កម្ពស់ជាបញ្ហាសំខាន់សម្រាប់មនុស្សម្នាក់ៗ ហើយមានវិធីសាស្ត្រមួយចំនួនអាចជាជំនួយក្នុងការជួយពន្លូតកម្ពស់តាមបែបធម្មជាតិបាន។ កម្ពស់របស់មនុស្សមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសកម្មភាពរស់នៅ ទម្លាប់ និងតំណពូជដែលមានឥទ្ធិពលដល់បញ្ហាលូតលាស់នៃរាង្គកាយ។
បើអ្នកចង់បានលូតកម្ពស់ ចូរស្វែងយល់និងអនុវត្តន៍ដូចខាងក្រោម៖
ការផ្សំគ្នានៃការហាត់ប្រាណនិងរបបអាហារ គឺជាបញ្ហាសំខាន់បំផុតក្នុងការពន្លូតកម្ពស់។ ជាធម្មតា ការលូតកម្ពស់ច្រើនតែលែងមានប្រសិទ្ធភាព ក្រោយពីអាយុចាប់ពី ២១ ឆ្នាំឡើងទៅ។ ចំពោះអ្នកមានអាយុក្រោម ២១ ឆ្នាំ និងកំពុងតែព្យាយាមពន្លូតកម្ពស់ ពួកគេគួរធ្វើតាមបែបធម្មជាតិដូចជា៖
១. លោតអន្ទាក់
ការលោតអន្ទាក់ជួយបង្កើនលំហូរឈាម និងជួយអោយសាច់ដុំលូតលាស់។ វាគឺជាវិធីមួយនៃការហាត់ប្រាណ យ៉ាងសាមញ្ញ ដើម្បីពន្លូតកម្ពស់។
២. ហាត់ទាត់
នេះជាវិធីហាត់ប្រាណដ៏ល្អបំផុត ដែលជួយអោយផ្នែកខាងក្រោមរបស់ជើងលូតលាស់បាន។ វាគឺជាការហាត់ប្រាណកំដៅសាច់ដុំដ៏សំខាន់ក្នុងការហាត់ក្បាច់គុណ។
៣. ពន្យឺតខ្លួនបែបបញ្ឈរ
ចូរឈរអោយត្រង់ខ្លួន ហើយលើកដៃដាក់លើក្បាល បន្ទាប់មកធ្វើដៃនោះពន្យឺតឡើងខ្ពស់ តាមតែអាចធ្វើទៅបាន។
៤. ហាត់ យ៉ូហ្កា ក្បាច់ Cobra Pose
ចូរដេកផ្កាប់មុខ ហើយព្យាយាមពុត ងើយក្បាលទៅចង្កេះវិញ អោយបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ការធ្វើបែបនេះ មានប្រយោជន៍ដល់សាច់ដុំ ផ្នែកខាងលើរបស់រាងកាយ ដើម្បីអាចពន្លូតកម្ពស់បាន។
៥. របបអាហារ
ទឹកដោះគោ
ជីវជាតិទាំងបីដូចជា ប្រូតេអ៊ីន វីតាមីន D និងកាលស្យូមក្នុងទឹកដោះគោជួយធ្វើអោយលូតកម្ពស់បាន។
Coral Calcium៖ Coral Calcium គឺជាកាលស្យូមសុទ្ធ ដែលយកចេញពីផ្កាថ្មសមុទ្រ។ វាជួយពន្លូតកម្ពស់ ព្រមទាំងកំហាប់ឆ្អឹងទៀតផង។
ប្រូតេអ៊ីនសាច់
សាច់មាន់ ឬសាច់ដៅសុទ្ធតែជាប្រភេទសាច់សម្បូរប្រូតេអ៊ីន ដែលជួយអោយសាច់ដុំលូតលាស់។ វាគឺជាប្រភពដ៏ ល្អបំផុតនៃប្រូតេអ៊ីនឆៅ ដែលសាច់ដុំត្រូវការដើម្បីលូតលាស់។
ស៊ុត
ជាតិកាលស្យូម ប្រូតេអ៊ីន វីតាមីន D សម្បូរខ្លាំងណាស់ក្នុងស៊ុត។
សណ្តែកសៀង
សណ្តែកសៀងគឺជាអាហារសម្បូរទៅដោយប្រូតេអ៊ីន ជួយបង្កើនការលូតលាស់សាច់ដុំបាន។
អ្នកអាចសាកល្បងអនុវត្តចំណុចខាងលើនេះ ក្រៅពីអាចជួយឲ្យលូតកម្ពស់ហើយក៏អាចធ្វើឲ្យលោកអ្នកមានសុខភាពល្អផងដែរ។ ចូរអនុវត្តបែបនេះជារៀងរាល់ថ្ងៃ ហើយសង្កេតមើលពីភាពប្រែប្រួលនៃកម្ពស់របស់អ្នក៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ទ រាជនី