អញ្ជើញមកកាន់ទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំ ហូ នាអំឡុងថ្ងៃដើមនិទាឃរដូវ អាច នឹងសង្កេតឃើញបានថាចង្វាក់ជីវិតរស់នៅដ៏អ៊ូអរ មមាញឹកបានវិលត្រឡប់ មកទីនេះវិញហើយ។
ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុង សហគ្រាស សិប្បកម្ម ផលិតកម្ម គ្រួសារធ្វើ អាជីវកម្ម ហាងលក់ដូរផ្សេងៗ បានបើកដំណើរការឡើងវិញហើយ…។
ជាមួយនឹងភាពស្វាហាប់របស់សហគមន៍សហគ្រាសរួមជាមួយនឹងដំណោះស្រាយផ្សេងៗ ប្រកបដោយភាពបត់បែនទាន់ពេលវេលារបស់អាជ្ញាធរ សកម្មភាពផលិត កម្ម ធ្វើអាជីវកម្មស្ទើរតែទាំងអស់ត្រូវបានបន្តដំណើរការធម្មតាប្រកបដោយស្ថិរភាពហើយស្តារឡើងវិញពីមួយជំហានទៅមួយជំហាន។
គិតមកដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ចំណូលថវិការដ្ឋរបស់ទីក្រុង ហូ ជីមិញ គឺ ៣៨១.៥៣២ ពាន់លានដុង ស្មើនឹង ១០៤,៥៦ % នៃការគ្រោងទុក ហើយកើនឡើង ២,៧៣ % បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា។
នេះគឺជាស្នាដៃដ៏អស្ចារ្យមួយនៅក្នុងបរិបទដែលជំងឺរាតត្បាតសកលកូវីដ - ១៩ ជះឥទ្ធិពលអវិជ្ជមានទៅលើសកម្មភាពសេដ្ឋកិច្ច - សង្គមស្ទើរតែទាំងអស់នៅទីក្រុងក្នុងរយៈពេលកន្លងទៅ។
កិច្ចការបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ - ១៩ អាចនឹងនៅបន្តអូស បនា្លយយូរអង្វែង ក៏ប៉ុន្តែបក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុង ហូ ជីមិញ ខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២២ នឹងស្តារសេដ្ឋកិច្ចឡើងវិញ បង្កើតអោយមានការអភិវឌ្ឍ ប្រហាក់ប្រហែលនឹងដំណាក់កាលមុនពេលជំងឺរាត ត្បាតកើតមានឡើង បន្ទាប់ទៀត បន្តអភិវឌ្ឍអោយបានឆាប់រហ័សជាងទៀត បង្គ្រប់អ្វីៗ ដែលខ្វះខាត ធ្លាក់ចុះដោយ សាររងផលប៉ះពាល់ពីជំងឺរាត ត្បាតសកល៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ