បងប្អូនជនជាតិ តៃ នុង នៅខេត្ត កាវបាំង មានទំនៀមទម្លាប់ជាច្រើន ក្នុងនោះមានល្បែង "ឡៃ ក" ដែលត្រូវបានមាមីងបងប្អូនចូលចិត្តយ៉ាងច្រើនកុះករ ជាពិសេសក្មេងៗ ជំនាន់ក្រោយ។
របៀបលេង "ឡៃ ក" ស្ទើរតែដូចល្បែង "អ្វាន់ទូទៃ" (ប៉ាវស៊ីងសុង) របស់ជនជាតិ គិញ ដែរ។ ការលេងមួយក្តារៗ មានតែ ២ នាក់ប៉ុណ្ណោះ។
ពេលលេងពួកគាត់ស្រែកលេខចំនួនមួយដោយភាសា ហានណូម៖ "ញ៉ឹត" គឺលេខ ១ "ញី" គឺលេខ ២ "ស្លាម" គឺលេខ ៣ "លុក" គឺជាលេខ ៦។ល។ ភាសានិយាយ "ឡៃ ក" ជាធម្មតាកំណត់នៅពេលស្រែកត្រូវមានកន្ទុយហៅថា "ឡៃមៃថាង" ដូចជា លេខ ៣ គឺ "ស្លាមទីមស្លាម" លេខ ៤ គឺ "ស្លេហុងស្លេ" ជាដើម។
ពេលស្រែកនិងលាម្រាមដៃត្រូវតែស្មើគ្នា មិនចេញមុនឬចេញយឺត។ អ្នកឈ្នះជាអ្នកស្រែកត្រូវចំនួនម្រាមដៃលាចេញរបស់អ្នកលេងទាំង ២ រូប។ អ្នកចាញ់នឹងត្រូវពិន័យ។ ភាគីទាំងពីរនិយាយលទ្ធផលត្រូវនិងស្របគ្នាជាការស្មើគ្នាហៅថា "ថុងស៊ីញម៉ា"។
ប្រសិនបើលេង "ឡៃ ក" ជាក្រុមគឺអ្នកឈ្នះនៃក្រុមនេះនឹងប្តូរវេនលេងជាបន្តបន្ទាប់ជាមួយសមាជិក ផ្សេងទៀតនៃក្រុមគូប្រកួត។ នៅពេលសហគមន៍ឬគ្រួសារមានពិធីសប្បាយក៏មិនអាចខ្វះ "ឡៃ ក" បានឡើយក្នុងគោលបំណងបង្កើតបរិយាកាសផុសផុល។
ក្នុងមង្គលការ "ឡៃ ក" បង្កើតបរិយាកាសគឹកកងនឹងត្រូវបានម្ចាស់ផ្ទះយកចិត្តទុកដាក់ជាពិសេស មើលអាហារបរិភោគ សម្លក្តៅ បង្អែម ស្រាជាដើម។
ជនជាតិ តៃ នុង ចាត់ទុកពួក គាត់ជាសមាជិករួមចំណែកក្នុងការសប្បាយ ជួយគូស្វាមីភរិយាវ័យក្មេងរកស៊ីមានបានទៅថ្ងៃអនាគត ជួបលាភសំណាងល្អ។
បច្ចុប្បន្ននេះ ខេត្តមួយចំនួនតំបន់ភ្នំនៃភូមិភាគខាងជើងបានបញ្ចូលល្បែង "ឡៃ ក" ទៅក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌និងការប្រកួតប្រជែងនៅក្នុងបុណ្យនិទាឃរដូវ បុណ្យឡុងតុង បង្ហាញអោយឃើញពីភាពទាក់ទាញនៃល្បែងប្រជាប្រិយពោរពេញទៅដោយអត្តសញ្ញាណដោយឡែករបស់បណ្តាជនជាតិ តៃ នុង៕
អត្ថបទនិងរូបថត៖ វូតៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ