ជារៀងរាល់ឆ្នាំ នៅចំថ្ងៃបុណ្យជាតិ ២ ខែ កញ្ញា បងប្អូនជនជាតិ ម៉ុង នៅ ខេត្ត ឡាយ ចូវ មិនគិតក្មេងឬចាស់ ស្រីឬប្រុស អ្នកមាន ឬអ្នកក្រដែលរស់នៅតាមភូមិករជិតឆ្ងាយផ្សេងៗ បានរួតរះ ម្នីម្នាអញ្ជើញមកជួបជុំគ្នាតាមទីរួមស្រុក ក្រុងដើម្បីទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ។
ក៏ប៉ុន្តែឆ្នាំនេះ ក្នុងបរិបទជំងឺរាតត្បាតសកលកូវីដ-១៩ កំពុងវិវត្តដ៏ស្មុគស្មាញនោះ បងប្អូនជនជាតិ ម៉ុង មិនចេញទៅលេងបុណ្យតាមដងផ្លូវនៅទីក្រុងឡើយ ផ្អាកជាបណ្ដោះអាសន្នរាល់សកម្មភាពនៃទិវាបុណ្យឯករាជ្យ។
ជាធម្មតា ដើម្បីទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ ត្រូវត្រៀមរៀបចំតាំងពីប៉ុន្មានថ្ងៃមុនឯណោះ។
ពួកគាត់ជ្រើសរើសអោយខ្លួនឈុតសម្លៀកបំពាក់ស្រស់ស្អាតឆើតឆាយជាទីបំផុត។ ចំពោះ បុរសនៅលើក្បាលមានជួតកន្សែង បំពាក់ខ្សែក លីគែនលើស្មា។ រីឯនារីស្លៀកសំពត់អាវដ៏ឆើតឆាយ ដៃកាន់អង្គួច អង្រួនចង្ក្រង់។
ពណ៌ក្រហមឆ្អៅលើទង់ជាតិនាទិវាបុណ្យឯករាជ្យជាតិលាយបញ្ចូលជាមួយនឹងពណ៌សម្បុរស្រស់ឆើតឆាយពីសម្លៀក បំពាក់របស់បងប្អូនជនជាតិនាឱកាសនេះបានបង្កើតជាផ្ទាំងគំនូរចម្រុះពណ៌។
សកម្មភាពលេងកម្សាន្ត ផ្លាស់ប្ដូរវប្បធម៌ ផ្តោះប្តូរមុខទំនិញ ប្រពៃណីផ្សេងៗ នាឱកាសបុណ្យឯករាជ្យជាតិរបស់ជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ បានរួមចំណែកក្នុងការថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ពង្រឹងស្មារតីសាមគ្គីភាព ទឹកចិត្ត ស្នេហាជាតិ ក្ដីទុកចិត្តចំពោះបក្ស លោកអ៊ំ ហូ ជាទីគោរពស្រឡាញ់ រាប់អាន។
បុណ្យឯករាជ្យជាតិឆ្នាំនេះ សូមគោរពឧទ្ទេសនាមដល់មិត្តអ្នកអាននូវកម្រងរូបភាពស្ដីអំពីការទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយរបស់បងប្អូនជន ជាតិ ម៉ុង នៅខេត្ត ឡាយចូវ ក្នុងប៉ុន្មានឆ្នាំកន្លងទៅដោយបំណងប្រាថ្នាអោយទិវានេះឆាប់វិលត្រឡប់មកវិញ៕
អត្ថបទ៖ ហ្វាងអាញ់
រូបថត៖ គ្វីទ្រុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ