កាហ្វេ និងគ្រឿងផ្សំទាំងបួននេះ អាចទប់ស្កាត់បញ្ហាសក់ស្កូវមុនវ័យ

កោសខ្ញីលាយជាមួយនឹងទឹកឃ្មុំទុកសម្រាប់ទទួលទានអាចព្យាបាលបញ្ហាសក់ស្កូវ
កោសខ្ញីលាយជាមួយនឹងទឹកឃ្មុំទុកសម្រាប់ទទួលទានអាចព្យាបាលបញ្ហាសក់ស្កូវ

បញ្ហាសក់ស្កូវមុនអាយុអាចជាបញ្ហាគួរឱ្យបារម្ភ។ សក់ស្កូវមុន វ័យអាចបណ្ដាលមកពីបរិមាណនៃមេឡានីនដែលផលិតដោយ ឬសសក់ធ្លាក់ចុះទាប ជួនកាលសារធាតុគីមីដែលអ្នកបានប្រើប្រាស់លើសក់ក៏ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ទោះជាយ៉ាងណា កុំបារម្ភ យើងអាចប្រើវិធានការដូចខាងក្រោម៖

ខ្ញី

អ្នកកោសខ្ញីលាយជាមួយនឹងទឹកឃ្មុំ ១ ស្លាបព្រាបាយមុនពេលទទួលទាន។ សមាសធាតុក្នុងខ្ញី និងទឹកឃ្មុំនឹងជួយឱ្យសក់រឹងមាំមានសុខភាពល្អ ដូច្នេះបញ្ហាស្កូវមិនលេចឡើងលឿនពេកឡើយ។ អ្នកគួរទទួលទានល្បាយនេះជាប្រចាំ។

កាហ្វេ និងគ្រឿងផ្សំទាំងបួននេះ អាចទប់ស្កាត់បញ្ហាសក់ស្កូវមុនវ័យ ảnh 1កោសខ្ញីលាយជាមួយនឹងទឹកឃ្មុំទុកសម្រាប់ទទួលទានអាចព្យាបាលបញ្ហាសក់ស្កូវ

កាហ្វេ

អ្នកឆុងកាហ្វេ ១ កែវនិងទុកឱ្យត្រជាក់សិន សឹមចាក់លាយជាមួយក្រែមបន្ទន់សក់ ២ ពែង រួចអ្នកអាចបន្ថែមកាកកាហ្វេខ្លះចូលផងដែរ។

ក្រោយពីកក់សក់រួច ចូរលាបល្បាយក្រែមបន្ទន់លើសក់និងរង់ចាំសម្រាប់ រយៈពេល ១ ម៉ោងមុនពេលលាងសម្អាតចេញ។

ប្រេងដូង

អ្នកលាបល្បាយទឹកក្រូចឆ្មារ និងប្រេងដូងលើសក់ ព្រមទាំងស្បែកក្បាល ហើយត្រូវអនុវត្តជាប្រចាំ។

កាហ្វេ និងគ្រឿងផ្សំទាំងបួននេះ អាចទប់ស្កាត់បញ្ហាសក់ស្កូវមុនវ័យ ảnh 2ប្រេងដូងអាចទប់ស្កាត់ស្ថានភាពសក់ស្កូវដ៏ប្រសិទ្ធភាព
 

 សំបកដំឡូងបារាំង

អ្នកចាក់សំបកដំឡូងបារាំង ១ ពែងក្នុងទឹកធម្មតា ២ ពែង និងដាក់ដាំ ឱ្យពុះ។ ជាបន្តត្រូវត្រងកាកចេញ និងទុកឱ្យត្រជាក់សិន។

បន្ទាប់មកចាប់ផ្ដើមកក់សក់និងប្រើប្រាស់ក្រែមបន្ទន់ដូចពេលធម្មតា។ ក្រោយពីវែកចែក សក់រួច ចូរលាបទឹកសំបកដំឡូងបារាំងលើសក់ផ្នែកទាំងសងខាង រួចលាង សម្អាតចេញ។

ខ្ទឹមបារាំង

អ្នកបកសំបកខ្ទឹមបារាំង និងកិនសាច់របស់វា។ បន្ទាប់មកម៉ាស្សាខ្ទឹមបារាំងដែលកិនហើយលើស្បែកក្បាលនិងសក់របស់អ្នក ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី។

អ្នកអាចគ្របក្បាលជាមួយមួកផ្លាស្ទិកពាក់ងូតទឹក ដើម្បីការពារកុំឱ្យខ្ទឹម ហៀរចូលភ្នែក លាងសម្អាតសក់ជាមួយនឹងសាប៊ូកក់សក់ ដើម្បីកម្ចាត់ក្លិនខ្ទឹម។

អនុវត្តរូបមន្តនេះរាល់ថ្ងៃ សម្រាប់រយៈពេលយ៉ាងហោចណាស់ ១ សប្តាហ៍ទើបទទួលបានប្រសិទ្ធិភាពប្រសើរ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍