ស្ថានភាពឆ្លងរាលដាលជំងឺកើនឡើងយ៉ាងរហ័សក្នុងខែ កក្កដា និងខែ សីហា។ ជាពិសេស ថ្ងៃទី ២៨ ខែ កញ្ញា កន្លងទៅថ្មីៗ នេះ នៅទីរួមខេត្ត បួនហូ កត់សម្គាល់ករណីស្លាប់ទីពីរដោយសារតែជំងឺគ្រុនឈាម។

យោងតាមលោក ហ្វាង ហាយភុក នាយកមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្ត ដាក់ឡាក់ បច្ចុប្បន្នជំងឺគ្រុនឈាមកំពុងកើនឡើងយ៉ាងរហ័សដោយមានសម្បុកជំងឺជាច្រើន។ នេះជាប្រការគួរឱ្យប្រកាសអាសន្ន។ មូលហេតុចម្បងគឺដោយសារ តីង្វៀន ឈានចូលរដូវវស្សា វដ្តនៃការកើតនិងចម្រើនលូតលាស់របស់មូសអភិវឌ្ឍនាំឱ្យមានស្ថានភាពចំនួនអ្នកកើតជំងឺកើនឡើងខ្លាំង។ ប្រជាជននៅគ្រប់តំបន់ ភូមិភាគស្វះស្វែងមកផ្លាស់ប្តូរទំនិញ បណ្តាលឱ្យការឆ្លងរាលដាលជំងឺកើនឡើងប្រសិនបើគ្រប់គ្រងមិនបាន។ ទន្ទឹមនឹងនោះ ការយល់ដឹងរបស់ប្រជាជនមិនទាន់ខ្ពស់ក៏ជាមូលហេតុមួយក្នុងចំណោមមូលហេុតសំខាន់ទាំងឡាយនាំអោយហានិភ័យជំងឺស្មុគស្មាញថែមទៀត។

ប្រឈមមុខនិងស្ថានភាពជំងឺគ្រុនឈាមកើនឡើងខ្លាំងនោះ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានចេញសារលិខិតប្រគល់ឱ្យមន្ទីរសុខាភិបាលខេត្តធ្វើជាអធិបតី សហការជាមួយនឹងមន្ទីរ គណៈកម្មការ ផ្នែក មូលដ្ឋានបង្កើនការត្រួតពិនិត្យបង្គាប់ការខ្សែរយៈលើ ណែនាំឯកទេសបច្ចេកទេស អនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម។

ជាពិសេសផ្តោតសំខាន់លើការវាយតម្លៃហានិភ័យវិវត្តនៃស្ថានភាពការឆ្លងរាលដាលជំងឺនៅលើភូមិសាស្រ្ត អនុវត្តការបាញ់ថ្នាំគីមីកម្ចាត់មូលបុរេសកម្មនៅតាមភូមិសាស្រ្តគោលដៅសំខាន់ ភូមិសាស្រ្តមានហានិភ័យកើតការឆ្លងរាលដាលខ្លាំង ជួយឧបត្ថម្ភបណ្តាអង្គភាពធ្វើប្រព្រឹត្តកម្មការឆ្លងរាលដាលទ្រង់ទ្រាយធំ ចាត់ការឱ្យដាច់ស្រឡះរាល់សម្បុកជំងឺដែលអូសបន្លាយនៅតាមមូលដ្ឋាន៕
អត្ថបទនិងរូបថត៖ ង្វៀន យុង
ប្រែសម្រួលដោយ៖ លឺ ធីអៀនថាញ់