិធីសែន ត្រៀស្រូវ

ព្រៅ គឺជាជនជាតិមួយក្នុងចំណោមជនជាតិទាំងប្រាំមានចំនួនមនុស្ស យ៉ាងតិចតួចកំពុងរស់នៅក្នុងភូមិ ដាក់មេ ឃុំ ពើអ៊ី ស្រុក ង៉ុកហូយ (ខេត្ត កនទុម)។ ផ្តើមចេញពីកត្តារដូវកាលនិងជំនឿពហុទេពនិយម សហគមន៍ ជនជាតិ ព្រៅ នៅទីនេះបានរក្សាទុកនូវឃ្លាំងវប្បធម៌ ប្រពៃណីដ៏ល្អឯកមួយ ក្នុងនោះលេចធ្លោគឺពិធីសែន ត្រៀស្រូវ។

2-tria lua Brau-khoa chuong-kon tum.jpg
ជនជាតិ ព្រៅ បឺតស្រាពិសិដ្ឋជាមួយគ្នាដើម្បីសូមអោយព្រះអាទិទេព ធ្វើជាសាក្សី ទ្រទ្រង់អោយគ្រួសារខ្លួនក្នុងរដូវកាលថ្មី

ជនជាតិ ព្រៅ ប្រារព្ធពិធីសែនត្រៀស្រូវក្រោយរដូវដុតចម្ការប្រហែល ១ ខែ ដល់ ២ ខែ។ នេះជាពិធីបុណ្យដំបូងហើយសំខាន់បំផុតប្រចាំឆ្នាំរបស់ជនជាតិ ព្រៅ។

ព្រឹទ្ធាចារ្យភូមិ អាអូត ជនជាតិ ព្រៅ នៅភូមិ ដាក់មេ ឃុំ ពើអ៊ី បានអោយដឹងថា ពិធីសែនត្រៀស្រូវប្រព្រឹត្តឡើងដោយមានពីរផ្នែកសំខាន់រួមមាន៖ ពិធីបូជាយញ្ញ លាបឈាមលើគ្រាប់ពូជ (ពិធីមេ) និងពិធីត្រៀស្រូវទ្រង់ទ្រាយធំ។ មុនពេលផ្នែកពិធីកិច្ចប្រព្រឹត្តឡើងក្នុងអំឡុងពេល ៧ ថ្ងៃ ជនជាតិ ព្រៅ ក្នុងភូមិត្រូវនៅផ្ទះ មិនផឹកស្រា មិនបរិភោគអាហារហឹរ មិនបរិភោគសាច់ មិនទៅចម្ការឬកាប់បំផ្លាញព្រៃឈើ។

5-tria lua Brau-khoa chuong-kon tum.jpg
ព្រឹទ្ធាចារ្យភូមិជនជាតិ ព្រៅ ចាត់ចែងស្ត្រីឲ្យធ្វើការងារស្រាលៗ ដូចជាចាប់ត្រី បេះបន្លែព្រៃ ចម្អិនអាហារនិងនៅផ្ទះតុបតែងកន្លែងបូជាសែនព្រេន

បន្ទាប់ពីដំណាក់កាលទាំងឡាយបានត្រៀមរៀបចំរួចរាល់ហើយ គ្រូសែននិងព្រឹទ្ធាចារ្យភូមិមានប្រជាប្រិយ៍ភាពធ្វើពិធីកិច្ចថ្វាយអំណរគុណយ៉ាងបានទទួលយកការបួងសួងរបស់អ្នកភូមិឱ្យដើមស្រូវលូតលាស់ល្អ ចេញផ្កាច្រើន ដាក់គ្រាប់ច្រើន បន្ទាប់ពីនេះបោកបានស្រូវច្រើន ដាក់បានពេញឃ្លាំង ហូបបានយូរមិនចេះអស់។

8-tria lua Brau-khoa chuong-kon tum.jpg
ជនជាតិ ព្រៅ ចាត់ទុកថា ឃ្មោះថា មិនត្រឹមតែជាឧបករណ៍តន្ត្រីប៉ុណ្ណោះទេថែមទាំងជាព្រះអាទិទេព ជាបុព្វបុរសរបស់ពួកគាត់ទៀតផង

ផ្នែកពិធីចប់ ផ្នែកលេងកម្សាន្តប្រព្រឹត្តឡើងក្នុងបរិយាកាសដ៏គឹកកង រំពងលាន់ឮ។ បុរសស្លៀកប៉ឹង ស្ត្រីស្លៀកពាក់គ្ទូ រាំចង្វាក់រាំប្រពៃណីក្នុងចង្វាក់ស្គរ សំឡេងឃ្មោះ សំឡេងរនាតបំពង់ ឌីងពូត ជាមួយគ្នា។ ទាំងអស់រួមបញ្ចូលគ្នាបង្កើតបានជាពិធីបុណ្យមួយដ៏វិសេសវិសាល របស់ជនជាតិ ព្រៅ៕

អត្ថបទនិងរូបថត៖ ខ្វាចឿង
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពផ្សាយខែ មិថុនា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍