ហ្គៅតាវ ជាពិធីបុណ្យប្រពៃណីរបស់ជនជាតិ ម៉ុង។ តាំងពីឆ្នាំ ២០១៧ ពិធីបុណ្យនេះត្រូវបានស្តារឡើងវិញជាផ្លូវការនៅឃុំពីរគឺ ឃុំ ហាងកៀ និង ប៉ា-ក។ ពិធីបុណ្យត្រូវបានចែកជាពីរផ្នែកផ្នែកពិធីកិច្ចនិងផ្នែកលេងកំសាន្ត។
ហ្គៅតាវ ប្រាថ្នាបួងសួងសូមអោយរាល់ប្រការដ៏ល្អប្រសើរតែងមកស្ថិតនៅជាមួយបងប្អូនជនជាតិម៉ុង និងភូមិឋាន
|
ពិធីបុណ្យចាប់ផ្តើមដោយពិធីបោះដើម នេវ។ ជនជាតិ ម៉ុង ចាត់ទុកដើម នេវគឺជានិមិត្តរូបដ៏ពិសិដ្ឋ ជៀស វាងបាននូវសេចក្តីចង្រៃឧបទ្រពទាំងឡាយហើយនាំមកនូវសំណាង ល្អដល់បងប្អូនជនជាតិក្នុងឆ្នាំថ្មី។ បន្ទាប់ពីពិធីបោះដើមនេវ បុរសស្ត្រីក្នុងភូមិ ម៉ុង កាន់ដៃគ្នារាំជា វង់ជាមួយគ្នាតាមចង្វាក់គែន។ ចំពោះជនជាតិ ម៉ុង សំឡេងគែនសម្តែងឡើងពីដួងព្រលឹង ជំនឿប្រពៃណី ជាវត្ថុស័ក្តិសិទ្ធិក្នុងបណ្ដាពិធីកិច្ច ពិធីបុណ្យផ្សេងៗ។
បន្ទាប់ពីពិធីកិច្ចបោះដើម នេវ បុរសស្ត្រីក្នុងភូមិ មុ៉ង កាន់ដៃគ្នាជាវង់រាំនឹងគ្នាតាមចង្វាក់គែនពិធីកិច្ចបោះដើម នេវ ក្នុងពិធីបុណ្យ
|
ក្នុងពិធីបុណ្យ ហ្គៅតាវ នៅមានសកម្មភាពវប្បធម៌ កីឡាប្រពៃណីផ្សេងៗ ទៀតដូចជា៖ឧទ្ទេសនាម វប្បធម៌ម្ហូបអាហារនិងភេសជ្ជរបស់ជនជាតិ ម៉ុង បោះប៉ាវ បាញ់ ស្នា វាយវូ។ល។ បណ្ដា ទស្សនីយភាពសិល្បៈដ៏វិសេសវិសាល ល្បែងប្រជាប្រិយទាំងនេះបានរួម ចំណែកក្នុងការកសាងជីវភាពវប្បធម៌ ស្មារតី ជ្រះថ្លានិងបង្កបានបរិយាកាសសប្បាយ ស្រស់បស់សោមនស្សរីករាយសម្រាប់ជនជាតិ ម៉ុង រស់នៅក្នុងឃុំពីរគឺ ហាងកៀ និង ប៉ា-ក៕
វូហា
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម