"ផលផ្អែមល្ហែម" នៅលើខ្ពង់រាបខេត្ត ដាក់ឡាក់

ការប្រមូលផលគូលែនរួមចំណែកដោះស្រាយការងារធ្វើជូនពលករតាមរដូវកាលជាច្រើននៅលើខ្ពង់រាប ដាក់ឡាក់
ការប្រមូលផលគូលែនរួមចំណែកដោះស្រាយការងារធ្វើជូនពលករតាមរដូវកាលជាច្រើននៅលើខ្ពង់រាប ដាក់ឡាក់

មាននិស្ស័យជាមួយនឹងខេត្ត ដាក់ឡាក់ ជិត ២០ ឆ្នាំនេះ ដើម គូលែន កំពុងក្លាយជា "ផលផ្អែមល្ហែម" របស់បងប្អូនជនជាតិជាច្រើនក្រុមគ្រួសាររស់នៅលើភូមិសាស្ត្រនៅតាមស្រុក អ៊ាអាការ៍ ម យ៉្រាក់ ក្រុងប៉ាក់ ក្រុមណាំង ជាដើម។

ឆ្នាំ ២០១២ គ្រួសារបង លឿង ឌិញហ៊ុង នៅឃុំ អ៊ាអាអូ ស្រុក អ៊ាអាការ៍ បានធ្វើបរិវត្តកម្មផ្ទៃដីដាំក្រូចឃ្វិចមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចចំនួន ២ ហិកតាងាកទៅដាំ គូលែន ពកពណ៌ផ្កាឈូកចំនួន ៦០០ គល់។ បច្ចុប្បន្នចម្ការ គូលែន របស់គ្រួសារបងបានអំណោយផលស្ថិរភាពហើយ។ រដូវ គូលែន ឆ្នាំនេះ គ្រួសារបងប្រមូលផលគូលែនជាង ៤០ តោន។ ដោយមានតម្លៃលក់ពី ៣០.០០០ ដល់ ៣៥.០០០ ដុងក្នុងមួយគីឡូក្រាម គ្រួសារទទួលបានប្រាក់ចំណេញជាង ១ ពាន់លានដុង។

"ផលផ្អែមល្ហែម" នៅលើខ្ពង់រាបខេត្ត ដាក់ឡាក់ ảnh 1រដូវគូលែនឆ្នាំនេះ ធាតុអាកាសអំណោយផល តម្លៃលក់ក៏ខ្ពស់គួរសម ផ្គត់ផ្គង់មិនគ្រប់តម្រូវការបានជាកសិករដាំគូលែននៅលើខ្ពង់រាប ដាក់ឡាក់ សោមនស្សរីករាយ

ត្រូវបានធនាគារគោលនយោបាយសង្គមជួយឧបត្ថម្ភប្រាក់កម្ចីចំនួន ៥០ លានដុង ឆ្នាំ ២០២០ គ្រួសារ អ្នកស្រី ង្វៀន ធីយុង នៅភូមិ ៥ ឃុំ អ៊ាអា ហ៊ូ ស្រុក គឺគ្អីន បានសម្រេចចិត្តដាំគូលែនពកពណ៌ផ្កាឈូកចំនួន ២ ហិកតា។ ឆ្នាំ ២០២៣ គ្រួសាររបស់អ្នកស្រីប្រមូលផលគូលែនចំនួន ២០ តោន ចំណេញប្រហែល ៥០០ លានដុងហើយរួចផុតពីភាពក្រីក្រ។ យោងតាមអ្នកស្រី យុង ការដាំគូលែនចំណាយតិចចំណេញជាងការដាំកាហ្វេ។ ប្រសិនបើថែទាំល្អ ក្រោយរយៈពេល ៣ ឆ្នាំដើមគូលេននឹងអោយប្រមូលផល ស្ថិរភាព។

"ផលផ្អែមល្ហែម" នៅលើខ្ពង់រាបខេត្ត ដាក់ឡាក់ ảnh 2លោកលេខាគណៈកម្មាធិការបក្សខេត្ត ង្វៀន ឌិញទ្រុង (ក្រៅបំផុតខាងស្តាំ) រួមជាមួយក្រុមការងារគណៈកម្មាធិការបក្សខេត្ត អាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងស្វែងយល់ការអភិវឌ្ឍស្ថិរភាពដើមគូលែននៅស្រុកក្រីក្រ ម យ៉្រាក់
"ផលផ្អែមល្ហែម" នៅលើខ្ពង់រាបខេត្ត ដាក់ឡាក់ ảnh 3ការប្រមូលផលគូលែនរួមចំណែកដោះស្រាយការងារធ្វើជូនពលករតាមរដូវកាលជាច្រើននៅលើខ្ពង់រាប ដាក់ឡាក់

បច្ចុប្បន្នបងប្អូនជនជាតិនៅទីនេះជាទូទៅដាំគូលែន ៣ ប្រភេទ៖ គូលែនពកពណ៌ផ្កាឈូក គូលែនពកជាំនិងពកស៊ុត គូលែន មួយផ្នែកធំត្រូវបានលក់ដូរក្នុងស្រុកហើយមួយចំនួនតិចតួចនាំចេញទៅកាន់ទីផ្សារប្រទេស ជប៉ុន ប្រទេស ចិន។ បច្ចុប្បន្ន គូលែន ក្លាយទៅជាដំណាំ "បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក" ពាំនាំមកនូវប្រាក់ចំណូលខ្ពស់ជូនបងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅលើខ្ពង់រាប ដាក់ឡាក់៕

អត្ថបទនិងរូបថត៖ ហ្វាយធូ
បញចូលទិន្នន័យដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍