គន្លឹះ​ទប់ស្កាត់​ជំងឺ​រលាក​ខ្នែងពោះវៀន​

គន្លឹះ​ទប់ស្កាត់​ជំងឺ​រលាក​ខ្នែងពោះវៀន​

វិធីខ្លះៗ កាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន៖

ព្យាយាមទទួលទានផ្លែឈើ
របបអាហារសម្បូរជាតិសសៃគឺល្អណាស់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺ រលាកខ្នែងពោះវៀន។ ជាតិសរសៃជួយកម្ចាត់ជាតិពុលនិងកាកសំណល់ដែលបណ្ដាលឱ្យខ្នែងពោះវៀនស្ទះជាលទ្ធផលនៃការហើមនិងឆ្លងមេរោគ។

ការទទួលទានផ្លែឈើជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើនបរិមាណជាតិសរសៃ ជាតិ រ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលរាងកាយត្រូវការប្រចាំថ្ងៃ។

គន្លឹះ​ទប់ស្កាត់​ជំងឺ​រលាក​ខ្នែងពោះវៀន​ ảnh 1


រួមបញ្ចូលបន្លែក្នុងរបបអាហារប្រចាំថ្ងៃ

ផ្លែឈើ បន្លែក៏មានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលជួយធានាបានថាប្រព័ន្ធរំលាយអាហារល្អ។ ក្រៅពីបន្លែបៃតង អ្នកក៏ព្យាយាមទទួលទានបន្លែប្រភេទ cruciferous រួមមានស្ពៃក្ដោប ផ្កាខាត់ណានិងប្រូខូលីជាដើម។

អាហារដែលមានប្រសិទ្ធភាពប្រឆាំងការរលាក
គួររួមអាហារដែលមានប្រសិទ្ធភាពប្រឆាំងការរលាកក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទប់ស្កាត់ហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន។ អាហារទាំងនោះរួមបញ្ចូលទាំងត្រីសម្បូរខ្លាញ់ ប្រេងអូលីវ រមៀត ខ្ញី ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហមនិងតែបៃតង។

ទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ
ក្រៅពីរួមបញ្ចូលអាហារសម្បូរជាតិសរសៃក្នុងរបបអាហារប្រចាំថ្ងៃហើយនោះ អ្នកក៏ចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ផងដែរដើម្បីទប់ស្កាត់អាការៈទល់លាមក។ ដូច្នេះ ដើម្បីអាចចៀសផុតបញ្ហានៃជំងឺរលាកខ្នែងពោះវៀនក៏ដូចជាអាការៈខ្សោះជាតិទឹកក្នុងរាងកាយអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។

កាត់បន្ថយភាពស្ត្រេស
ជំងឺរលាកខ្នែងពោះវៀនជាទម្រង់នៃការឆ្លងមេរោគមួយ ដូច្នេះការរក្សាឱ្យបាននូវប្រព័ន្ធភាពស៊ាំរាងកាយដែលរឹងមាំគឺចាំបាច់ណាស់ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះ។

មួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយនោះ គឺភាពតានតឹងក្នុងអារម្មណ៍ឬកម្រិតស្ត្រេសឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។

ទួលទានអាហារសម្បូរទៅដោយវីតាមីន C
វិធីដ៏ប្រសើរបំផុតមួយដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយនិងកាត់បន្ថយ ហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន គឺការរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។

រួមផ្សំនឹងរបបអាហារសុខភាពល្អ ការឈប់ជក់បារី ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមនិងគេងឱ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងរាល់យប់នោះអ្នកនឹងមិនងាយកើតជំងឺរលាកខ្នែងពោះវៀនឡើយ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍