ជារៀងរាល់ឆ្នាំ លើរថយន្តចល័ត បណ្ណាល័យខេត្ត សឺនឡា បាននាំយកសៀវភៅរាប់ពាន់ក្បាលមកដល់គ្រប់សាលារៀននៅគ្រប់ភូមិ បណ្តុះចំណេះដឹងអោយប្អូនៗ សិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ជួយប្អូនៗ អាចភ្ជាប់ខ្លួននិងឆែករកចំណេះដឹងដោយឥតគិតថ្លៃពីប្រភពសៀវភៅ កាសែតច្រើនប្រភេទ សម្បូរបែប ព្រមទាំងរួមចំណែកអភិវឌ្ឍវប្បធម៌អំណាននៅមូលដ្ឋាន។
![បណ្ណាល័យស្វែងរកព័ត៌មានអេឡិចត្រូនិចត្រូវបានប្រដាប់ដោយម៉ាស៊ីនមេ ១ គ្រឿង និងកុំព្យូទ័រ ៧ គ្រឿងមានភ្ជាប់បណ្ដាញអ៊ីនធឺណិតដើម្បីបម្រើការរុករក ស្វែងយល់ព័ត៌មាននៅផ្ទាល់កន្លែង វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ảnh 1](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_02/5_son_la_van_hoa_doc_den_voi_hocsinh_vung_caodiep_anh.jpg)
បណ្ណាល័យស្វែងរកព័ត៌មានអេឡិចត្រូនិចត្រូវបានប្រដាប់ដោយម៉ាស៊ីនមេ ១ គ្រឿង និងកុំព្យូទ័រ ៧ គ្រឿងមានភ្ជាប់បណ្ដាញអ៊ីនធឺណិតដើម្បីបម្រើការរុករក ស្វែងយល់ព័ត៌មាននៅផ្ទាល់កន្លែង
![សិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែននៃខេត្ត សឺនឡា បានស្វែងយល់និងឆែករកចំណេះដឹងដោយឥតគិតថ្លៃពីសៀវភៅរាប់ពាន់ក្បាល វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ảnh 2](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_02/2_son_la_van_hoa_doc_den_voi_hoc_sinh_vung_cao_bien_gioi_diep_anh.jpg)
សិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែននៃខេត្ត សឺនឡា បានស្វែងយល់និងឆែករកចំណេះដឹងដោយឥតគិតថ្លៃពីសៀវភៅរាប់ពាន់ក្បាល
![ប្អូនៗ សិស្សានុសិស្សចូលរួមអានសៀវភៅដោយក្តីសោមនស្សរីករាយ វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ảnh 3](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_02/4_van_hoa_doc_den_voi_hoc_sinh_vung_cao_bien_gioi_diep_anh.jpg)
ប្អូនៗ សិស្សានុសិស្សចូលរួមអានសៀវភៅដោយក្តីសោមនស្សរីករាយ
![កម្មវិធីធ្វើពិពិធកម្មបណ្ដាទម្រង់ធ្វើសកម្មភាពដូចជារៀបចំពិធីប្រឡងឆ្លើយនឹងសំណួរអំពីសៀវភៅ ស្វែងយល់ពីចំណេះដឹងនៅក្នុងសៀវភៅ… វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ảnh 4](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_02/3son_la_van_hoa_doc_den_voi_hoc_sinh_vung_caodiep_anh.jpg)
កម្មវិធីធ្វើពិពិធកម្មបណ្ដាទម្រង់ធ្វើសកម្មភាពដូចជារៀបចំពិធីប្រឡងឆ្លើយនឹងសំណួរអំពីសៀវភៅ ស្វែងយល់ពីចំណេះដឹងនៅក្នុងសៀវភៅ…
ខេត្ត សឺនឡា គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៥ ដំបូងបង្អស់ក្នុងទូទាំងប្រទេសចូលរួមទម្រង់រូបភាព "រថយន្តបណ្ណាល័យពហុមធ្យោបាយចល័ត" ដែលបានដំណើរការដោយនាយកដ្ឋានបណ្ណាល័យ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍។ នៅខេត្ត សឺនឡា ទម្រង់រូបភាពត្រូវបានអនុវត្តតាំងពីឆ្នាំ ២០១៧ តាមទម្រង់ពីរទន្ទឹមគ្នាគឺបណ្ណាល័យអានសៀវភៅតាមបែប ប្រពៃណីនិងបណ្ណាល័យស្វែងរកព័ត៌មានអេឡិចត្រូនិក៕