ចាប់ពីថ្ងៃទី ៣១ ខែ មករា ដល់ថ្ងៃទី ២ ខែ កុម្ភៈ នៅមណ្ឌលភូមិសិប្បកម្មប្រពៃណី បន ន្ជ្រៀង ឃុំ ដាក់នៀ ទីក្រុង យ៉ាងៀ (ខេត្ត ដាក់ណុង) បានប្រព្រឹត្តឡើងពិធីបុណ្យនិទាឃរដូវ លៀងនុង។
ពិធីបុណ្យនិទាឃរដូវប្រមូលផ្តុំសិប្បករតារាសម្ដែង កីឡាករកីឡាការិនីជាង ២០០ នាក់ជាមួយនឹងការចូលរួមរបស់ប្រជាជននិងភ្ញៀវទេសចរជិតឆ្ងាយយ៉ាងច្រើនកុះករ។
![ការបង្ហាញពិធីចងសម្ពន្ធមេត្រីភាព (ន្ជុនចុង) រវាង បន ទាំងពីររបស់ជនជាតិ ម៉ា ឡើងវិញ ចំណាប់អារម្មណ៍ពិធីបុណ្យនិទាឃរដូវ លៀងនុង ảnh 1](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ad1e60837ef68182cd3279c6764a8a8d53d7e7266a524cab651b1558aad7ab0dfcc78489fb5dfa079fa65e8db6643e47b/1_hoi_xuan_nieng_lung.jpg)
ក្រោមប្រធានបទ "អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌" រាត្រីបើកពិធីបុណ្យបានបង្ហាញពិធីចងសម្ពន្ធមេត្រីភាព (ន្ជុនចុង) របស់ជនជាតិ ម៉ា ឡើងវិញ ជាជនជាតិអន្តោគ្រាមមួយដោយមានលក្ខណៈវប្បធម៌ដ៏ល្អឯកជាច្រើន។
ជាពិធីកិច្ចដ៏សំខាន់មួយក្នុងចំណោមពិធីកិច្ចដ៏សំខាន់ៗ ទាំងឡាយរបស់ជនជាតិ ម៉ា ពិធីចងសម្ពន្ធមេត្រីភាពតែងតែត្រូវបានប្រារព្ធឡើង ២ ឆ្នាំម្តងក្នុងគោលបំណងរឹតបន្តឹងចំណងសាមគ្គីភាពរវាងបណ្តា បន (ភូមិ) ចងសម្ពន្ធមេត្រីភាព ព្រមទាំងបួងសួងសុំអោយភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង ប្រជាជនតែងតែមានកម្លាំងពលំមាំមួន មានបានថ្កើងថ្កាន។ល។
![ការប្រកួតបុកអង្ករចម្អិនបាយរហ័ស ចំណាប់អារម្មណ៍ពិធីបុណ្យនិទាឃរដូវ លៀងនុង ảnh 2](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ad1e60837ef68182cd3279c6764a8a8d5f0bdaee17e2f0c0cdcfb230cdde34521cc78489fb5dfa079fa65e8db6643e47b/2_hoi_xuan_nieng_lung.jpg)
![ជនជាតិ ម៉ា ប្រកួតត្បាញសំពត់សង្កិម ចំណាប់អារម្មណ៍ពិធីបុណ្យនិទាឃរដូវ លៀងនុង ảnh 3](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ad1e60837ef68182cd3279c6764a8a8d5de1a5b184d9907cdcba06269fb3a23f0cc78489fb5dfa079fa65e8db6643e47b/3_hoi_xuan_nieng_lung.jpg)
នៅពិធីបុណ្យនិទាឃរដូវ លៀងនុង ប្រជាជននិងភ្ញៀវទេសចរថែមទាំងបានចូលរួមការប្រកួត លេងល្បែងប្រជាប្រិយដ៏ទាក់ទាញទៀតផងដូចជា៖ បិទភ្នែកចាប់ជ្រូក បុកអង្ករចម្អិនបាយរហ័ស ប្រកួតធ្វើម្ហូបអាហារ រុញដំបង ចំបាប់ដៃ។ល។
ត្រូវបានចាត់ទុកថាជាពិធីបុណ្យនិទាឃរដូវដ៏ធំបំផុតរបស់ខេត្ត ដាក់ណុង ពិធីបុណ្យនិទាឃរដូវ លៀងនុង បានរួមចំណែកអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិអន្តោគ្រាមនៅលើភូមិសាស្ត្រខេត្ត៕
អត្ថបទ៖ ហ៊ឹងធិញ រូបថត៖ មិញភឿង
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី