មិនត្រឹមតែល្បីឈ្មោះដោយមានទេសភាពធម្មជាតិដ៏មហាសាលនិងគោលដៅទេសចរណ៍ដ៏ទាក់ទាញជាច្រើនបណ្ណោះទេ ស្រុក គ្វិញញ៉ាយ (ខេត្ត សឺនឡា) ក៏ត្រូវបានស្គាល់ដោយមានមុខម្ហូបឆ្ងាញ់ៗ ទៀតផង ក្នុងនោះមានត្រីងៀតចង្វាប្រេង។
ត្រីចង្វាប្រេងត្រូវបានប្រជាជននេសាទច្រើននៅតំបន់ផ្ទៃបឹងស្តុកទឹកវារីអគ្គិសនី សឺនឡា មានទំហំប្រហែល ២ ទៅ ៣ ចុងម្រាមដៃ។ ដើម្បីកែច្នៃ អ្នកស្រុកឆ្លិចពោះវៀន ក្បាលចោលហើយលាង ឱ្យស្អាតភ្លាមពេលត្រីនៅស្រស់ បន្ទាប់ពីនោះ ប្រឡាក់ផ្អាប់ជាមួយអំបិល ស្ករ ម្ទេស ម្រេចស៊ីឈួន។ល។ រួចហើយហាលសម្ងួតនៅទីកន្លែងស្រឡះស្រឡំ ស្ងួតពី ២ ទៅ ៤ ថ្ងៃ។
អោយតែបានត្រីចង្វាប្រេង ស្រស់ប្រហែល ៥ គីឡូក្រាមអាចអោយត្រីងៀតចង្វាប្រេងចំនួន ១ គីឡូក្រាម។ ដោយសារកែច្នៃ តាមវិធីសាស្រ្តប្រពៃណីគួបផ្សំជាមួយនឹងគ្រឿងទេសជាច្រើនប្រភេទបានជាត្រីងៀតចង្វាប្រេង មានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំង ត្រូវបានកែច្នៃទៅជាភោជនាហារពិសេសប្រចាំតំបន់ គ្វិញញ៉ាយ
ទាក់ទាញភ្ញៀវទេសចរ។
ដោយមានតម្លៃលក់ពីចំនួន ១៥០.០០០ ទៅ ២០០.០០០ ដុងក្នុងមួយ គីឡូក្រាមមុខរបរផលិតត្រីងៀតចង្វាប្រេងបាននឹងកំពុងនាំមកនូវប្រាក់ចំណូលស្ថិរភាពជូន ក្រុម គ្រួសារ តាំងទីលំនៅឡើងវិញនៃវារីអគ្គិសនីខេត្ត សឺនឡា។
ដើម្បីបង្កើតពាណិជ្ជសញ្ញាអោយផលិតផល ឆ្នាំ ២០១៩ ត្រីងៀតចង្វាប្រេង គ្វិញញ៉ាយ ត្រូវ បានគណៈកម្មាធិការប្រជាជនខេត្ត សឺនឡា ដាក់បញ្ចូលក្នុងបញ្ជីរាយនាមផលិតផលកម្មវិធី "ឃុំ មួយផលិតផលមួយ" និងសម្រេចបានស្តង់ដារ OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត៕
អត្ថបទ៖ ហឺវហាយ រូបថត៖ អានថាញ់ដាត
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង