​វិធី​សង្គ្រោះ​បឋម​ចំពោះ​អ្នក​មាន​ជំងឺ​គាំងបេះដូង​

វិធីសង្គ្រោះបឋមពិតជាសំខាន់ខ្លាំងណាស់  វិធីសង្គ្រោះត្រូវតែបានអនុវត្តផ្ទាល់កន្លែងនិងត្រឹមត្រូវតាមបច្ចកទេស
វិធីសង្គ្រោះបឋមពិតជាសំខាន់ខ្លាំងណាស់ វិធីសង្គ្រោះត្រូវតែបានអនុវត្តផ្ទាល់កន្លែងនិងត្រឹមត្រូវតាមបច្ចកទេស

ជំងឺគាំងបេះដូងកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅជាលិកាបេះដូងត្រូវបានរាំងស្ទះ មនុស្សអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ឬស្ត្រីរាំងរដូវសុទ្ធតែប្រឈមមុខខ្ពស់ជាងគេ។ ចង្វាក់ដង្ហើមស្រាប់តែ ឈប់ដក ឬបេះដូងលេងធ្វើការតែម្តង ប្រហែលជាអាចឱ្យបេះដូងនិងសួតឈប់ធ្វើការផង មានកំណកឈាមក្នុងសរសៃឈាមអាក់ទែដែលជាហេតុនាំឱ្យស្ទះ។

​វិធី​សង្គ្រោះ​បឋម​ចំពោះ​អ្នក​មាន​ជំងឺ​គាំងបេះដូង​ ảnh 1វិធីសង្គ្រោះបឋមពិតជាសំខាន់ខ្លាំងណាស់ ហើយត្រូវតែបានអនុវត្តផ្ទាល់កន្លែងនិងត្រឹមត្រូវតាមបច្ចកទេស

*មូលហេតុ៖

- កកជាតិកាលស្យូម ឬកូឡេស្តេរ៉ុលក្នុងសរសៃឈាម។

- កត្តាតំណពូជ។

- ការជក់បារី។

- ធាត់ជ្រុល។

- សម្ពាធឈាមឡើងខ្ពស់។

- បញ្ហាស្ត្រេសផ្លូវចិត្ត។

- មានជំងឺរលាកសរសៃឈាមអាក់ទែ។

- មានការប៉ះទង្គិច ឬជំងឺលើបេះដូង។

*សញ្ញាដែលអាចគិតថាមានជំងឺគាំងបេះដូង៖

- ឈឺទ្រូង។

- ឈឺស្មាឬដៃ។

- ពិបាកដកដង្ហើម។

- បែកញើស។

- ក្រហាយដើមទ្រូង។

- ចង្អោរ។

- ឈឺពោះ។

*ការសង្គ្រោះបឋម

ព្យាយាមសម្រាក បន្ធូរសម្លៀកបំពាក់ដែលកំពុងតែតឹងៗ ប្រើថ្នាំបើសិនជាមានការឈឺចាប់នឹងស្រាកស្រាន្តទៅវិញក្នុងរយៈពេល ៣ នាទី ក្រោយពីប្រើថ្នាំរួច បើសិនជាគ្មានថ្នាំទេត្រូវទៅជួបគ្រូពេទ្យផ្តល់ការផ្លុំខ្យល់តាមមាត់ បើ សិនជាត្រូវការផ្តល់ជាការសង្កត់ទ្រូង (Cardiopulmonary Resuscitation, CPR)។

ក្នុងករណីដែលស្ទាបជីពចរមិនបានត្រូវដាក់ប្រអប់ដៃនៅលើទ្រូង ហើយសង្កត់ចុះទ្រូង ១៥ ដង ហើយផ្លុំខ្យល់ចូលមាត់ពីរដង ចូរបន្តធ្វើរហូតដល់គ្រូពេទ្យមកដល់។

*វិធីបង្ការជំងឺគាំងបេះដូង

- ពិនិត្យសុខភាពជាទៀងទាត់។

- ចៀសវាងភាពស្ត្រេស។

- ផ្តាច់បារីឬស្រា។

- គ្រប់គ្រងសម្ពាធឈាម ឬជំងឺទឹកនោមផ្អែម។

 -គ្រប់គ្រងទម្ងន់។

ដកស្រង់កែសម្រួលពីថ្មីៗ ដោយ៖  ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍