អាហារទាំង ៥ ប្រភេទ គួរចៀសអោយផុតសម្រាប់អ្នកមាន​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់

ជាតិខ្លាញ់នៅក្នុងឈាម អាចទប់ស្កាត់និងលុបបំបាត់បន្តិចម្តងៗ ប្រសិនបើអ្នកឧស្សាហ៍ទទួលទានអាហារទាំង ៥ ប្រភេទដូចបានរៀបរាប់ខាងក្រោម។ រូបថតពី៖ Health.com.kh
ជាតិខ្លាញ់នៅក្នុងឈាម អាចទប់ស្កាត់និងលុបបំបាត់បន្តិចម្តងៗ ប្រសិនបើអ្នកឧស្សាហ៍ទទួលទានអាហារទាំង ៥ ប្រភេទដូចបានរៀបរាប់ខាងក្រោម។ រូបថតពី៖ Health.com.kh

ប្រសិនបើអ្នកកំពុងតែប្រឈមមុខនឹងបញ្ហាជាតិខ្លាញ់ក្នុងឈាមខ្ពស់មែន អ្នកត្រូវកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារទាំង ៥ ប្រភេទខាងក្រោមនេះ។
បន្លែមានជាតិម្ស៉ៅ
ដំឡូង ពោត សណ្ដែកជាដើម មានជាតិម្ស៉ៅបើទទួលទានប្រភេទនេះ អ្នកនឹងប្រឈមមុខនឹងបញ្ហាជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់។ នោះក៏ព្រោះតែបន្លែមានជាតិម្ស៉ៅផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត ដែលរាងកាយបំលែងទៅជាខ្លាញ់ទ្រីគ្លីសេរីដ។

អាហារទាំង ៥ ប្រភេទ គួរចៀសអោយផុតសម្រាប់អ្នកមាន​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់  ảnh 1

ជាតិខ្លាញ់នៅក្នុងឈាម អាចទប់ស្កាត់និងលុបបំបាត់បន្តិចម្តងៗ ប្រសិនបើអ្នកឧស្សាហ៍ទទួលទានអាហារទាំង ៥ ប្រភេទដូចបានរៀបរាប់ខាងក្រោម។ រូបថតពី៖ Health.com.kh

ផ្លែឈើ
ផ្លែឈើភាគច្រើនមានផ្ទុកជាតិស្ករធម្មជាតិ fructose ខ្ពស់។ នៅពេល បរិមាណ ជាតិស្ករ fructose កើនឡើងហួសប្រមាណនោះ រាងកាយនឹងបំលែង វាទៅជាខ្លាញ់ទ្រីគ្លីសេរីដ។ ដូច្នេះដើម្បីជាការប្រសើរអ្នកដែលមានបញ្ហាខ្លាញ់ក្នុងឈាមខ្ពស់ គួរទទួលទានផ្លែឈើត្រឹមពី ២ ទៅ ៣ ចំណិតក្នុងមួយថ្ងៃបានហើយ។

ត្រីកំប៉ុង
ត្រីកំប៉ុងភាគច្រើនមានផ្ទុកជាតិខ្លាញ់ដែលមិនល្អសម្រាប់អ្នកមានបញ្ហាជាតិខ្លាញ់ក្នុងឈាមខ្ពស់ឡើយ។

គ្រាប់ធញ្ញជាតិចម្រាញ់
គ្រាប់ធញ្ញជាតិធម្មតា គឺល្អសម្រាប់សុខភាពរាងកាយ ប៉ុន្តែចំពោះគ្រាប់ធញ្ញជាតិចម្រាញ់វិញ ច្រើនតែមានផ្ទុកជាតិខ្លាញ់មិនល្អនិងកាឡូរីខ្ពស់។

គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងហួសប្រមាណលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី ឬ ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស គឺមិនល្អសោះឡើយ ចំពោះសុខភាពរាងកាយទាំងមូល ដែលវាអាចបង្កជាជំងឺផ្សេងៗ គួរអោយព្រួយបារម្ភរួមទាំងបញ្ហាខ្លាញ់ក្នុងឈាមឡើងខ្ពស់៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍