ឆ្លៀតប្រើប្រាស់ផ្ទៃបឹងស្តុកទឹកវារីអគ្គិសនី ប្រជាជនជាច្រើនក្រុមគ្រួសារនៅតាមស្រុក តំបន់ភ្នំខេត្ត ថាញ់ហ្វា បានអភិវឌ្ឍរបរចិញ្ចឹមត្រីក្នុងទ្រុង ជារៀងរាល់ឆ្នាំទទួលបានចំណូល រាប់រយលានដុងក្នុងមួយក្រុមគ្រួសារ។
![ឆ្លៀតប្រើប្រាស់ផ្ទៃបឹងស្តុកទឹកវារីអគ្គិសនីក្រុមគ្រួសារជាច្រើននៅតាមស្រុកតំបន់ភ្នំនៃខេត្ត ថាញ់ហ្វា អភិវឌ្ឍរបរចិញ្ចឹមត្រីក្នុងទ្រុង ការចិញ្ចឹមត្រីក្នុងទ្រុងជួយប្រជាជនស្រុកទេស ថាញ់ រួចផុតពីភាពក្រីក្រ ảnh 1](https://mediakm.dantocmiennui.vn/images/4b8ed37fcfab8823ed0201d6efa7024b0d9a15e6f667f3e15788463cc15a5006238b085fb3b77178732fe3548dcbadd51cd2dab0d057e36bc8d9310f2d883fee9b5eaadc53397d58fa9b85ef6625cf858813872316513f755612b17c94c69152/1nuoi_ca_longhuyen_mien_nui_xu_thanhnguyen_nam.jpg)
គឺជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារឈាន មុខគេក្នុងការចិញ្ចឹមត្រីក្នុងទ្រុងនៅលើផ្ទៃបឹងស្តុកទឹកវារីអគ្គិសនី ទ្រុងសឺន គ្រួសារលោក ង្វៀន បៀនគឿង នៅភូមិ តាបាន ឃុំ ទ្រុងសឺន ស្រុក ក្វានហ្វា មានទ្រុងចិញ្ចឹមត្រីចំនួន ៧ ភាគច្រើនគឺត្រីកាប ត្រីកាបសាមញ្ញ ត្រីឆ្លាំងខ្មៅ ត្រីឆ្លាំងអ៊ុចជាដើម ចំណូលចំនួន ១៥០ ដល់ ១៦០ លានដុងក្នុងមួយឆ្នាំ។
![ប្រជាជនចិញ្ចឹមត្រីនៅលើផ្ទៃបឹងស្តុកទឹកវារីអគ្គិសនីទ្រុងសឺន ស្រុក ក្វានហ្វា ការចិញ្ចឹមត្រីក្នុងទ្រុងជួយប្រជាជនស្រុកទេស ថាញ់ រួចផុតពីភាពក្រីក្រ ảnh 2](https://mediakm.dantocmiennui.vn/images/4b8ed37fcfab8823ed0201d6efa7024b0d9a15e6f667f3e15788463cc15a5006390a256d60b30abb4b024eb3f4420a761cd2dab0d057e36bc8d9310f2d883fee9b5eaadc53397d58fa9b85ef6625cf858813872316513f755612b17c94c69152/3nuoi_ca_longhuyen_mien_nui_xu_thanhnguyen_nam.jpg)
ក៍ដូចជាគ្រួសារលោក គឿង ដែរ សមាជិកសមាគមកសិកររាប់សិបនាក់នៅឃុំ ដៀនលឺ ស្រុក បាធឿក បានបណ្តាក់ទុនអភិវឌ្ឍរបរចិញ្ចឹមត្រីក្នុងទ្រុងនៅលើផ្ទៃបឹងស្តុកទឹក វារីអគ្គិសនី បាធឿក ២។ ដើម្បីរួមចំណែកបង្កើនបរិមាណផល មូលដ្ឋានរៀបចំបណ្តាថ្នាក់ហ្វឹកហ្វឺន ជួយ ឧបត្ថម្ភអ្នកចិញ្ចឹមបច្ចេកទេសក្នុងការជ្រើសរើសត្រីពូជ ដង់ស៊ីតេក្នុងការព្រលែងត្រី គោលការណ៍ ថែទាំ ឧស្សាហ៍ធ្វើអនាម័យទ្រុងចិញ្ចឹមជាប្រចាំក្នុងគោលបំណងធានាចរន្តរំហូរទឹក អុកស៊ីហ្សែន គ្រប់គ្រាន់ និងចេះវិធីបង្ការកម្ចាត់ការឆ្លងរាលដាលនៃជំងឺអោយត្រី។ល។
![ប្រជាជនចិញ្ចឹមត្រីក្នុងទ្រុងភាគច្រើនគឺប្រភេទត្រីកាបត្រីកាបសាមញ្ញ ត្រីឆ្លាំងខ្មៅ ត្រីឆ្លាំងអ៊ុចជាដើម ការចិញ្ចឹមត្រីក្នុងទ្រុងជួយប្រជាជនស្រុកទេស ថាញ់ រួចផុតពីភាពក្រីក្រ ảnh 3](https://mediakm.dantocmiennui.vn/images/4b8ed37fcfab8823ed0201d6efa7024b0d9a15e6f667f3e15788463cc15a50069bc8bf5b70d9b879c171972cecbda97d1cd2dab0d057e36bc8d9310f2d883fee9b5eaadc53397d58fa9b85ef6625cf858813872316513f755612b17c94c69152/4nuoi_ca_longhuyen_mien_nui_xu_thanhnguyen_nam.jpg)
លោកស្រី ហា ធីឡានហឿង អនុប្រធានអចិន្ត្រៃយ៍នៃសមាគមកសិករនៃខេត្ត ថាញ់ហ្វា បានឲ្យដឹងថា ទូទាំងខេត្តមានបឹងស្តុកទឹកធំតូចចំនួន ៦១០ និងគម្រោងវារីអគ្គិសនីកំពុង ដំណើរការចំនួន ១១។ សំណង់ទាំងនេះបង្កើតបានជាផ្ទៃបឹងដ៏ធំ បង្កលក្ខណៈងាយស្រួល ដើម្បីប្រជាជនអភិវឌ្ឍរបរវារីវប្បកម្ម រួមចំណែកដល់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធ ផលិតកម្ម កែលម្អសេដ្ឋកិច្ច លើកកម្ពស់ប្រាក់ចំណូល៕
អត្ថបទ៖ ខៀវទឺ រូបថត៖ ង្វៀន ណាម
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង