ភូមិ ក្លុងទុម (ឬហៅថាភូមិ ឌាន់កេត) ចំណុះឃុំ ន្ថនហា ស្រុក ឌឹកត្រុង (ខេត្ត ឡឹមដុង) មានក្រុមគ្រួសារចំនួន ៣១៥ មនុស្សជាង ៨០០ នាក់ ក្នុងនោះចំនួន ៨០% ជាជនជាតិ ក្ហ។
បច្ចុប្បន្ននេះ ក្នុងភូមិមានក្រុមគ្រួសារចូលរួមដាំដំណាំមន ចិញ្ចឹមដង្កូវនាងចំនួន ៦០ ដោយមានផ្ទៃដីចំនួន ១៥ ហិកតា។ ឆ្នាំនេះបានតម្លៃល្អ បងប្អូនជនជាតិលក់សម្បុកនាងក្នុងមួយគីឡូក្រាមៗ ចំនួន ២១៥.០០០ ដុង។
អោយតែ ២ នាក់ថែទាំដំណាំមនទំហំផ្ទៃដីចំនួន ៦.០០០ ម៉ែត្រការ៉េគ្រប់ចិញ្ចឹមកូនពូជដង្កូវនាងចំនួន ២ ប្រអប់ ផាត់ថ្លៃចំណាយពូជ ជី ថ្លៃឈ្នួលជាដើម បងប្អូនជនជាតិទទួលបានប្រាក់ចំណេញពី ១៧ ទៅ ១៨ លាន ដុងក្នុងមួយលើក។
លោក ឡេ បាយឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ន្ថលហា មានប្រសាសន៍ថា គណៈកម្មាធិការបក្ស អាជ្ញាធរឃុំកំណត់ថាដាំដំណាំ មន ចិញ្ចឹមដង្កូវនាងគឺជាមុខរបរចម្បងមួយក្នុងចំណោមមុខរបរចម្បងៗ ទាំងឡាយ ដើម្បីជួយប្រជាជនអភិវឌ្ឍផលិតកម្ម បំបាត់ភាព អត់ឃ្លាន កាត់បន្ថយភាព ក្រីក្រ។
តាំងពី ៥ ឆ្នាំមុន ឃុំបានសហការជាមួយសមាគមកសិករ បើកបង្រៀនវិជ្ជាជីវៈដាំដំណាំមន ចិញ្ចឹមដង្កូវនាងចំនួន ២ ថ្នាក់ (មួយថ្នាក់ៗ ចំនួន ៣ ខែ) ជួយឧបត្ថម្ភឥតសំណងអោយក្រុមគ្រួសារចិញ្ចឹមដង្កូវនាងនីមួយៗ ក្នុងឃុំចំនួន ២០ លានដុង។
ក្រៅពីនេះ អនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព គ្រួសារនីមួយៗ ក៏ទទួលបានការឧបត្ថម្ភពី ១២ ទៅ ១៥ លានដុងទៀតផងដើម្បីធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសត្វចិញ្ចឹម ដំណាំដាំដុះ។ល។
ផ្តើមពីប្រភពទុនខាងលើ ក្រុមគ្រួសារជាច្រើនក្នុងភូមិ ក្លុងទុម បានធ្វើបរិវត្តកម្មចម្ការកាហ្វេចាស់ៗ ស្រែមួយរដូវងាកទៅដាំដំណាំមន ចិញ្ចឹមដង្កូវនាង។
ក្រុមគ្រួសារទាំងឡាយបានចេះប្រើបច្ចេកវិទ្យា វិទ្យាសាស្ត្រ - បច្ចេកទេសចូលក្នុងការចិញ្ចឹមសត្វ ប្រើស៊ុមសំណាញ់ចិញ្ចឹមដង្កូវនាងបានជាទិន្នផលសម្រេចបានខ្ពស់ជាបង្គួរ។
ក្នុងមួយឆ្នាំៗ ក្រុមគ្រួសារទាំងឡាយផលិតសម្បុកនាងបានពី ១២០ ទៅ ១៣០ តោន ផលចំណូលចំនួន ២៦ ទៅ ២៨ ពាន់លានដុង...៕
អត្ថបទនិងរូបថត៖ ជូ ក្វឹកហ៊ុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ