ស្រុក ចូវថាញ់ គឺជាភូមិសាស្រ្តមួយក្នុងចំណោមភូមិសាស្រ្តប្រមូលផ្តុំបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ ចំនួនប្រជាជនជាង ៥០%។ ៩ ខែដើមឆ្នាំ ២០២៤ នៅឃុំ ធន់ហ្វា កម្មវិធីបានឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូនជាង ៤០ ក្រុមគ្រួសារ ក្នុងនោះមាន ៩ ក្រុមគ្រួសារត្រូវបានឧបត្ថម្ភទិញម៉ាស៊ីនបាញ់ថ្នាំ និងម៉ាស៊ីនកាត់ស្មៅ។ នៅឃុំ ត្វឹនទឹក កន្លែងមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ អាជ្ញាធរមូលដ្ឋានបានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយឧបត្ថម្ភដូចជា ផ្លាស់ប្តូរមុខរបរ ឧបត្ថម្ភផ្ទះសម្បែងនិងដីលំនៅ ជួយមាមីងបងប្អូនអភិវឌ្ឍសេដ្ឋកិច្ច។ ក្រុមគ្រួសារជាច្រើនទទួលបានអត្ថប្រយោជន៍ពីផ្នែកកម្ចីអនុគ្រោះដើម្បីវិនិយោគលើការដាំដុះដំណាំ កសាងប្រព័ន្ធស្រោចស្រព ចិញ្ចឹមគោ។ល។ ក្រុមគ្រួសារប្រជាជននៅឃុំ អានហៀប ត្រូវបានឧបត្ថម្ភទិញម៉ាស៊ីនបាញ់ថ្នាំការពាររុក្ខជាតិ និងឧបករណ៍ផលិតកម្មផ្សេងៗ ជាច្រើនទៀត។
យើងខ្ញុំទៅសួរសុខទុក្ខក្រុមគ្រួសារលោក គីម ហ៊ឹង នៅភូមិ ត្រាកាញ់ A2 ឃុំ ធន់ហ្វា ជាក្រុមគ្រួសារមួយក្នុងចំណោមតិចនៃក្រុមគ្រួសារបច្ចុប្បន្នកំពុងផលិតគំរូទូក ង ខ្នាតតូច។ លោក គីម ហ៊ឹង បានចែករំលែកថា រោងចក្រផលិតរបស់គ្រួសារលោកនៅតែរក្សាមុខរបរ ផ្គត់ផ្គង់ផលិតផលសម្រាប់បម្រើតម្រូវការនៃការតុបតែងអាសនៈ ផ្ទះសម្បែងរបស់បងប្អូនជនជាតិនិងធ្វើជាអំណោយសម្រាប់ភ្ញៀវទេសចរ។ “គ្រប់ដំណាក់កាលនៃការផលិតទូក ង ខ្នាតតូចគឺសុទ្ធតែត្រូវបានធ្វើដោយដៃដូច្នេះហើយត្រូវចំណាយពេលត្រឹម ៣ ទៅ ៤ ថ្ងៃទើបធ្វើរួចរាល់ផលិតផលមួយ។ នឹងតម្លៃលក់ជាមធ្យម ៧០០ ពាន់ដុងសម្រាប់ទូក ង ខ្នាតតូចមួយ ពាំនាំមកនូវប្រភពចំណូលស្ថិរភាពគួរសមសម្រាប់គ្រួសារ” - លោក គីម ហ៊ឹង ចែករំលែកបន្ត។
ចាកចេញពីស្រុក ចូវថាញ់ យើងខ្ញុំទៅកាន់ស្រុក មីស្វៀន មកសួរសុខទុក្ខក្រុមគ្រួសារលោក ត្រឹន ដុង - ក្រុមគ្រួសារចិញ្ចឹមគោជាង ២០ ឆ្នាំនៅភូមិ កឹនយ៉ើ ២ ឃុំ ថាមដូន។ លោក ត្រឹន ដុង ចែករំលែកថា ដោយបច្ចេកវិទ្យាយកទឹកដោះគោដោយម៉ាស៊ីន ជារៀងរាល់ថ្ងៃគ្រួសាររបស់លោកប្រមូលផលទឹកដោះគោពី ២០ ទៅ ៣០ គីឡូក្រាមក្នុងចំនួនគោ ២ ក្បាល ដោយមានតម្លៃលក់ប្រហែល ១៥ ពាន់ក្នុងមួយគីឡូក្រាម គ្រួសារមានប្រាក់ចំណូលស្ថិរភាពពី ៤៥០ ទៅ ៥០០ ពាន់ដុងមួយថ្ងៃ។
លោក តាំង ថាញ់ជី អនុប្រធានការិយាល័យកសិកម្មស្រុក មីស្វៀន ឲ្យដឹងថា ក្រៅពីការចិញ្ចឹមគោ ប្រជាជន ខ្មែរ នៅភូមិសាស្រ្តនៅអភិវឌ្ឍដាំដំណាំ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចស្ថិរភាព រួមទាំងតំបន់ដាំដុះដំណាំនៅបណ្តាឃុំ ថាមដូន ថាញ់គ្វី ថាញ់តើយ ដាយតឹម ផងដែរ។
លោក ឡឹម ហ្វាងមូវ ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង ឲ្យដឹងថា ខេត្តកំពុងធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងការឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូនបងប្អូនជនជាតិភាគតិចដោយមានក្រុមគ្រួសារចំនួន ៤.៦០៧ ក្រុមគ្រួសារត្រូវបានឧបត្ថម្ភ គំរូអភិវឌ្ឍផលិតកម្មចំនួន ៦៧ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច។ ផ្តើមពីនោះ រាប់រយក្រុមគ្រួសារបានបង្កើនប្រាក់ចំណូល និងរួចផុតពីភាពក្រីក្រ ភាពអត់ឃ្លានពីមួយជំហានទៅមួយជំហាន។
យោងតាមរបាយការណ៍របស់គណៈកម្មការជនជាតិខេត្ត សុកត្រាំង តាំងពីឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន ខេត្តបាននិងកំពុងអនុវត្តគម្រោង “អភិវឌ្ឍន៍ផលិតកម្មកសិកម្ម រុក្ខកម្ម ពង្រីកសក្តានុភាព ភាពខ្លាំងនៃភូមិភាគសម្រាប់ការផលិតទំនិញតាមខ្សែសង្វាក់តម្លៃ” ថវិកាបានបែងចែកជាង ៦៣ ពាន់លានដុង ពេលនេះជាង ២៧ ពាន់លានដុងត្រូវបានទម្លាក់ថវិកាសម្រាប់ឧបត្ថម្ភបងប្អូនជនជាតិបង្កើតការងាររកស៊ីចិញ្ចឹមជីវិត អភិវឌ្ឍរាល់គំរូផលិតកម្ម ចិញ្ចឹមសត្វ ដាំដំណាំហូបផ្លែផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់...
តាមរយៈគោលនយោបាយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ចតំបន់បងប្អូនជនជាតិភាគតិច រួមដៃគ្នាទាំងប្រព័ន្ធនយោបាយទាំងមូល ការប្តេជ្ញាចិត្តរួចផុតពីភាពក្រីក្ររបស់បងប្អូនជនជាតិបានជួយសេដ្ឋកិច្ចតំបន់ជនជាតិភាគតិចខេត្ត សុកត្រាំង កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ធានាសន្តិសុខសង្គម បង្រួមគម្លាតរវាងអ្នកមាននិងអ្នកក្រ រវាងទីក្រុងនិងជនបទ តំបន់ភ្នំ៕
អទ្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់