ក្រោយពេលត្រួតពិនិត្យ អ្នកដំណើរដែលបានមកពីសហរដ្ឋអាមេរិកទាំងនោះមិនអាចផ្តល់នូវឯកសារត្រឹមត្រូវសម្រាប់ទូរស័ព្ទទាំង ២៥០ គ្រឿងដែលមានតម្លៃសរុបប្រមាណជា ៦,៥ ពាន់លានដុង។
 |
ទូរស័ព្ទ iPhone ជាង ២៥០ គ្រឿងដែលមានតម្លៃសរុបប្រមាណជា ៦,៥ ពាន់លានដុង ត្រូវបានរឹបអូសជាបណ្ដោះអាសន្ន។ រូបថត៖ អាញ់ទន់ |
លោក ត្រឹនង៉ុកអាញ់ អនុប្រធាននៃសាខាគយច្រកទ្វារអាកាសយានអន្តរជាតិ តឹនសឺនញ៉ឹត បានអោយដឹង ថា៖ តាមបទប្បញ្ញត្តិ តម្រូវអោយអ្នកនាំចូលទូរស័ព្ទចល័តចុះបញ្ជីសម្រាប់ការត្រួតពិនិត្យគុណភាពនៅពេលបំពេញបែបបទបញ្ចេញទំនិញពីគយ។
អ្នកអដំណើរដែលនាំចូលទូរសព័ព្ទមិនបានធ្វើដូច្នេះនឹងត្រូវរងការផាកពិន័យនិងបង្គាប់អោយធ្វើការនាំចេញទំនិញរបស់ពួកគេវិញ។
អាជ្ញាធរកំពុងស៊ើបអង្កេតប្រភពនៃទូរស័ព្ទនិងអ្នកដំណើរអាមេរិកទាំង ៤ នាក់ដែលព្យាយាមរត់ពន្ធទូរស័ព្ទទាំងនោះ៕
អាញ់ទន់ (ទីភ្នាក់ងារព័ត៌មានវៀតណាម)
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម