លើកតម្កើងអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិនៅតំបន់ព្រំដែន វៀតណាម - ឡាវ

លើកតម្កើងអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិនៅតំបន់ព្រំដែន វៀតណាម - ឡាវ
ទិវាបុណ្យទាក់ទាញការចូលរួមពីសំណាក់សិប្បករសិប្បការិនី សិល្បករសិល្បការិនី អ្នកសម្តែង កីឡាករកីឡាការិនីមហាជនជាង ៥០០ រូបដែលជាបងប្អូនបណ្តាជនជាតិចំណុះ ៥ ខេត្តតំបន់់ព្រំដែនរបស់ វៀតណាម (ធឿធៀន - ហ្វេ ក្វាងទ្រី ក្វាងណាម ក្វាងង៉ាយ កនទុម)  និង ៤ ខេត្តនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ៖ អត្តាពឺ  (Attapeu) សេកុង (Xekong) សាវណ្ណាខេត្ត (Savannakhet) សាឡាវ៉ាន់ (Salavan)។
សម្តែងឡើងវិញពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ ប៉ាកូ នៅស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ)។ រូបថត៖ ហូកូវ
សម្តែងឡើងវិញពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ ប៉ាកូ នៅស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ)។ រូបថត៖ ហូកូវ

ទិវាបុណ្យរួមមានសកម្មភាពដ៏សំបូរបែបជាច្រើនដូចជា៖ ដាក់តាំងបង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយផលិតផល វប្បធម៌និងទេសចរណ៍របស់បណ្ដាមូលដ្ឋាន សមោសរសិល្បៈមហាជន បង្ហាញសម្លៀកបំពាក់ជនជាតិ ត្បាញសំពត់សង្កិម បណ្តាសកម្មភាពហាត់ប្រាណ - កីឡា ប្រពៃណីជនជាតិ...។
សម្ដែងបង្ហាញសម្លៀកបំពាក់សំពត់សង្កិម ហ្សែង របស់បងប្អូនជនជាតិស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ)។ រូបថត៖ ទឿងវី
សម្ដែងបង្ហាញសម្លៀកបំពាក់សំពត់សង្កិម ហ្សែង របស់បងប្អូនជនជាតិស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ)។ រូបថត៖ ទឿងវី
សម្តែងបង្ហាញការស្រាវសរសៃអំបោះ ត្បាញសំពត់សង្កិមរបស់ជនជាតិ ហ្សែទ្រៀង (ខេត្ត កនទុម)។ រូបថត៖ ហូកូវ
សម្តែងបង្ហាញការស្រាវសរសៃអំបោះ ត្បាញសំពត់សង្កិមរបស់ជនជាតិ ហ្សែទ្រៀង (ខេត្ត កនទុម)។ រូបថត៖ ហូកូវ

ទិវាបុណ្យបានរួមចំណែកផ្សព្វផ្សាយពីសក្ដានុភាព ប្រៀបខ្លាំងខាងវប្បធម៌ កីឡា ទេសចរណ៍និងបេតិកភណ្ឌវប្បធម៌បណ្តាជនជាតិក្នុងដំណើរនៃកិច្ចផ្លាស់ប្តូរថ្មី ដំណើរសមាហរណកម្មនិងអភិវឌ្ឍន៍ ទន្ទឹមនឹងនោះលើកតម្កើងអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិនៅតំបន់ព្រំដែន វៀតណាម - ឡាវ៕
 ហូកូវ - ទឿងវី
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍