ជនជាតិ ម៉ុង ដែលរស់នៅលើតំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) តាំង ទីលំនៅលើថ្ម សង់ផ្ទះដោយថ្ម ហើយធ្វើរបងដោយថ្ម។
សំណង់ទាំងឡាយសាងសង់ឡើងអំពីថ្ម ជាពិសេសគឺរបងថ្មបានក្លាយជាលក្ខណៈស្ថាបត្យកម្មដ៏ល្អឯកមួយរបស់ជនជាតិ ម៉ុង នៅទីនេះ។ នៅតាមភូមិនិគមជនជាតិ ម៉ុង លើតំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់ សុទ្ធតែមាន របងថ្មរឹងមាំ។
ដុំថ្មរគីងរគោងផ្សេងៗ ដែលមានទំហំ សណ្ឋានខុសៗ គ្នា ត្រូវបានបងប្អូនជនជាតិ រើសប្រមូលមកតម្រៀបតម្រួតលើគ្នា បង្កើតជារបងថ្មបត់បែនព័ទ្ធជុំវិញផ្ទះ។
មិនមាននរណាដឹងថារបងថ្មមានវត្តមានតាំងពីពេលណាឡើយ ហើយក៏មិនមាននរណាដឹងថារៀនរបៀបធ្វើរបងថ្មពីណាដែរ គ្រាន់តែដឹងថានៅពេលជនជាតិ ម៉ុង ធំពេញវ័យគឺរបងថ្មមានវត្តមានស្រាប់ទៅហើយ ពួកគាត់ចេះ តែរៀនពីគ្នាទៅវិញទៅមកហើយតម្រៀបទៅជារបងថ្មទាំងនោះ។
ការតម្រៀបថ្មសង់របងភាគច្រើនជាការងាររបស់បុរស។ របងនៃលំនៅដ្ឋាននរណាធំ ស្អាត រឹងមាំគឺបញ្ជាក់ថាមនុស្សប្រុសក្នុងផ្ទះនោះចេះគិតគូរហ្មត់ចត់ ជាសសរទ្រូងដ៏ពូកែរបស់គ្រួសារ។
លោក វឺមីស៊ីញ នៅភូមិ កាហា ឃុំ យ៉ាងជូភីន ស្រុក ម៉ែវវ៉ាក មានប្រសាសន៍អោយដឹងថា៖ "ការតម្រៀបថ្មធ្វើរបងគឺដើម្បីការពារផ្ទះរបស់ខ្លួន ការ ពារសត្វចិញ្ចឹមក្នុងផ្ទះ។ នរណាស៊ូទ្រាំលំបាកគឺតម្រៀបបានធំនិងស្អាតជាង"…៕
អត្ថបទនិងរូបថត៖ ង្វៀនចៀន - ឌឹកវូ