ផ្តល់ភាពកក់ក្តៅដល់បេះដូងប្រជាជននៅតំបន់ជាយដែន
ដោយមានទិសស្លោកថា "ច្បាមទាំង ៣ ជាមួយគ្នាទាំង ៤" (ច្បាមអង្គភាព ច្បាមភូមិសាស្រ្ត ច្បាមគោលការណ៍គោលនយោបាយ ហូបបាយជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា និងនិយាយភាសាបងប្អូនជនជាតិជាមួយគ្នា) កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត អានយ៉ាង បានដាក់ដំណើរការសកម្មភាពជាក់ស្តែងជាច្រើន លេចធ្លោគឺការងារថែទាំគិតគូរជូនប្រជាជន។ ស្មារតី "ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើត បងប្អូនបណ្តាជនជាតិជាបងប្អូនបង្កើត" ប៉ុន្មានឆ្នាំកន្លងទៅបានក្លាយជាប្រពៃណីដ៏ល្អប្រសើររបស់យុទ្ធជន ពាក់ស័ក្តិពណ៌បៃតងទាំងឡាយនៅទីនេះ។
អនុវត្តតាមទិសស្លោក "ហូបបាយជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា" នឹងប្រជាជន កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង បានបង្កើនការជួយឧបត្ថម្ភបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក ព្រមទាំងសហការជាមួយនឹងមន្ទីរ គណៈកម្មការ ផ្នែក អង្គការមហាជនបើករាប់រយថ្នាក់លុបបំបាត់អនក្ខរកម្ម សកលកម្មបឋមសិក្សា សាងសង់ផ្ទះ "មហាសាមគ្គី" និង "ជម្រកដ៏សែនកក់ក្តៅនៅតំបន់ជាយដែន" ចំនួន ៦៤០ ខ្នងជូនអ្នកក្រីក្រនៅតំបន់ជាយដែន រៀបចំការពិនិត្យ ព្យាបាលជំងឺនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនរាប់ពាន់លើកនាក់។ល។ ដំណាក់កាលឆ្នាំ ២០១៩ - ២០២៤ កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង កៀរគរជាង ២៥ ពាន់លានដុងឧបត្ថម្ភជូនអំណោយបណ្តាក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ សិស្សសាលាក្រីក្រសង្វាតរៀនសូត្រ។ល។
ជាពិសេសកម្មវិធី "ទ្រជំហានជូនប្អូនៗ ទៅសាលារៀន" "កូនម្តាយជួយគាំពារទំនុកបម្រុង" គម្រោង "យោធាទ្រជំហានជូនប្អូនទៅសាលារៀន"។ល។ បានក្លាយជាចំណុចលេចធ្លោរបស់កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង។ ដើម្បីជួយឧបត្ថម្ភប្អូនៗ មានស្ថានភាពលំបាកលំបិននិងចិញ្ចឹមបំប៉ននៅប៉ុស្តិ៍តែម្តង កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត អានយ៉ាង បានរួមវិភាគទានប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ឬក៏ចូលរួមឧបត្ថម្ភ ណែនាំប្អូនៗ ដោយផ្ទាល់។
ត្រូវបានប៉ុស្តិ៍ការពារព្រំដែន ឡាកគ្វើយ នៅឃុំ ឡាកគ្វើយ ស្រុក ទ្រីតូន ទទួលចិញ្ចឹមតាំងពីឆ្នាំ ២០១៩ មក ប្អូន ង្វៀន វ៉ាន់យុយចឿង (កើតឆ្នាំ ២០១៣) ឥឡូវនេះធំខ្ពស់ មាំមួន ស្នាមញញឹមតែងតែមាននៅលើបបូរមាត់ជានិច្ច។ កំព្រាពុកម្តាយតាំងពីតូច ចឿង រស់នៅក្នុងក្តីស្រឡាញ់របស់ជីដូនខាងម្តាយចាស់ជរា ស្ថានភាពលំបាកលំបិន។ យោងតាមស្នងការនយោបាយ លោក ង្វៀន វ៉ាន់ង៉ុកហ្វា ចាប់តាំងពីពេលក្លាយជាកូនធម៌របស់ប៉ុស្តិ៍ ចឿង បានមានបន្ទប់ដោយឡែក ទទួលទានម្ហូបអាហារគ្រប់គ្រាន់បីពេលមួយថ្ងៃ ត្រូវបានកម្មាភិបាល យុទ្ធជនប្តូរវេនគ្នាបង្រៀនបន្ថែមទៀត។ យល់បានក្តីស្រឡាញ់ពីប៉ុស្តិ៍ ចឿង តែងតែព្យាយាមសិក្សាសម្រេចបានកិត្តិនាមសិស្សពូកែ សិស្សឧស្សាហ៍ចេះស្តាប់បង្គាប់ជាប្រចាំ។
ការថែរក្សាព្រំដែនភាគនិរតីជាមួយប្រជាជន
កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង គ្រប់គ្រងខ្សែបន្ទាត់ព្រំដែនប្រវែងជិត ១០០ គីឡូម៉ែត្រជាប់ជាមួយនឹងខេត្ត កណ្តាល និងខេត្ត តាកែវ នៃ កម្ពុជា រួមមាន ១៨ ឃុំ សង្កាត់ ទីរួមស្រុកនៃបណ្តាស្រុក តឹនចូវ អានភូ ទិញបៀន ទ្រីតូន និង ទីរួមខេត្ត ចូវដុក។ នេះគឺជាភូមិសាស្រ្ត យុទ្ធសាស្ត្រសំខាន់តំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង ដោយមានជនជាតិចំនួន ៤ រស់នៅចម្រុះលាយឡំជាមួយគ្នារួមមាន៖ គិញ ខ្មែរ ចាម ចិន។ ក្នុងនោះ ជនជាតិ ខ្មែរ មានជិត ៣.០០០ នាក់ រស់នៅប្រមូលផ្តុំនៅឃុំចំនួន ៣៖ ញើនហ៊ឹង អានភូ អានណុង និងទីរួមស្រុក ទិញបៀន នៃស្រុក ទិញបៀន។
យើងខ្ញុំអញ្ជើញមកកាន់វត្ត ពោធិវង្ស ត្រាស់ នៅសង្កាត់ អានភូ ទីរួមខេត្ត ទិញបៀន ដើម្បីចូលរួមកម្មពិធីឃោសនា ផ្លាស់ប្តូរព័ត៌មានតាមកាលកំណត់មួយដោយប៉ុស្តិ៍ការពារព្រំដែន ញើនហ៊ឹង និងសមាគមនារីសង្កាត់ អានភូ សហការរៀបចំឡើង។ យោងតាមលោកអនុសេនីយ៍ទោ ផាន ថាញ់ឡុង ប្រធានក្រុមចលនាមហាជននៃប៉ុស្តិ៍ការពារព្រំដែន ញើនហ៊ឹង មួយខែម្តង ប៉ុស្តិ៍ក៏រៀបចំការឃោសនា ផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាព នយោបាយតំបន់ ព្រំដែនជូនបងប្អូនជនជាតិ ខ្មែរ ទៀត ព្រមទាំងណែនាំបែបបទចេញចូលឆ្លងដែនត្រឹមត្រូវតាមការកំណត់នៃច្បាប់។
ចូលរួមក្នុងកម្មពិធីនៅទីធ្លាវត្ត ពោធិវង្ស ត្រាស់ អ្នកស្រី នាង ញឿង ជនជាតិ ខ្មែរ នៅភូមិ ភូតឹម សង្កាត់ អានភូ អោយដឹងថា នេះជាលើកដំបូង អ្នកស្រីមក ស្តាប់កម្មាភិបាល យុទ្ធជនផ្សព្វផ្សាយច្បាប់ ស្ថានភាពជួញដូរស្រ្តីឆ្លងដែន។ ដឹងព័ត៌មានដែលមានប្រយោជន៍បន្ថែមជាច្រើននិងរបៀបបង្ការ ជៀសវាង អ្នកស្រីយល់ឃើញថាកាន់តែស្ងប់ចិត្តជាងមុនជាខ្លាំង។
ជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម សង្កាត់ ទិញបៀន និងទីរួមខេត្ត ទិញបៀន ជាច្រើនឆ្នាំកន្លងទៅ លោក ចៅគូ (អាយុជិត ៨០ ឆ្នាំ) តែងតែនាំមុខគេក្នុងរាល់ចលនា ជាពិសេសគឺការងារសប្បុរសធម៌ សុខុមាលភាពសង្គម។ ទន្ទឹមនឹងនោះ លោកក៏បានសហការជាមួយកងទ័ពការពារព្រំដែនចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែនទៀតផង។ ចេះស្ទាត់ភាសា វៀតណាម និងភាសា ខ្មែរ ត្រូវបានសហគមន៍ ខ្មែរ គោរពរាប់អាននិងជឿទុកចិត្ត លោក ចៅគូ បានក្លាយជា "សរសៃខ្សែ" តំណភា្ជប់រវាងអាជ្ញាធរ កងទ័ពការពារព្រំដែននិងប្រជាជន។
យោងតាមលោកអនុសេនីយ៍ឯក ថៃ កុងយៀន អនុប្រធានស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន ទិញបៀន មិនត្រឹមតែចលនាបងប្អូនជនជាតិមិនស្តាប់តាមសម្តីជនអាក្រក់ មិនធ្វើស៊ីខុសច្បាប់ សកម្មជួយជ្រោមជ្រែងក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារលំបាកលំបិន ។ល។ ប៉ុណ្ណោះទេ លោក ចៅគូ ថែមទាំងផ្តល់ព័ត៌មានដ៏មានតម្លៃជាច្រើន រួមចំណែកជាមួយនឹងកម្មាភិបាល យុទ្ធជនធានាសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តទៀតផង។
កសាងក្បួនយុទ្ធសាស្រ្ត "ប្រជាជនទាំងមូលការពារព្រំដែន" យ៉ាងរឹងមាំ ផ្សារភ្ជាប់ជាមួយនឹងក្បួនយុទ្ធសាស្រ្ត "សន្តិសុខប្រជាជន" កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង បង្កើតឡើងបានទំនុកចិត្តជាមួយបងប្អូនបណ្តាជនជាតិនៅតំបន់ព្រំដែនហើយ។ យោងតាមតួលេខរបស់គណៈកម្មាធិការ ប្រជាជនខេត្ត អានយ៉ាង ដំណាក់កាល ២០១៩ - ២០២៤ មហាជនបានផ្តល់ព័ត៌មានជូនកងទ័ពការពារព្រំដែនចំនួន ៣.១៩៧ (ព័ត៌មានមានតម្លៃចំនួន ១.៦១៧ ព័ត៌មានពិគ្រោះចំនួន ១.៥៨០)។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់ក្រឡែតសម្រាប់ការរួមដៃគ្នារបស់ប្រជាជនជាមួយកងទ័ពការពារព្រំដែនអនុវត្តល្អភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅលើខ្សែបន្ទាត់ព្រំដែនភាគនិរតីនៃមាតុភូមិ៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ - ត្រុងជិញ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ ចន្ថា