ពិធីប្រឡងវេចនំបាញ់ជឹង នំបាញ់យ៉ី - លក្ខណៈវប្បធម៌ ដ៏ល្អប្រពៃក្នុងឱកាសពិធីបុណ្យរំលឹកគុណូបការៈ ស្តេចត្រកូល ហ៊ុង

ពិធីប្រឡងវេចនំបាញ់ជឹង នំបាញ់យ៉ី - លក្ខណៈវប្បធម៌ ដ៏ល្អប្រពៃក្នុងឱកាសពិធីបុណ្យរំលឹកគុណូបការៈ ស្តេចត្រកូល ហ៊ុង
ដើម្បីរំលឹកគុណូបការៈស្តេច ត្រកូល ហ៊ុង ទាំងឡាយ អោយតែដល់វេលានេះគណៈចាត់តាំងពិធីបុណ្យ ឌេនហ៊ុង ក៏រៀបចំពិធី ប្រឡងវេច ស្ងោរនំបាញ់ជឹង ធ្វើនំបាញ់យ៉ី។
ពិធីប្រឡងវេច ស្ងោរនំបាញ់ជឹងនិងធ្វើនំបាញ់យ៉ីបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរពីគ្រប់ទិសទីនិងអាណិកជន វៀតណាម នៅប្រទេសក្រៅវិលមកចូលរួមពិធីរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង
ពិធីប្រឡងវេច ស្ងោរនំបាញ់ជឹងនិងធ្វើនំបាញ់យ៉ីបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរពីគ្រប់ទិសទីនិងអាណិកជន វៀតណាម នៅប្រទេសក្រៅវិលមកចូលរួមពិធីរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង

ជាមួយនឹងទឹកចិត្តកោតគោរពឆ្ពោះទៅរកប្រភពដើម បណ្ដាក្រុមប្រកួតបានជ្រើសរើសនូវវត្ថុធាតុដើម វេចនំទាំងឡាយដ៏ឆ្ងាញ់បំផុត កាយវិការរហ័សរហួន ចំត្រឹមត្រូវបំផុតដើម្បីអាចសម្រេចរួចរាល់នូវ ការវេច ស្ងោរនំបាញ់ជឹង បុកម្សៅធ្វើនំបាញ់យ៉ីក្នុងរយៈពេលឆាប់បំផុត ក៏បុ៉នែនៅ្ត តែធានាបាននូវគុណភាព។
ពិធីបុណ្យបានប្រព្រឹត្តឡើងក្នុងបរិយាកាសយ៉ាងផុលផុស ដោយសិប្បករទាំងឡាយវេចនំបាញ់ជឹង បុកម្សៅធ្វើនំបាញ់យ៉ី សម្ដែងបង្ហាញ
ពិធីបុណ្យបានប្រព្រឹត្តឡើងក្នុងបរិយាកាសយ៉ាងផុលផុស ដោយសិប្បករទាំងឡាយវេចនំបាញ់ជឹង បុកម្សៅធ្វើនំបាញ់យ៉ី សម្ដែងបង្ហាញ

នំបាញ់ជឹង នំបាញ់យ៉ីទាំងឡាយដែលតូ្រវបានកែចៃ្នពីអង្ករដំណើប សណែក្ត ខៀវខ្ទឹម សាច់ជ្រូក... ត្រូវបានក្លាយទៅជាគ្រឿងតង្វាយពោរពេញទៅដោយអត្ថន័យក្នុង ឱកាសពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ជាប់ពាក់ពន្ធទៅនឹងរឿងព្រេងនិទានអំពីព្រះអង្គម្ចាស់ ឡាងលៀវ រាជបុត្រាទី ១៨ នៃស្តេចត្រកូល ហ៊ុង ថ្វាយនំឡើងទៅព្រះរាជបិតា បង្ហាញអំពីព្រះហឫទ័យកតញ្ញូតាធម៌ចំពោះលោកអ្នកដ៏មានគុណ។
នំបាញ់យ៉ីទាំងនេះធ្វើអំពីអង្ករដំណើបហើយបានគោរពឧទ្ទិសថ្វាយស្តេចត្រកូល ហ៊ុង ទាំងឡាយក្នុងឱកាសពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង
នំបាញ់យ៉ីទាំងនេះធ្វើអំពីអង្ករដំណើបហើយបានគោរពឧទ្ទិសថ្វាយស្តេចត្រកូល ហ៊ុង ទាំងឡាយក្នុងឱកាសពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង

ពិធីប្រកួតវេច ស្ងោរនំបាញ់ជឹង ធ្វើនំបាញ់យ៉ីបានរួមចំណែកអភិរក្សនិងពង្រីកនូវលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃមួយនៃប្រជាជាតិវៀតណាម៕
 ង្វៀនវៀត - ង្វៀនវៀត - ឡឹមខាញ់
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍