ជាសមាជិកមួយនៃក្រុមយុវជនជំនាន់ ៩X (អ្នកកើតនៅឆ្នាំពី ១៩៩១ ដល់ឆ្នាំ ១៩៩៩) ថាច់ហ្វ៊ិញធឿន (អាយុ ២៨ ឆ្នាំ) ត្រូវបានមនុស្សម្នានៅស្រុក ត្រាគូ (ខេត្ត ត្រាវិញ) ស្គាល់ថាជាសិប្បករវ័យក្មេងម្នាក់ដែលតែងតែមានក្ដីប្រាថ្នា ជាមួយនឹងការអភិរក្សវប្បធម៌សិល្បៈប្រពៃណីរបស់ជនជាតិ ខ្មែរ។
ក្នុងអំឡុងពេលរៀននៅសាកលវិទ្យាល័យ ត្រាវិញ ត្រូវបានជម្រុលទឹកចិត្តចំណាប់អារម្មណ៍ទៅលើផ្នែកសិល្បៈប្រពៃណី ខ្មែរ ធឿន បានស្វែងយល់ពីរបរធ្វើមកុដ របាំងមុខសម្រាប់វិស័យសិល្បៈសម្តែងរបស់ជនជាតិ ខ្មែរ។ ដោយហេតុថា មុខរបរនេះទាមទារសិប្បករត្រូវមានភាពច្នៃបង្កើតថ្មី មានបំណិនផង ហើយត្រូវមានការជក់ចិត្តដិតអារម្មណ៍ក្នុងការសិក្សារៀនសូត្រផងនោះ បានជាមានសិប្បករតិចតួចណាស់ដែលបន្តប្រកបមុខរបរនេះ។
ក្នុងគោលបំណងចូល រួមចំណែកក្នុងការថែរក្សាប្រភេទសិល្បៈដ៏ល្អឯកនិងពោរពេញទៅដោយអត្តសញ្ញាណជាតិនេះ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហើយ ធឿន បានប្តេជ្ញាចិត្តបន្តផ្សារភ្ជាប់ជាមួយនឹងមុខរបរធ្វើមកុដ របាំងមុខរហូតមកទល់សព្វថ្ងៃនេះ។
ក្នុងនាមជាសិប្បករវ័យក្មេងម្នាក់់ដែលពោរពេញទៅដោយភាពជក់ចិត្តដិតអារម្មណ៍និងគំនិតច្នៃបង្កើតថ្មីនោះ ថាច់ហ្វ៊ិញធឿន បានច្នៃបង្កើតដោយជោគជ័យនូវទម្រង់រូបភាពបង្រួមតូចជាច្រើនប្រភេទដែលផ្សារភ្ជាប់ជា មួយនឹងវប្បធម៌ ខ្មែរ ដូចជាវត្តអារាម វង់ភ្លេង ទូក-ង ឧបករណ៍កសិកម្ម ឧបករណ៍នេសាទ។ល។ រួមជាមួយមកុដ របាំងមុខជាច្រើនប្រភេទទៀតត្រូវបានភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសនិយមចូលចិត្ត៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២១ ដោយ៖ សិរីសួស្តី