យោងតាមលោក អាឡាំង មែន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឡាំង អំណរ ហ្កឿល ថ្មីគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏សំខាន់របស់បងប្អូនជនជាតិ កឺទូ បំណងសម្តែងការដឹងគុណ លើកទឹកចិត្តដល់អ្នកមានគុណបំណាច់រួមវិភាគទានក្នុងការស្តារ ហ្កឿល ឡើងវិញ រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌សហគមន៍។ នេះក៏ជាឱកាសដើម្បីបងប្អូនជនជាតិ កឺទូ រឹតបន្តឹងសាមគ្គីភាព ចែករំលែកបទពិសោធន៍ក្នុងពលកម្ម ផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ច អភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណី។
ព្រលឹមស្រាងៗ សត្វក្របីត្រូវបានព្រឹទ្ធាចារ្យភូមិដឹកមកចងនឹងដើម នេវ។ ចំពោះមុខការអញ្ជើញជាសក្សីរបស់អ្នកភូមិនិងភ្ញៀវទេសចរ សំឡេងឃ្មោះ សូរស្គរបន្លឺឡើង កំលោះក្រមុំ កឺទូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីរាំចង្វាក់របាំ ទុងទុង - យ៉ាយ៉ា ជាមួយគ្នាតាមរង្វង់មូលមួយនៅខាងមុខ ហ្កឿល។ ពួកគាត់សប្បាយរីករាយបង្ហាញឡើងវិញពិធីកិច្ច "ហូបក្របី" ក្នុងពិធីបុណ្យអំណរសំណង់ ហ្កឿល ថ្មី។
លោក ពើឡង ព្លេញ អនុប្រធានការិយាល័យវប្បធម៌ - ព័ត៌មានស្រុក តីយ៉ាង បានឲ្យដឹងថា មុនពេលប្រព្រឹត្តឡើងពិធីបុណ្យ ព្រឹទ្ធាចារ្យភូមិទាំងឡាយនឹងធ្វើពិធីដោតដំឡើង នេវ នៅខាងមុខ ហ្កឿល កន្លែងបងប្អូនជនជាតិចងក្របី រៀបចំអំណរស្នាដៃ។
ក្រោយពេលបញ្ចប់ពិធីកិច្ច សត្វក្របីត្រូវបានយកទៅពិឃាតយកសាច់ទទួលភ្ញៀវ។ ពិធីកិច្ចនេះជាពិធីសំខាន់ មួយក្នុងចំណោមពិធីដ៏សំខាន់ទាំងឡាយហើយដ៏វិសេសវិសាលនៃទំនៀមទម្លាប់ហូបក្របី អំណរស្នាដៃថ្វាយដំណឹងដល់ យ៉ាង មានអត្ថន័យថ្វាយដំណឹងចំពោះព្រះអាទិទេពអំពីការបញ្ចប់ជាស្ថាពរដំណាក់កាលជួសជុល ហ្កឿល តាមបំណងប្រាថ្នារបស់សហគមន៍ភូមិ។
ក្នុងសំឡេងស្គរ ឃ្មោះគឹកកង លម្ហ ហ្កឿល ថ្មីបានបង្កើតចំណាប់អារម្មណ៍ល្អចំពោះភ្ញៀវទេសចរនិងអ្នកស្រុក។ មនុស្សជាច្រើនក៏បានផ្អាកការងារគ្រួសារជាបណ្ដោះអាសន្ន ឡើងលើភ្នំទៅចូលរួមនិងសប្បាយរីករាយជាមួយនឹងសហគមន៍ កឺទូ ភូមិ អារ៉ ទៀតផង៕
អត្ថបទនិងរូបថត៖ ខាញ់ង្វៀន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់