ពិធីដង្ហែកូនកំលោះរបស់ជនជាតិ អេដេ

វង់ឃ្មោះប្រគំឡើង កូនក្រមុំ កូនកំលោះផឹកស្រាអេក ញ៉ាំបាយមួយដុំ ថ្លើមជ្រូកមួយចំណិតជាមួយគ្នា ចាប់តាំងពីពេលនេះក្លាយជាប្ដីប្រពន្ធនឹងគ្នា
វង់ឃ្មោះប្រគំឡើង កូនក្រមុំ កូនកំលោះផឹកស្រាអេក ញ៉ាំបាយមួយដុំ ថ្លើមជ្រូកមួយចំណិតជាមួយគ្នា ចាប់តាំងពីពេលនេះក្លាយជាប្ដីប្រពន្ធនឹងគ្នា

តាមទំនៀមទម្លាប់របស់ជនជាតិ អេដេ បន្ទាប់ពីរដូវចម្ការថ្ងៃខែទំនេរ ស្រូវអង្ករពេញឃ្លាំង ក្រមុំៗ ជនជាតិ អេដេ អាចទៅស្តីដណ្តឹងប្តី។

ពេលចង់យកប្តី ក្រមុំ អេដេ ត្រូវពឹងពាក់ចៅមហា។ អ្នកផ្លូវចៅមហាធម្មតាគឺជាប្អូនប្រុសរបស់ម្តាយឬជាអ្នកចាស់ទុំក្នុងផៅពង្សវង្សត្រកូលខាងកូនក្រមុំមានប្រជាប្រិយភាព សុខភាពមាំមួន យល់ដឹងជ្រៅជ្រះអំពីច្បាប់ទម្លាប់ និយាយស្តីក្បោះក្បាយ។

5 ede.jpg

បណ្ណាការត្រូវបានគ្រួសារខាងកូនក្រមុំត្រៀមរៀបចំក្នុងពេលប្រារព្ធពិធី

នៅពេលបានភាគីទាំងសងខាងយល់ព្រម កូនក្រមុំ អេដេ នឹងត្រឡប់ទៅផ្ទះប្តីដើម្បីនៅធ្វើកូនប្រសាស្រីពី ១ ឆ្នាំទៅ ៣ ឆ្នាំអាស្រ័យលើការព្រមព្រៀងរបស់គ្រួសារទាំងសងខាង។ គ្រួសារខាងកូនកំលោះអាចបង្គាប់ថ្លៃរៀបការបាន គ្រួសារខាងកូនក្រមុំគិតគូរ ចំណាយស្ដីដណ្ដឹង រៀបបង្គលការទាំងអស់ទើបអាចប្រារព្ធពិធីដង្ហែកូនកំលោះទៅបាន។

ពិធីដង្ហែកូនកំលោះប្រព្រឹត្តឡើងនៅពេលការព្រមព្រៀងកូនក្រមុំទៅនៅបម្រើគ្រួសារខាងប្រុសបានផុតកំណត់។ នៅថ្ងៃខែជាពេលាល្អ គ្រួសារខាងកូនក្រមុំប្រារព្ធពិធីដង្ហែកូនកំលោះ។ នៅតាមផ្លូវដង្ហែកូនកំលោះ ក្បួនដង្ហែជាទូទៅត្រូវក្រុមយុវជនចំអែចំអន់ ស្ទាក់ផ្លូវដោយមានគោលបំណងចង់អោយកូនកំលោះត្រូវតែជូនកូនក្រមុំកងដៃស្ពាន់មួយ។

ជនជាតិ អេដេ មានទស្សនទានថា នៅតាមផ្លូវដង្ហែកូនកំលោះ គូស្វាមីភរិយាជួបឧបសគ្គច្រើនគឺអាពាហ៍ពិពាហ៍នឹងជម្នះផុតលំបាកលំបិន ផ្តើមពីនោះជីវភាពរស់នៅកាន់តែនិរន្តរភាព សុភមង្គល មានបានថ្កើងថ្កាន។ កងដៃស្ពាន់កូនកំលោះជូនអោយកូនក្រមុំត្រូវបានចាត់ទុកថាជាពាក្យសន្យាភក្ដីភាព។ពិធីកិច្ចដង្ហែកូនកំលោះបង្ហាញពីរបបមាតាធិបតីក្នុងអាពាហ៍ពិពាហ៍របស់ជនជាតិ អេដេ ខេត្ត ដាក់ឡាក់។

9 ede.jpg
វង់ឃ្មោះប្រគំឡើង កូនក្រមុំ កូនកំលោះផឹកស្រាអេក ញ៉ាំបាយមួយដុំ ថ្លើមជ្រូកមួយចំណិតជាមួយគ្នា ចាប់តាំងពីពេលនេះក្លាយជាប្ដីប្រពន្ធនឹងគ្នា

ពិធីដង្ហែកូនកំលោះមិនត្រឹមតែបង្ហាញពីការផ្សារភ្ជាប់គ្រួសារនិងសហគមន៍ឆ្លងតាមរយៈពិធីកិច្ចប៉ុណ្ណោះទេ ជំនឿថែមទាំងបង្កើតជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃក្នុងអាពាហ៍ពិពាហ៍របស់ជនជាតិ អេដេ ទៀតផង៕

អត្ថបទនិងរូបថត៖ ភឿងណាម
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែកក្កដា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍