តាមទស្សនទានរបស់ជនជាតិ ម៉ុង នៅខេត្ត ហាយ៉ាង ព្រៃព្រឹក្សាជាកន្លែងរស់នៅរបស់អារក្សទាំងឡាយ។

ជនជាតិ ម៉ុង ថែរក្សាព្រៃព្រឹក្សា ផ្សារភ្ជាប់ជាមួយព្រៃព្រឹក្សានឹងបានអារក្សព្រៃថែរក្សាការពារ ជួយសង្គ្រោះរាល់ពេលមានជំងឺតម្កាត់ រោគាព្យាធិ។ល។
ដើម្បីអំណរគុណដល់អារក្សព្រៃ ព្រមទាំងប៉ងប្រាថ្នា បួងសួងអោយមានសុខភាពល្អ រដូវកាលអំណោយផលទ្វេដង។ល។ ជនជាតិ ម៉ុង រៀបចំពិធីលៀងអារក្សព្រៃ។
ជាធម្មតា ពិធីលៀងអារក្សព្រៃត្រូវបានរៀបចំឡើងនាពេលដើមឆ្នាំ។

សំណែនបូជារួមមានសត្វពពែ មាន់ តៅហ៊ូ និង នំអន្សមជ្រុង(បាញ់ជឹង)។
សាមីពិធីគឺជាអ្នកដែលមានប្រជាប្រិយភាពនៅក្នុងវង្សត្រកូល មានការយល់ដឹងអំពីទំនៀមទម្លាប់ប្រពៃណីនៃជនជាតិ ម៉ុង ហើយត្រូវបានបងប្អូនជនជាតិគោរព កោតក្រែង។
នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ សាមីពិធីធ្វើពិធីកិច្ចបូជាបណ្ដើរពោលពាក្យបួងសួងដោយសេចក្ដីគោរពស្មោះសរចំពោះអារក្សព្រៃបណ្ដើរ ប្រាថ្នាអោយព្រៃព្រឹក្សាកាន់តែ រីកលូតលាស់ផ្ដល់ពណ៌បៃតងស្រស់ខ្ចីថែមទៀត ដើម្បីការពារអ្នកភូមិ។

រហូតមកទល់សព្វថ្ងៃនេះ ពិធីបូជាអារក្សព្រៃរបស់ជនជាតិ ម៉ុង នៅតែត្រូវបានថែ រក្សា រួមចំណែក ផ្សារភ្ជាប់សហគមន៍ លើកបង្កើនការយល់ដឹងអំពីការការពារបរិស្ថាន៕
អត្ថបទនិងរូបថត៖ ស៊ុងអាកា្វ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ