យោងតាមសម្តីរៀបរាប់របស់ព្រឹទ្ធាចារ្យចាស់ទុំទាំងឡាយ តាំងពីបុរាណកាលមក នៅពេលបើកបង្កបង្កើតភូមិ អ្នកភូមិ ម៉ ឃើញកន្លែងនេះមានម៉ទឹកទន្លេ ជ្រោះ សណ្ឋានដីលំបាកទៅមកគ្រោះថ្នាក់ខ្លាំង ហើយក៏មានទីតាំងយុទ្ធសាស្ត្រ "ងាយការពារ ពិបាកវាយលុក" បានជាត្រូវបានអាទិភាពជូនបុព្វការិនី មេម៉ាយបង្កើត ភូមិនៅលើដែនដីនេះ។ ពួកគាត់ក៏ដឹងថា នៅកន្លែងនេះមានឧត្តមភាពអំពីភូមិសាស្ត្រជាច្រើន ស័ក្ដិសិទ្ធិខ្លាំងណាស់បានជាត្រូវបានយកចិត្តទុកដាក់ គោរពបូជាការពារ កែលម្អនិងឱ្យតម្លៃម៉ទឹក (ប្រភពទឹកក្រោមដី) យ៉ាងខ្លាំង។
ការសែនអារក្ស ម៉ និងប្រារព្ធពិធីបើក បុកម៉ ជាធម្មតា ប្រព្រឹត្តឡើងនៅក្នុងឱកាសថ្ងៃទី ១០ នៃខែទី ៣ (តាមច័ន្ទគតិ) ជារៀងរាល់ឆ្នាំ។ ប្រសិនបើគ្រោះរាំងស្ងួតអូសបន្លាយអាចប្រារព្ធពិធីសែននៅក្នុងថ្ងៃ ១០ ខែទី ៦ (តាម ច័ន្ទគតិ)។
ក្នុងឱកាសនេះ បងប្អូនជនជាតិ ថូ សែនអារក្សស័ក្ដិសិទ្ធគ្រប់អង្គដូចជា៖ អារក្សភ្នំ រុក្ខទេវតា អារក្ស ម៉ សែនអ្នកតាម្ចាស់ដីដង្ហើមនាគ អ្នកតាម្ចាស់ស្រុក ជាពិសេសគឺបួងសួងសុំថ្វាយដល់ព្រះរាជបិតា ង៉ុកហ្វាង តែងតែធ្វើជាសាក្សី ទ្រទ្រង់ប្រោះព្រំអោយប្រភពទឹកហូរជានិច្ចឥតរីង ភ្លៀងខ្យល់អំណោយផល ស្រះទឹកពេញព្រៀប វាលស្រែល្អស្រស់បំព្រង ប្រជាជនសម្បូរសប្បាយ សុភមង្គល។
ក្រៅពីសកម្មភាពទាំងឡាយនៃពិធីកិច្ច បងប្អូនជនជាតិ ថូ រៀបចំសម្តែងលំនាំចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងកំណាព្យចម្រៀងកថាទាំងឡាយ។ បណ្តាលំនាំបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយដ៏ល្អឯក ដិតដាមដោយស្លាកស្នាមពិសេសដាច់ដោយឡែកនោះថែមទាំងត្រូវបានបន្លឺឡើងក្នុងពិធីសប្បាយរីករាយ ថ្ងៃចូលឆ្នាំថ្មី ទិវាជួបជុំទៀតផង។
នៅពេលនោះ បងប្អូនជនជាតិ ថូ ជាធម្មតារៀបចំច្រៀងឆ្លើយឆ្លងប្រុស - ស្រី ហៅថាច្រៀងតបមិត្ត ច្រៀង វី ។ល។ ពាក្យពេចន៍បទចម្រៀងត្រូវបានខ្ចីពីបទកំណាព្យចម្រៀងប្រជាប្រិយ ទម្រង់កំណាព្យបទពាក្យប្រាំមួយពាក្យប្រាំបី (កំណាព្យ វៀតណាម) បញ្ចេញសម្លេងជាភាសា ថូ។
លោកស្រី ទ្រឿង ធីគីមជី អនុប្រធានវប្បធម៌ - ព័ត៌មានស្រុក គ្វីហ៊ើប បានឱ្យដឹងថារហូតមកទល់ពេលនេះ នៅលើភូមិសាស្ត្រស្រុក គ្វីហ៊ើប កសាងបានក្លឹបវប្បធម៌ប្រជាប្រិយជនជាតិ ថូ ចំនួន ៧ ហើយ ក្នុងនោះមានក្លឹបលំដាប់ថ្នាក់ខេត្តចំនួន ១ ក្លឹប លំដាប់ថ្នាក់ស្រុកចំនួន ១ និងក្លឹបលំដាប់ថ្នាក់ឃុំចំនួន ៥។
ស្ទើរតែគ្រប់ក្លឹបទាំងអស់ដំណើរការមានប្រសិទ្ធភាព ក្នុងនោះត្រូវតែកត់សម្គាល់ការអភិវឌ្ឍសមាជិកយ៉ាងសកម្ម ការងារសមុច្ច័យ រៀបចំដំឡើង ផ្លាស់ប្តូរ សម្តែងសិល្បៈវប្បធម៌យ៉ាងស្ទាត់។ ក្នុងចំណោមក្លឹបទាំងនោះលោកស្រី ទ្រឿង ធីគីមជី រំឭកដល់ ជាតួយ៉ាងមានក្លឹបវប្បធម៌ ប្រជាប្រិយជនជាតិ ថូ នៅភូមិ ដូតវ៉ា ឃុំ ងៀស៊ន់។
ក្រៅពីបទចម្រៀង ចង្វាក់រាំ ទំនៀមទម្លាប់ ត្រូវបានសិប្បករធ្វើសមុច្ច័យ ថែរក្សាទុក បងប្អូនជនជាតិ ថូ នៅទីនេះ ថែមទាំងស្តារផ្ទះសង់ផុតពីដីបុរាណឡើងវិញក្នុងបរិវេណអគារវប្បធម៌សហគមន៍ភូមិ ម៉មើយ ទៀតផង។
សំណង់នេះបានរួមចំណែកថែរក្សាតម្លៃប្រពៃណីរបស់បុព្វបុរស បន្សល់ទុកសម្រាប់ បច្ឆាជនជំនាន់ក្រោយ។ តាំងពីប៉ុន្មានជំនាន់មកហើយ លំនាំចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងបទកំណាព្យចម្រៀងកថាបានផ្សារភ្ជាប់ ជ្រាបចូលយ៉ាងជ្រៅទៅក្នុងសាច់ឈាមរបស់បងប្អូនជនជាតិ ថូ។
ព្រោះហេតុដូច្នេះហើយ ការថែរក្សានិងពង្រីកតម្លៃប្រពៃណីរបស់បងប្អូនជនជាតិ ថូ ត្រូវការយកចិត្តទុកដាក់ឧបត្ថម្ភពីសំណាក់រដ្ឋយ៉ាងខ្លាំង ដើម្បីលំនាំចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងបទកំណាព្យចម្រៀងកថាទាំងឡាយមានកម្លាំងរស់រាន ឋិតថេរចិរកាលក្នុងជីវភាពស្មារតីរបស់បងប្អូនជនជាតិ ថូ ក៏ដូចជាជនជាតិទាំងឡាយនៅខេត្ត ងេអាន៕
អត្ថបទនិងរូបថត៖ ឌិញទ្វៀន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ