ផ្លែត្របែកមានវីតាមីន C ពីរដង ច្រើនជាងក្រូច។ ត្របែកគឺជាប្រភពល្អបំផុតពី ធម្មជាតិមួយដែលមានជាតិសរសៃ និងមានបរិមាណច្រើន នៃប៉ូតាស្យូម និង beta-carotene។ ផ្លែត្របែកខ្វះនោះគឺកាឡូរីនិងខ្លាញ់។
វីតាមីន C និង beta-carotene មានអត្ថប្រយោជន៍ប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែល អាចការពារពីប្រភេទនានា នៃការខូចខាតកោសិកាដែលនាំអោយក្លាយជាកោសិកា មហារីក។

វាក៏អាចជួយការពារពីការកកើតជាបន្ទះនៅក្នុងសរសៃឈាមអារទែ ដែលអាច បណ្តាលអោយជាការឡើងរឹងនៃសរសៃឈាម។ វីតាមីន C អាចបន្ថយភាពងាយនឹងទទួលរងនៃការឆ្លងមេរោគនៅក្នុងខ្លួន។
ប៉ូតាស្យូមជួយរក្សាសម្ពាធឈាមអោយនៅធម្មតា និងជួយបេះដូងដំណើរការធម្មតា ផងដែរ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ អៀងថាន់