ហាណូយ ជារដ្ឋធានីនៃទូទាំងប្រទេស ជាទីក្រុងមួយដ៏ផុលផុសនិងមមាញឹកជានិច្ច។
ក៏ប៉ុន្តែ បន្ទាប់ពីពេលបាញ់កាំជ្រួចភ្លឺចិញ្ចាចផ្ទៃមេឃកំណត់សម្គាល់ថាកាលៈទេសៈ ឈានចូលឆ្នាំថ្មី ហាណូយ បែរជាគ្របដណ្តប់នូវសម្រស់ដ៏ក្សេមក្សាន្ត សែនមនោរម្យ។ ព្រឹកថ្ងៃទីមួយនៃឆ្នាំថ្មី ដងវិថីនានាក្នុងទីក្រុងស្ងាត់ជ្រងំ។ រហូតជិតដល់ថ្ងៃត្រង់ទើបចាប់ផ្តើមឃើញមានយានយន្តនៅលើដងផ្លូវ។
នៅពេលនេះ អ្នក ហាណូយ បានចាប់ផ្តើមចេញពីផ្ទះដើម្បីទៅជូនពរឆ្នាំថ្មី ធ្វើដំណើរលេងកម្សាន្តនានិទាឃរដូវ។ ចូលឆ្នាំថ្មីនៅ ហាណូយ ឥឡូវនេះខុសប្លែកពីដើមច្រើនណាស់! ជីវភាពសេដ្ឋកិច្ចមានការរីកចម្រើន ទម្លាប់ទទួលស្វាគមន៍ចូលឆ្នាំថ្មីក៏ផ្លាស់ប្តូរទៅតាមនោះ។
អ្នក ហាណូយ ភាគច្រើនចំណាយថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃចូលឆ្នាំថ្មីសម្រាប់ការសួរសុខទុក្ខសាច់ញាតិ មិត្តភក្តិ មិត្តរួមការងារធ្វើដំណើរទៅកាន់មណ្ឌលលេងកម្សាន្តផ្សេងៗ ឬធ្វើដំណើរទេសចរនៅក្នុងនិងក្រៅប្រទេស។ ទោះបីជីវភាពរស់នៅក្នុងទីក្រុងមានភាពមមាញឹកប្រញាប់រួសរាន់យ៉ាងណាក៏ ដោយ អ្នក ហាណូយ នៅតែរក្សាជាប់នូវលក្ខណៈដ៏ស្ងប់ស្ងាត់ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវថ្មី។
ទំនៀមទម្លាប់មួយចំនួនដូចជាជូនពរឆ្នាំថ្មីដោយ តិអៀ សែនបាយដល់បុព្វការី ជន នាពេលព្រឹកនៃថ្ងៃទីមួយ សែនជូនដំណើរបុព្វការីជនបញ្ចប់ពិធីចូល ឆ្នាំថ្មី... នៅតែបាន អ្នក ហាណូយ យកចិត្តទុកដាក់ ថែរក្សាទុក៕
អត្ថបទនិងរូបថត៖ វៀតកឿង - ក្វឹកខាញ់ -ញ៉ឹតអាញ់ - ថាញ់ដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម