ដើម្បីធ្វើបានអំបែងតំណាប់ដូងឆ្ងាញ់ ដំបូងត្រូវជ្រើសរើសសាច់ដូងសមស្រប។ ចង់ហូបតំណាប់ដូង ស្រួយនោះគឺត្រូវជ្រើសរើសសាច់ដូងចាស់បន្តិច បើចង់ហូបតំណាប់ដូងទន់ល្មួតនោះគឺជ្រើសរើស សាច់ដូងខ្ចី។ សាច់ដូងត្រូវបានលាងអោយស្អាតរួចយកទៅស្រុសទឹកកំពុងពុះ ទុកសម្រស់អស់ទឹក។
បន្ទាប់មកទើបដល់ដាក់សាច់ដូងលាយជាមួយស្ករស តាមអត្រាដូងចំនួន ១ គីឡូក្រាមប្រហាក់ប្រហែលស្ករចំនួន ០,៥ គីឡូក្រាម ត្រាំរយៈពេលពី ៦ ទៅ ៨ ម៉ោង។ ក្រៅពីពណ៌សធម្មជាតិ អាចបន្ថែមពណ៌ស្លឹកតើយ (ពណ៌ បៃតង) ស្លឹកកណ្ដៀរ (ពណ៌ស្វាយ) ផ្លែ ហ្វាក់ខាវ (ពណ៌ ទឹកក្រូច) ។ល។ ឬបន្ថែម ទឹកដោះគោខាប់ដើម្បីធ្វើឱ្យពណ៌សម្បុរឡើងថ្មីនិងបង្កើនរសជាតិ កម្រិតផ្អែម ម្លាន់របស់តំណាប់ដូង។
ចូលឆ្នាំថ្មីគឺជាពេលាដើម្បីស្វាគមន៍ការចាប់ផ្តើមថ្មី ដោយមានក្តីជឿទុកចិត្តនិងក្តីសង្ឃឹម មិនដឹងជាប៉ុន្មានទៅហើយ។ រួមជាមួយនឹងឪឡឹក មែកអង្គាលឿង សាច់ខពេញឆ្នាំ ។ល។ នោះគឺប៉ុន្មានឆ្នាំកន្លង ទៅតំណាប់ដូងបានក្លាយទៅជាមុខអាហារមិនអាចខ្វះបានក្នុងអំឡុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង៕
អត្ថបទនិងរូបថត៖ ចឿងដាយ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ