យើងខ្ញុំសូមបង្ហាញដល់មិត្តអ្នកអាន ពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីការញ៉ាំតែបៃតងលាយជាមួយនឹងក្រូចឆ្មា។
ទឹកតែបៃតងលាយជាមួយនឹងទឹកក្រូចឆ្មាអាចជួយអោយរាងកាយរបស់អ្នកស្រឡូន ស្អាត
ក្នុងតែបៃតងមានផ្ទុកសារធាតុដែលអាចជួយរំលាយខ្លាញ់ក្នុងរាងកាយអ្នក។
នៅពេលញ៉ាំ អ្នកលាយទឹកតែជាមួយនឹងទឹកក្រូចឆ្មាបន្តិច នឹងជួយអ្នកស្រកទម្ងន់បាន។
ជាពិសេស ក្នុងតែបៃតងមានផ្ទុកវីតាមីនសេ ថែមទាំងមានផ្ទុកកាហ្វេអ៊ីន ដោយអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ថែមទាំងអាចជួយកំចាត់មេរោគដែលមានលើពោះវៀនធំរបស់អ្នក ព្រមទាំងអាចកំចាត់កោសិកាមហារីកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ តែបៃតងនេះអាចជួយអ្នកមិនឲ្យក្អកទៀត ផង៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី
(ព័ត៌មានក្រៅប្រទេស)