ក្នុងអំឡុងពេល ២ ថ្ងៃគឺថ្ងៃទី ៣០ និង ៣១ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ ពិធីបុណ្យអក អំបុករបស់ជនជាតិ ខ្មែរ ណាមបូ បានប្រព្រឹត្តឡើងយ៉ាងអ៊ឹកធឹក ផុល ផុសនៅតាមគ្រប់ក្រុមគ្រួសារនិងភូមិស្រុកដោយមានពិធីកិច្ចពិសេសដាច់ដោយឡែកផ្សេងៗ ដូចជាអកអំបុក សំពះព្រះខែជាដើម។
![ក្រុមទូកទាំងឡាយចូលរួមការប្រណាំងទូក-ងខេត្ត សុកត្រាំង ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យអកអំបុក - ប្រណាំងទូក-ងរបស់ជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ឆ្នាំ ២០២០ អុឹកធឹកពិធីបុណ្យអកអំបុករបស់ជនជាតិ ខ្មែរ ណាមបូ ảnh 1](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_12_09/le_hoi_oc_om_boc_cua_dong_bao_khmer_1.jpg)
នៅខេត្ត សុកត្រាំង ពិធីបុណ្យអកអំបុកគឺជាទិវាបុណ្យរួមនៃជនជាតិជាបងប្អូនទាំង ៣ គឺ គិញ - ខ្មែរ - ចិន ដែលរួមរស់នៅជាមួយគ្នាលើភូមិសាស្រ្តខេត្ត។
![មហោស្រពសិល្បៈល្ខោន យូកេ ឆ្នាំ ២០២០ ត្រូវបានចាត់តាំងឡើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ១០០ ឆ្នាំកកើតនិងរីកចម្រើននៃសិល្បៈល្ខោន យូកេ ណាមបូ និងពិធីបុណ្យអកអំបុក - ប្រណាំងទូក-ងរបស់ជនជាតិ ខ្មែរ ខេត្ត សុកត្រាំង អុឹកធឹកពិធីបុណ្យអកអំបុករបស់ជនជាតិ ខ្មែរ ណាមបូ ảnh 2](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_12_09/le_hoi_oc_om_boc_cua_dong_bao_khmer_3a.jpg)
រួមជាមួយបរិយាកាសយ៉ាងផុលផុសនៃពិធីបុណ្យប្រណាំងទូក-ងដ៏ធំបំផុតក្នុងតំបន់ដែលបានប្រព្រឹត្តឡើងនៅលើដងទន្លេ Maspéro ពិធីបុណ្យអក អំបុកក៏ជាឱកាសដើម្បីអោយខេត្ត សុកត្រាំង បង្ហាញពីភាពលេចធ្លោនៃរាល់តម្លៃលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ ខ្មែរ ណាមបូ។
![ពិធីកិច្ចអកអំបុកក្នុងពិធីសំពះព្រះខែនៅឯគ្រួសារជនជាតិ ខ្មែរ មួយនៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) ក្នុងឱកាសបុណ្យអកអំបុករបស់ជនជាតិ ខ្មែរ ណាមបូ អុឹកធឹកពិធីបុណ្យអកអំបុករបស់ជនជាតិ ខ្មែរ ណាមបូ ảnh 3](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_12_09/le_hoi_oc_om_boc_cua_dong_bao_khmer_4.jpg)
នៅខេត្ត ត្រាវិញ ទន្ទឹមនឹងការប្រណាំងទូក-ង ពិធីបុណ្យអកអំបុកនៅមានសកម្មភាពសិល្បៈកីឡាប្រពៃណីជាច្រើនទៀតដូចជារុញដំបង ទាញព្រ័ត្រ ដើរជើងទោម... នៅមណ្ឌលកេរតំណែលប្រវត្តិសាស្ត្រវប្បធម៌ថ្នាក់ជាតិអាវបាអម (ស្រះគូ) ដើម្បីបម្រើជូនបងប្អូនជនជាតិ ខ្មែរ ក្នុងនិងក្រៅខេត្តព្រមជាមួយភ្ញៀវទេសចរអញ្ជើញមកទស្សនា៕
អត្ថបទនិងរូបថត៖ ទ្រុងហៀវ - ភុកសឺន - ចិន្តា - ភុកថាញ់