ស្ថិតនៅចម្ងាយពីទីកណ្ដាលនៃខេត្ត សុកត្រាំង ប្រហែល ១០ គីឡូម៉ែត្រ វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង (ឬហៅម្យ៉ាងទៀតថាវត្ត ចែនកៀវ) នៅឃុំ ដាយតឹម ស្រុក មីស្វៀន គឺជាវត្ត ខ្មែរ ត្រូវបានភ្ញៀវទេសចរក្នុងស្រុកនិង បរទេសជាច្រើនដឹងឮដល់ដោយមានស្ថាបត្យកម្មដ៏វិសេសវិសាល។ លោក ឡឹម សឺនហៀន អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំ ដាយតឹម បាន ឲ្យដឹងថា លក្ខណៈលេចធ្លោពិសេសដាច់ដោយឡែក របស់វត្ត សិរីសុខុមសង្គម មានជ័យ ស្រឡូង គឺជាជញ្ជាំងទាំងឡាយត្រូវបានបិទអំបែងចាន ចានទាប សេរ៉ាមិចព័រសឺឡែនយ៉ាងផ្ចិតផ្ចង់បំផុត។ មួយឆ្នាំៗ មានភ្ញៀវជាតិនិងបរទេស ជាង ២០០.០០០ លើកនាក់អញ្ជើញមក ដាយតឹម ស្វែងយល់លក្ខណៈវប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ស្រាវជ្រាវរាវរក ស្ថាបត្យកម្មដ៏វិសេសវិសាល នៃវត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង។
![វត្ត ឃ្លាំង គឺជាវត្តបុរាណរបស់ជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ត្រូវបានចាត់ចំណាត់ថ្នាក់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈលំដាប់ជាតិនិងជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏ពេញនិយមនៃភ្ញៀវទេសចរ Soc trang phat trien du lich tu van hoa Khmer 4.JPG](https://mediakm.dantocmiennui.vn/images/99094c8a09639c408b8c5e0de1fa839055681cdcef5f902a8b354c2ea32401b82304708b269748d545b8ad3267d5cbbecc0ccf92f7e7c9c68ea1cc4dfcf152dc5dc0b9da1751b75323846a21e2192f834878266422f4a50f91b24c4b250fdb1c/soc-trang-phat-trien-du-lich-tu-van-hoa-khmer-4-1018.jpg)
រីឯនៅឃុំ ភូតឹន ស្រុក ចូវថាញ់ ភូមិសិប្បកម្មត្បាញបន្ទោះរបស់ បងប្អូន ជនជាតិ ខ្មែរ ក៏ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា ទិញរបស់របរ។ ដើម្បីថែរក្សានិងពង្រីកផលិតផលប្រពៃណីរបស់បងប្អូនជនជាតិ អាជ្ញាធរ មូលដ្ឋានបង្កើតសហករណ៍ផ្តៅឫស្សីត្បាញ ធុយត្វៀត។ យោងតាមលោកស្រី ត្រឿង ធីបាច់ធុយ នាយិកាសហករណ៍ផ្តៅឫស្សីត្បាញ ធុយត្វៀត សហករណ៍ កំពុងឆ្ពោះទៅរកការចងសម្ពន្ធគ្នាក្នុង ផលិតកម្មគួបផ្សំអភិវឌ្ឍទេសចរណ៍ សេវាកម្មជាមួយក្រុមគ្រួសារប្រជាជនទាំងឡាយ ផ្តើមពីនោះ លើកកម្ពស់ តម្លៃភូមិសិប្បកម្ម ផ្សព្វផ្សាយផលិតផលពីមួយជំហាន ទៅមួយ ជុំហានដល់ភ្ញៀវទេសចរទស្សនា។
![ភ្ញៀវទេសចរឆ្លងកាត់ការពិសោធន៍ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ខ្មែរ ក្នុងបរិយាកាសវត្តបទុមវង្សា សំរោង នៅសង្កាត់ ៥ ទីក្រុង សុកត្រាំង Soc trang phat trien du lich tu van hoa Khmer 5.JPG](https://mediakm.dantocmiennui.vn/images/99094c8a09639c408b8c5e0de1fa839055681cdcef5f902a8b354c2ea32401b82304708b269748d545b8ad3267d5cbbecc0ccf92f7e7c9c68ea1cc4dfcf152dc6d36887c1c0ecc789742688a1cfe8fb792bafafcbfab44d59f714c67063ea31e/soc-trang-phat-trien-du-lich-tu-van-hoa-khmer-5-1099.jpg)
![វត្តបទុមវង្សា សំរោង ជាគោលដៅទេសចរណ៍សាសនាដោយមានរចនាប័ទ្មស្ថាបត្យកម្ម ខ្មែរ ដ៏វិសេសវិសាល ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះកររាល់ពេលអញ្ជើញមកខេត្ត សុកត្រាំង ម្តងៗ Soc trang phat trien du lich tu van hoa Khmer 6.JPG](https://mediakm.dantocmiennui.vn/images/99094c8a09639c408b8c5e0de1fa839055681cdcef5f902a8b354c2ea32401b82304708b269748d545b8ad3267d5cbbecc0ccf92f7e7c9c68ea1cc4dfcf152dca92427f3c4dca375f7a1d3714db7cbf9341e24714c4cd9dcfd1069e11a8ecfb4/soc-trang-phat-trien-du-lich-tu-van-hoa-khmer-6-9808.jpg)
យោងតាមរបាយការណ៍របស់មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត សុកត្រាំង វត្ត ខ្មែរ ចំនួន ៩៣ ក្នុងខេត្តមាន លក្ខណៈស្ថាបត្យកម្មដ៏ វិសេសវិសាលកំពុងក្លាយជាកន្លែងគោលដៅ ទាក់ទាញភ្ញៀវទេសចរ។ អនុវត្តសេចក្តីសម្រេចចិត្តលេខ 17/NQ-HĐND ចុះថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ អនុម័ត គម្រោងមេទូទៅអភិវឌ្ឍទេសចរណ៍ខេត្ត សុកត្រាំង ដំណាក់កាល ២០២២ - ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ខេត្តនឹងវិនិយោគដាក់ឱ្យដំណើរការទេសចរណ៍ នៅតាមវត្តចំនួន ៤៖ វត្តសិរីតេជោ មហាទប់ វត្តសិរីសុខុមសង្គមមានជ័យ ស្រឡូង វត្តបទុមវង្សា សំរោង វត្តព្រះបួនព្រះភ័ក្រ្ត។
មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត សុកត្រាំង កំពុងរៀបចំដំណើរការអនុវត្ត គម្រោង "អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បណ្តា ជនជាតិភាគតិច ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍"។ ឆ្នាំ ២០២៤ គម្រោងនេះត្រូវបាន ដាក់ដំណើរការនៅឃុំ ភូតឹន ស្រុក ចូវថាញ់ ដោយមានថវិកាជាង ២ ពាន់លានដុង។ គម្រោងមានគោលបំណងអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់ របស់រដ្ឋស្តីពីការងារស្តារ អភិរក្ស ពង្រីកវប្បធម៌ប្រពៃណីរបស់ ជនជាតិភាគតិចទាំងឡាយ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍នៅមូលដ្ឋាន។
![ស្ថិតនៅចម្ងាយពីទីកណ្ដាលនៃខេត្ត សុកត្រាំង ប្រហែល ១០ គីឡូម៉ែត្រ វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង នៅឃុំ ដាយតឹម ស្រុក មីស្វៀន ត្រូវបានភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាច្រើនដឹងឮដល់ដោយមានស្ថាបត្យកម្មដ៏វិសេសវិសាល Soc trang phat trien du lich tu van hoa Khmer 1.JPG](https://mediakm.dantocmiennui.vn/images/99094c8a09639c408b8c5e0de1fa839055681cdcef5f902a8b354c2ea32401b82304708b269748d545b8ad3267d5cbbecc0ccf92f7e7c9c68ea1cc4dfcf152dcc33920fc65bb5af1e700aa40aa716bc704dccc9862fa3d0cbdddcc2a950c9717/soc-trang-phat-trien-du-lich-tu-van-hoa-khmer-1-3261.jpg)
![ពិធីបុណ្យអុំទូក ង មិនត្រឹមតែជាសកម្មភាពកីឡាបង្ហាញលក្ខណៈសហគមន៍ប៉ុណ្ណោះទេថែមទាំងមានអត្ថន័យវប្បធម៌ ខាងព្រលឹងវិញ្ញាណពិសេសចំពោះបងប្អូនជនជាតិ ខ្មែរ ទៀតផង Soc trang phat trien du lich tu van hoa Khmer 3.JPG](https://mediakm.dantocmiennui.vn/images/99094c8a09639c408b8c5e0de1fa839055681cdcef5f902a8b354c2ea32401b82304708b269748d545b8ad3267d5cbbecc0ccf92f7e7c9c68ea1cc4dfcf152dcd3d8ab9215d63f4514945c19bf6706135c12a1d9eea319edfd07e71fc9bf2ff0/soc-trang-phat-trien-du-lich-tu-van-hoa-khmer-3-2747.jpg)
![ការសម្តែងលយប្រទីបនិងទូកគែហ៊ៅគឺជាផលិតផលទេសចរណ៍ថ្មី ចំណុចចម្រុះពណ៌វប្បធម៌ ខ្មែរ ដ៏លេចធ្លោនៃខេត្ត សុកត្រាំង Soc trang phat trien du lich tu van hoa Khmer 7.JPG](https://mediakm.dantocmiennui.vn/images/99094c8a09639c408b8c5e0de1fa839055681cdcef5f902a8b354c2ea32401b82304708b269748d545b8ad3267d5cbbecc0ccf92f7e7c9c68ea1cc4dfcf152dc25364a45230e67414f62c59a0cd34515693eb3e49e1a9795946a42fc09676615/soc-trang-phat-trien-du-lich-tu-van-hoa-khmer-7-8309.jpg)
លោក ផាម វ៉ាន់ដូវ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត សុកត្រាំង ឲ្យ ដឹងថា ខេត្តកំពុងផ្តោតលើការកសាងផលិតផលទេសចរណ៍ពិសេសៗ ដាច់ដោយឡែក ផ្អែកលើកត្តាវប្បធម៌ ខ្មែរ ដូចជា៖ អភិវឌ្ឍផលិតផលសិល្បៈល្ខោន បាសាក់ យូកេ សិល្បៈ រាំរបាំ រាំវង់ ភ្លេងពិណពាទ្យ ប្រណាំងទូក ង ជាដើម។ ស្របពេលនោះដែរ ខេត្តក៏កំពុង ផ្តោតលើការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅ មូលដ្ឋាន រួមចំណែកកសាងខេត្ត សុកត្រាំង ទៅជាកន្លែងដែលមានបេតិកភណ្ឌនិង ពិធីបុណ្យទានវប្បធម៌លេចធ្លោតំបន់វាលទំនាបទន្លេ គឺវឡុង៕
អត្ថបទ៖ ទន់ភី - រូបថត៖ ឡេ អៀនថាញ់
ប្រែសម្រួលដោយ៖ សឺនហេង