វឌ្ឍនភាពតំបន់ព្រំដែនខេត្ត តីនិញ

យុវនារី ខ្មែរ ទាំងឡាយរាំចង្វាក់"រាំវង់" ប្រពៃណី
យុវនារី ខ្មែរ ទាំងឡាយរាំចង្វាក់"រាំវង់" ប្រពៃណី

តីនិញ គឺជាខេត្តស្ថិតនៅតំបន់ ដុងណាមបូ (ភាគខាងកើតនៃភូមិភាគខាងត្បូង) មានខ្សែបន្ទាត់ព្រំដែនប្រវែង ២៤០ គីឡូម៉ែត្រជាប់ជាមួយនឹងបណ្តាខេត្ត ស្វាយរៀង ព្រៃវែង និង ត្បូងឃ្មុំ នៃ ព្រះរាជាណាចក្រ កម្ពុជា។ នាពេលកន្លងទៅ ដោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ បណ្តាមូលដ្ឋានព្រំដែនបានប្រែមុខមាត់ថ្មីក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ...

ឃុំក្រីក្រតំបន់ព្រំដែន "ផ្លាស់អាវ" ថ្មី

ផ្តើមពីតំបន់ដីរហោឋានពោរពេញដោយការលំបាកលំបិន ភូមិ តឹនខាយ ឃុំ តឹនឡឹប (ស្រុក តឹនបៀន) ឥឡូវនេះបានផ្លាស់ប្តូរច្រើនណាស់ដោយមានប្រព័ន្ធគមនាគមន៍ អគ្គិសនី ទឹក សាលារៀន ស្ថានីយសុខាភិបាលត្រូវបានសាងសង់ធំទូលាយ ប្រជាជនមានលំនៅឋានរឹងមាំ ស្រស់ស្អាត ជីវភាពកាន់តែកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។ នាំយើងខ្ញុំទៅទស្សនាតំបន់លំនៅឋានព្រំដែន ចាងរៀក ត្រូវបានខេត្តដាក់ឱ្យអនុវត្តប្លង់គោលដោយមានផ្ទៃដីចំនួន ៦៤៣ ហិកតា ថវិកាវិនិយោគសរុបជាង ១៧២ ពាន់លានដុង កន្លែងស្នាក់នៅនៃជនជាតិ ខ្មែរ ចាម មឿង ថាយ តៃ... ចំនួន ៣២០ ក្រុមគ្រួសារ។

វឌ្ឍនភាពតំបន់ព្រំដែនខេត្ត តីនិញ ảnh 1យុវនារី ខ្មែរ ទាំងឡាយរាំចង្វាក់"រាំវង់" ប្រពៃណី

លោក ង៉ូ មិញទុង ប្រធានភូមិ តឹនខាយ ចែករំលែកដោយក្តីរំភើបថា៖ "បងប្អូនជនជាតិត្រូវបានឧបត្ថម្ភលំនៅឋាន ដីលំនៅឋាន ដីបង្កបង្កើនផលហើយបានកម្ចីទុនអនុគ្រោះផងដែរ។ ការផលិតកម្មអស់ជាច្រើនឆ្នាំកន្លងមក ជីវភាពរស់នៅបណ្តាក្រុមគ្រួសារប្រជាជនស្ថិរភាពជាបណ្តើរៗ។ មកទល់ពេលនេះ ភូមិមិនមានក្រុមគ្រួសារក្រីក្រទៀតទេ មានក្រុមគ្រួសារខ្លះឈោងឈានឡើងធូរធារមានបាន ១០០% ក្រុមគ្រួសារមានមធ្យោបាយសោតទស្សន៍"។

វឌ្ឍនភាពតំបន់ព្រំដែនខេត្ត តីនិញ ảnh 2កម្មាភិបាលគយសហការជាមួយកងទ័ពការពារព្រំដែនត្រួតពិនិត្យទំនិញនៅច្រកទ្វារព្រំដែនអន្តរជាតិ សាម៉ាត ស្រុក តឹនបៀន

យើងខ្ញុំធ្វើដំណើរចាកចេញពីភូមិ តឹនខាយ ទៅកាន់ភូមិ តឹមផូ ឃុំ តឹនដុង (ស្រុក តឹនចូវ) កន្លែងមានបងប្អូនជនជាតិ ខ្មែរ រស់នៅជាង ២០០ ក្រុមគ្រួសារ។ ប្រសិនបើ ១០ ឆ្នាំមុន តឹមផូ នៅក្រីក្រខ្លាំង ជីវភាពប្រជាជនលំបាកលំបិន រីឯមកទល់សព្វថ្ងៃនេះ ភូមិបាន "ប្រែផ្លាស់មុខមាត់ថ្មី" យ៉ាងពិតប្រាកដដោយមានផ្ទះថ្មីៗ ធំទូលាយ ម៉ូតូ ឡានលេចចេញកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ 

វឌ្ឍនភាពតំបន់ព្រំដែនខេត្ត តីនិញ ảnh 3ប្រជាជននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ សាម៉ាត ស្រុក តឹនបៀន ធ្វើដំណើរឆ្លងព្រំដែនទៅមក ផ្ដោះប្ដូរពាណិជ្ជកម្មទំនិញយ៉ាងងាយស្រួល

យោងតាមលោក ជុំ ចំរើន ប្រធានភូមិ តឹមផូ៖ "អាស្រ័យដោយឧស្សាព្យាយាម ស៊ូទ្រាំលំបាកប្រកបការងារ ចេះអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យាទៅក្នុងការបង្កបង្កើនផល អភិវឌ្ឍចិញ្ចឹមគោបន្តពូជ… មានក្រុមគ្រួសារជាច្រើន បានរួចផុតពីភាពក្រីក្រ។ បច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមរបស់ក្រុមគ្រួសារទាំងឡាយនៅក្នុងភូមិក្នុងមួយគ្រួសារសម្រេចបានចំនួន ២៥០ លានដុងក្នុងមួយឆ្នាំ"។

វឌ្ឍនភាពតំបន់ព្រំដែនខេត្ត តីនិញ ảnh 4ម៉ោងរៀនភាសា ខ្មែរ របស់កុមារាកុមារីនៅភូមិ តឹមផូ ឃុំ តឹនដុង ស្រុក តឹនចូវ

អញ្ជើញមកកាន់ភូមិផ្សេងៗ ទៀតដូចជា កាអូត សូយយ៉ឹម នៅឃុំ តឹនដុង (ស្រុក តឹនចូវ) នៅទីណាៗ ក៏ឃើញប្រែមុខមាត់ថ្មីគ្រប់កន្លែងទាំងអស់។ ជីវភាពប្រជាជនមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ មាមីងបងប្អូនកំពុង មានជីវភាពលំនឹងជាជំហានៗ ស្ងប់ចិត្តកសាងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមការពារសន្តិសុខព្រំដែន។

ការកសាងជនបទថ្មីនៅបណ្តាឃុំព្រំដែន

ក្រោយរយៈពេល ១៣ ឆ្នាំកសាងជនបទថ្មី មុខមាត់បណ្តាឃុំតំបន់ព្រំដែន ខេត្ត តីនិញ បានមានការផ្លាស់ប្តូរជាច្រើន ជាពិសេសនៅបណ្តាតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ។ ចំណាប់អារម្មណ៍ជាក់ច្បាស់បំផុតអំពីសមិទ្ធិផលកសាងជនបទថ្មីនៅកន្លែងនេះគឺបណ្តាផ្លូវបេតុងស្រស់ស្អាត ធំទូលាយចូលដល់គ្រប់ច្រកល្ហកតំបន់លំនៅឋានទាំងអស់។ ប្រជាជនរួមវិភាគទានជាថវិកា ថ្ងៃពលកម្មនិងស្ម័គ្រចិត្តបរិចាគដីបើកទូលាយផ្លូវដោយផ្ទាល់។

វឌ្ឍនភាពតំបន់ព្រំដែនខេត្ត តីនិញ ảnh 5ភូមិ តឹមផូ ចំណុះឃុំព្រំដែន តឹនដុង ស្រុក តឹនចូវ កាន់តែធំទូលាយ ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ

រហូតមកទល់ពេលនេះ ២០/២០ ឃុំតំបន់ព្រំដែននៅលើភូមិសាស្រ្តខេត្ត បានសម្រេចរួចរាល់ការកសាងជនបទថ្មីជាស្ថាពរ ១០០% ផ្លូវសំខាន់ៗ អន្តរឃុំត្រូវបានក្រាលកៅស៊ូ ចាក់បេតុងហើយ ១០០% ក្រុមគ្រួសារមានបណ្តាញភ្លើងអគ្គិសនីជាតិប្រើប្រាស់ សេវាប្រៃសណីយ៍ ទូរគមនាគមន៍ អ៊ិនធឺណិតចូល ទៅដល់ស្ទើរតែគ្រប់ភូមិទាំងអស់… ជាពិសេស ស្រុក តឹនបៀន មានឃុំចំនួន ១ សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់។ នៅទីនេះ ប្រជាជនបាន ទទួលផលគោលនយោបាយឧបត្ថម្ភរបស់បក្សនិងរដ្ឋយ៉ាងពេញលេញដូចជា៖ ទុនកម្ចីអភិវឌ្ឍផលិតកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ សាងសង់ផ្ទះមេត្តាធម៌...

មិនត្រឹមតែធ្វើអោយផ្លាស់ប្តូរមុខមាត់និងជីវភាពប្រជាជនការងារកសាងជនបទថ្មីនៅបណ្តាឃុំតំបន់ព្រំដែនក្នុងខេត្តប៉ុណ្ណោះទេ ថែមទាំងរួមចំណែក គួរឱ្យកត់សម្គាល់ចូលក្នុងសមិទ្ធផលរួមក្នុងដំណើរការអនុវត្តកសាងជនបទ ថ្មីនៅខេត្ត តីនិញ ទៀតផង។ ប្រសិនបើឆ្នាំ ២០១០ ទូទាំងខេត្តមានតែឃុំចំនួន ១ សម្រេចបានលក្ខណៈវិនិច្ឆ័យចំនួន ៧ ឃុំចំនួន ៦៨ សម្រេចក្រោមចំនួន ៥ លក្ខណៈវិនិច្ឆ័យរីឯដល់ដំណាច់ឆ្នាំ ២០២២ ខេត្ត តីនិញ បានមាន ៥៥/៧១ ឃុំសម្រេចស្តង់ដារជនបទថ្មី ឃុំចំនួន ៧ សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់។ យោងតាមលោក ង្វៀន ឌិញស៊ន់ នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត តីនិញ៖ "ហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់នៅលំដាប់ថ្នាក់ឃុំត្រូវបានខេត្តយកចិត្តទុកដាក់វិនិយោគបានធ្វើអោយផ្លាស់ប្តូរមុខមាត់ជនបទ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ជាពិសេសគឺនៅបណ្តាឃុំតំបន់ព្រំដែន"។

វឌ្ឍនភាពតំបន់ព្រំដែនខេត្ត តីនិញ ảnh 6បងប្អូនជនជាតិ ខ្មែរ ជាច្រើនក្រុមគ្រួសារនៅបណ្តាឃុំតំបន់ព្រំដែននៃខេត្ត តីនិញ ឈោងឈានឡើងធូរធារអាស្រ័យដោយដាំអំពៅនិងដំណាំហូបផ្លែគ្រប់ប្រភេទ
វឌ្ឍនភាពតំបន់ព្រំដែនខេត្ត តីនិញ ảnh 7អញ្ជើញមកកាន់ឃុំតំបន់ព្រំដែន តីនិញ នៅទីណាៗ ក៏ឃើញប្រែមុខមាត់ថ្មីគ្រប់កន្លែងទាំងអស់ ជីវភាពជនជាតិ ខ្មែរ មានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត

ខេត្ត តីនិញ ខិតខំប្រឹងប្រែងដំណាក់កាល ២០២០ - ២០២៥ នឹងមានឃុំ ចំនួន ៣៦ សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ឃុំចំនួន ១២ សម្រេចជនបទថ្មីគំរូហើយយ៉ាងហោចណាស់ ៥០% ចំនួនស្រុកត្រូវបានទទួល ស្គាល់ជនបទថ្មី ប្រាក់ចំណូលជាមធ្យមតំបន់ជនបទក្នុងមនុស្សម្នាក់សម្រេចបានជាង ៧១ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រពហុសមាសភាគថយចុះក្រោម ០,៥%... ដល់ឆ្នាំ ២០៣០ ឃុំចំនួន ១០០% សម្រេចស្តង់ដារជនបទថ្មី លើកកម្ពស់ ១០០% ស្រុកសម្រេចស្តង់ដារជនបទថ្មី ហើយ ៥០% ស្រុកត្រូវបានទទួលស្គាល់ជនបទថ្មីកម្រិតលើកកម្ពស់។

ខេត្តនឹងមានខឿន កសិកម្ម ជឿនលឿន ទំនើប ជីវភាពប្រជាជនស្ថិរភាព មិននៅមានក្រុមគ្រួសារក្រីក្រ ប្រាក់ចំណូលប្រជាជននៅជនបទខិតជិតនិងតំណភា្ជប់យ៉ាង ស្អិតល្មួត ចុះសម្រុងជាមួយទីក្រុងនៅឆ្នាំ ២០៥០៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍