កងទ័ពនិងប្រជាជនចិត្តមួយថ្លើមមួយថែរក្សាព្រំដែនសមុទ្រ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ទ្រុងប៊ិញ យាមល្បាត ត្រួតពិនិត្យ ថែរក្សារឹងមាំអធិបតេយ្យភាពដែនសមុទ្រ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅក្នុងតំបន់ផែត្រី ត្រឹនដេ ស្រុក ត្រឹនដេ
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ទ្រុងប៊ិញ យាមល្បាត ត្រួតពិនិត្យ ថែរក្សារឹងមាំអធិបតេយ្យភាពដែនសមុទ្រ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅក្នុងតំបន់ផែត្រី ត្រឹនដេ ស្រុក ត្រឹនដេ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សុកត្រាំង បានផ្តោតការដឹកនាំ បង្គាប់ការគណៈកម្មាធិការបក្ស បញ្ជាការគ្រប់លំដាប់ថ្នាក់អនុវត្តល្អប្រសើរទិសស្លោក "ច្បាមទាំង ៣ ជាមួយគ្នាទាំង ៤" (ច្បាមអង្គភាព ច្បាមភូមិសាស្ត្រ ច្បាមគោលការណ៍គោលនយោបាយ ហូបបាយជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា និយាយភាសាបងប្អូនជនជាតិជាមួយគ្នា) ដើម្បីជិតស្និទ្ធជាមួយប្រជាជន យល់ប្រជាជន គិតគូរដល់ប្រជាជនរួមដៃគ្នាថែរក្សាព្រំដែនសមុទ្រ។ល។ យ៉ាងពិតប្រាកដ។

ខេត្ត សុកត្រាំង មានផ្ទៃក្រឡាដែនសមុទ្រប្រហែល ៣០.០០០ គីឡូម៉ែត្រការ៉េ ដោយមានឆ្នេរសមុទ្រប្រវែង ៧២ គីឡូម៉ែត្រ។ តំបន់ព្រំដែនសមុទ្រនៃខេត្តមានឃុំ សង្កាត់ ទីរួមស្រុកចំនួន ១១ ចំណុះបណ្តាស្រុក គូឡាវយុង ត្រឹនដេ និងទីរួមខេត្ត វិញចូវ រួមមានជនជាតិចំនួន ៣ គិញ ខ្មែរ ចិន រស់នៅ ចម្រុះលាយឡំជាមួយគ្នា ក្នុងនោះជនជាតិ ខ្មែរ ស្មើនឹងអត្រាចំនួន ៤៩,៥៤% ជនជាតិ ចិន ស្មើនឹងអត្រាចំនួន ១៣,៩៩%។ ជីវភាពប្រជាជនតំបន់ព្រំដែន សមុទ្រជាចម្បងធ្វើកសិកម្មនិងនេសាទ វារីវប្បកម្ម។

st-1.jpg
ដើម្បីបង្ការ រកឃើញនិងចាត់ការឧក្រិដ្ឋជនទាន់ពេលវេលា កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ឡាយហ្វា សហការ ជាមួយកងកម្លាំងនគរបាល កងសេនាជនយាមល្បាត ត្រួតពិនិត្យភូមិសាស្ត្រព្រំដែនសមុទ្រទីរួមខេត្ត វិញចូវ ជាប្រចាំ

លោកវរសេនីយ៍ឯក ឡេ វ៉ាន់អាញ់ អនុប្រធានអគ្គស្នងការនយោបាយ កងទ័ពការពារព្រំដែនខេត្ត សុកត្រាំង បានឲ្យដឹងថា នាពេលកន្លងទៅ គណៈកម្មាធិការបក្ស មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សុកត្រាំង តែងតែបុរេសកម្មផ្ដល់សេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈ កម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរ គណៈកម្មការផ្នែក អង្គការមហាជន កងកម្លាំងមានពាក់ព័ន្ធទាំងឡាយអនុវត្តការងារគ្រប់គ្រង ការពារអធិបតេយ្យភាពសន្តិសុខព្រំដែនតំបន់សមុទ្រ ថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព កសាងប្រព័ន្ធនយោបាយ កសាងតំបន់ព្រំដែនសមុទ្ររឹងមាំ។

st-2.jpg
"នាពេលខាងមុខគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តនឹងបន្តដឹកនាំឃោសនា អប់រំប្រជាជនគោរពតាមគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋបានល្អនិងសកម្មចូលរួមជាមួយកងកម្លាំងកងទ័ពការពារព្រំដែនគ្រប់គ្រង ការពារអធិបតេយ្យភាពដែនសមុទ្រ ថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាព សង្គម កសាងតំបន់ព្រំដែនសមុទ្រខេត្ត សុកត្រាំង ដ៏រឹងមាំ។ល។" - លោកវរសេនីយ៍ឯក ឡេ វ៉ាន់អាញ់ អនុប្រធានអគ្គស្នងការនយោបាយ កងទ័ពការពារព្រំដែនខេត្ត សុកត្រាំង។

គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តបង្គាប់ ការស្ថាប័ន អង្គភាពអនុវត្តគំរូជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច - សង្គមមាន ប្រសិទ្ធភាពនៅលើភូមិសាស្ត្រ ជាតួយ៉ាងគឺចលនា "កងទ័ពការពារព្រំដែន រួមកម្លាំងកសាងជនបទថ្មី" "កងទ័ពការពារ ព្រំដែនរួមដៃគ្នា ដើម្បី​អ្នកក្រ មិនទុកអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ" កម្មវិធី "រួមដំណើរជាមួយស្ត្រីជាយដែន" កម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាព កក់ក្តៅដល់បេះដូងអ្នកភូមិ" គំរូ "កូនធម៌ប៉ុសិ៍្តការពារព្រំដែន" កម្មវិធី "ទ្រជំហានជូនប្អូនៗ ទៅសាលារៀន" គំរូ "គោពូជជូនអ្នកក្រ"។ល។

st-3.jpg
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ទ្រុងប៊ិញ ឃោសនា ចលនាប្រជានេសាទគោរពបណ្តាបទបញ្ញត្តិយ៉ាងម៉ឺងម៉ាត់ជាប្រចាំក្នុងសកម្មភាពជលផល មិនបំពានលើ IUU (សកម្មភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការត្រួតពិនិត្យ) នៅតំបន់កំពង់ផែសមុទ្រ ត្រឹនដេ ស្រុក ត្រឹនដេ

ឆ្លងតាមរយៈគំរូនានា ចាប់ពីឆ្នាំ ២០១៩ រហូតមកទល់ពេលនេះ ស្ថាប័ន អង្គភាពនៃកងទ័ពការពារព្រំដែនខេត្តសហការជាមួយគណៈកម្មការផ្នែកសង់ជូន "លំនៅឋានមហាសាមគ្គី" ចំនួន ៤៨ ខ្នង "លំនៅឋានមិត្តរួមកងជួរ" ចំនួន ១៤ ខ្នង តម្លៃសរុបជាង ៣,៥ ពាន់លានដុង ពិនិត្យព្យាបាលជំងឺនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជិត ២៥ ពាន់លើកនាក់ តម្លៃជិត ១ ពាន់លានដុង។ ប្រគល់ជូនអំណោយរាប់ពាន់ចំណែកអាហារូបករណ៍រាប់រយកញ្ចប់ដល់សិស្ស សាលាក្រីក្រជម្នះការលំបាកនិងគ្រួសារ គោលនយោបាយនៅលើភូមិសាស្ត្រ។ល។

st-5.jpg
ប៉ុស្តិ៍ការពារព្រំដែន ឡាយហ្វា បានអនុវត្តកម្មវិធី កិច្ចការងារដ៏មានអត្ថន័យជាច្រើន រួមដំណើរជាមួយមាមីងបងប្អូនមានស្ថានភាពលំបាកលំបិននៅតំបន់ព្រំដែនសមុទ្រ ទីរួមខេត្ត វិញចូវ

ចលនា "ប្រជាជនទាំងអស់ចូលរួមការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី" ផ្សារភ្ជាប់ជាមួយនឹងគំរូបក្ខជនប៉ុស្តិ៍ការពារព្រំដែន ចូលរួមសកម្មភាពសាខាបក្សនិគម ភូមិនិងទទួលបន្ទុកក្រុមគ្រួសារនៅតំបន់ព្រំដែនសមុទ្របាននាំមកនូវគុណភាព ប្រសិទ្ធភាពជាក់ស្តែង រួមចំណែកកសាងក្បួនយុទ្ធសាស្ដ្រប្រជាជាតិទាំងមូលការពារជាតិ ក្បួនយុទ្ធសាស្ដ្រសន្តិសុខប្រជាជន និងក្បួនយុទ្ធសាស្ដ្រប្រជាជនទាំងមូល ការពារព្រំដែនរឹងមាំ។

កម្មវិធី "សំឡេងឧគ្ឃោសនសព្ទការពារព្រំដែន" "ក្រុមកិច្ចការភូមិសាស្ត្រ" បានពាំនាំចំណេះដឹង ព័ត៌មានចាំបាច់ដល់គ្រប់ៗ ច្រកល្ហក គ្រប់ៗ ផ្ទះ មនុស្សគ្រប់ៗ រូបឆ្លងតាមរយៈនោះកសាងប្រព័ន្ធនយោបាយមូលដ្ឋាន បង្កើនការសាមគ្គីភាពកងទ័ពនិងប្រជាជនរាប់អានគ្នា ស្អិតល្មួត។ ឆ្នាំ ២០២៤ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តបានឃោសនាដោយកន្លែង ដល់ក្រុមគ្រួសារចំនួន ៣.៩០០ លើក មធ្យោបាយចំនួន ៩៨០ គ្រឿងក្នុងចំណោមនាវិក ចំនួន ១០.១០០ នៅតំបន់ព្រំដែនសមុទ្រ ឃោសនានៅតាមឧបករណ៍ផ្សាយសំឡេងបានចំនួន ៥៤៥ ដងនៅឃុំ សង្កាត់ ទីរួមស្រុកតំបន់ព្រំដែនសមុទ្រចំនួន ១១ ផ្សព្វផ្សាយ ប្រមូលផ្តុំចំនួន ៩៧ ដងក្នុងចំណោម ៥.៨៩០ លើកអ្នកស្តាប់ជាដើម៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សិរីសួស្តី

(កាសែតរូបភាពនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ផលិតទូក ង ខ្នាតតូចនៅក្រុមគ្រួសារលោក គឺម ហ៊ឹង ជនជាតិ ខ្មែរ នៅភូមិ ត្រាកាញ់ A2 ឃុំ ធន់ហ្វា ស្រុក ចូវថាញ់ ខេត្ត សុកត្រាំង

ផ្លាស់ប្តូរមុខរបរលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត សុកត្រាំង

គម្រោងទី ១ នៃកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដំណាក់កាលទី ១ តាំងពីឆ្នាំ ២០២១ - ២០២៥ (ហៅកាត់ថាកម្មវិធីគោលដៅជាតិ ១៧១៩) ជាមួយនឹងការឧបត្ថម្ភផ្លាស់ប្តូរមុខរបរបាននិងកំពុងជួយបងប្អូនជនជាតិភាគតិចខេត្ត សុកត្រាំង ពីមួយជំហានទៅមួយជំហានមានលក្ខខណ្ឌបន្ថែមសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល ឈានឡើងស្ថិរភាពជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន។

ដោយទឹកចិត្តស្រឡាញ់វិជ្ជាជីវៈ ស្រលាញ់កូនសិស្ស អ្នកគ្រូ ក្វាង ធីស៊ន់ (ជនជាតិ ថៃ) នាយិការងនៃសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សា មឿងឡាន នៅឃុំលំបាកលំបិនខ្លាំង មឿងឡាន ស្រុកព្រំដែន សូបកូប ខេត្ត សឺនឡា តែងតែព្យាយាមអស់ពីសមត្ថភាពសម្រាប់បុព្វហេតុបណ្តុះបណ្តាលមនុស្ស

លោកគ្រូអ្នកគ្រូចំណាយវ័យជាយុវភាពទាំងមូល "សាបព្រោះអក្សរ" នៅតំបន់ភ្នំព្រំដែន

មិនក្រែងរអែងនឹងលំបាកលំបិន នឿយហត់ ផ្លូវឆ្ងាយដាច់ស្រយាល ភាសាផ្សេងគ្នា ដោយទឹកចិត្តស្រឡាញ់វិជ្ជាជីវៈ លោកគ្រូអ្នកគ្រូវ័យក្មេងនៅតែព្យាយាមទាំងយប់ទាំងថ្ងៃច្បាមសាលារៀនច្បាមថ្នាក់រៀន ពាំនាំពន្លឺចំណេះវិជ្ជាមក ជូនប្អូនកុមារ និងមាមីងបងប្អូនបណ្តាជនជាតិនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាកលំបិនខ្លាំងនៃខេត្ត សឺនឡា។

កម្មាភិបាលសុខភាពចុះមូលដ្ឋានដើម្បីឃោសនារាល់វិធានការបង្ការជំងឺគ្រុនឈាមជាប្រចាំ

ខេត្ត ដាក់ឡាក់ បង្កើនការត្រួតពិនិត្យការឆ្លងរាលដាលជំងឺគ្រុនឈាម

យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្ត ដាក់ឡាក់ តាំងពីដើមឆ្នាំមកទល់សព្វថ្ងៃនេះ ទូទាំងខេត្តកត់សម្គាល់ជាង ២.៧០០ ករណីកើតគ្រុនឈមនៅ ១៥/១៥ ស្រុក ទីរួមខេត្ត ទីក្រុង។

អ្នកស្រី ចូវ ធីសែវ (កណ្តាល) នាយិកាសហករណ៍សេវាកកម្មកសិកម្មចម្រុះ ចូវរេ នៅឃុំ ភឿកហាយ ស្រុក និញភឿក ជួយបងប្អូនជនជាតិ ចាម ជាច្រើនក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានអាស្រ័យដោយដាំទំពាំង​បារាំងបៃតងលើតំបន់ដីខ្សាច់

ពង្រីកតួនាទីនារី ចាម ក្នុងគ្រួសារនិងសង្គម

ដោយមានសហគមន៍ជនជាតិ ចាម នៅខេត្ត និញធន់ បងប្អូននារីតែងតែមានតួនាទី ទីតាំងសំខាន់។ ពួកគាត់មិនត្រឹមតែជាអ្នក "ថែរក្សាភ្នក់ភ្លើង" គ្រួសារកសិករពូកែ ជាងសិប្បករមានទេពកោសល្យ។ល។ ប៉ុណ្ណោះទេ ថែមទាំងជាសហគ្រិនស្វាហាប់និងភាពប្ដូរផ្ដាច់ទឹកចិត្តក្លៀវក្លា មានការចូលរួមវិភាគទានជាច្រើនសម្រាប់សហគមន៍ទៀតផង។

យុវជន ក្មេងជំទង់ជនជាតិ ចាម ឥស្លាម ទាំងឡាយស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងថ្នាក់រៀនគម្ពីរ គួរអាន នៅព្រះវិហារ Masjid Jamiul Azhar

យុវជន ក្មេងជំទង់ជនជាតិ ចាម ឥស្លាម ទាំងឡាយស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងថ្នាក់រៀនគម្ពីរ គួរអាន នៅព្រះវិហារ Masjid Jamiul Azhar

យុវជន ក្មេងជំទង់ជនជាតិ ចាម ឥស្លាម ទាំងឡាយស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងថ្នាក់រៀនគម្ពីរ គួរអាន នៅព្រះវិហារ Masjid Jamiul Azhar 

បេនត្រែ អាទិភាពឧបត្ថម្ភអភិវឌ្ឍទម្រង់រូបភាពសហករណ៍កសិកម្មគំរូថ្មី

បេនត្រែ អាទិភាពឧបត្ថម្ភអភិវឌ្ឍទម្រង់រូបភាពសហករណ៍កសិកម្មគំរូថ្មី

ខេត្ត បេនត្រែ កំពុងដំណើរការវិធានការមូលដ្ឋានគ្រឹះជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាព​សកម្មភាព​របស់សហករណ៍ ក្នុងនោះ អាទិភាពឧបត្ថម្ភអភិវឌ្ឍទម្រង់រូបភាពសហករណ៍កសិកម្មគំរូថ្មី​ផ្សារភ្ជាប់នឹង​តំបន់ផលិតកម្មផលិតផលចម្បង តភ្ជាប់នឹងសហគ្រាសបង្កើតខ្សែចង្វាក់តម្លៃទ្រង់ទ្រាយធំ។

បងប្អូនមាមីងនៅឃុំ តឹនខាញ់ដុង ទីក្រុង សាដែក ត្រៀមរៀបចំផ្កា រុក្ខជាតិលម្អសម្រាប់បម្រើបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់។ រូបថត៖ ង្វៀន វ៉ាន់ទ្រី - ទីភ្នាក់ងារព័ត៌មានវៀតណាម

ដុងថាប ដាំផ្កាលម្អលើផ្ទៃដីជាង ១០០ ហិកតាសម្រាប់បម្រើបុណ្យចូលឆ្នាំថ្មី

ទីក្រុង សាដែក ខេត្ត ដុងថាប បានបណ្តុះផ្កាលម្អគ្រប់ប្រភេទលើផ្ទៃដីជាង ១០០ ហិកតាសម្រាប់បម្រើ​បុណ្យចូល ឆ្នាំថ្មី ឆ្នាំ ២០២៥ ត្រូវបានដាំច្រើនជាងគេគឺ Chrysanthemum morifolium Chrysanthemum គីមគឿង Chrysanthemum តៃវ៉ាន់ ផ្កាកុលាប Chrysanthemum ដុងទៀន Chrysanthemum Tiger ស្បៃរឿងជាដើម​ ក្នុងនោះ រដូវផ្កាសម្រាប់បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ឆ្នាំនេះ ទីក្រុង សាដែក រៀបចំកន្ត្រកផ្កា Chrysanthemum morifolium ជាង ៩០.០០០ កន្ត្រកសម្រាប់ទីផ្សារ។

ជ្រូកខ្វៃស្រុកទេស ឡាង

ជ្រូកខ្វៃស្រុកទេស ឡាង

ជ្រូកខ្វៃជាមុខម្ហូបប្រពៃណីហើយមានលក្ខណៈពិសេសដាច់ដោយឡែកជាច្រើនរបស់ខេត្ត ឡាងសឺន។ បងប្អូនបណ្តាជនជាតិ តៃ នុង ស្រុកទេស ឡាង ចាត់ទុកជ្រូកខ្វៃជាបណ្ណាការមិនអាចខ្វះបានក្នុងពិធីមង្គលការ។

បង អ៊ី ពោតនីអេ ពិនិត្យគុណភាពគ្រាប់ កាហ្វេលីងកិន

បុរសវ័យក្មេងជនជាតិ អេដេ ដោយមានបំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់លើកកម្ពស់ជំហរកាហ្វេរបស់ភូមិនិគម

ដោយមានបំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់ បង្កើតបានជាស្រឡាយ កាហ្វេផ្សេងៗ មានគុណភាពខ្ពស់ផង ពោរពេញដោយអត្តសញ្ញាណ វប្បធម៌របស់បងប្អូនជនជាតិ អេដេ ផង បង អ៊ី ពោតនីអេ (កើតឆ្នាំ ១៩៨៨) នៅភូមិ ក្លា ឃុំ យារ៉ាយសាប ស្រុក ក្រុង អាណា (ខេត្ត ដាក់ឡាក់)។ បានផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ អភិវឌ្ឍ ពាណិជ្ជសញ្ញា កាហ្វេ អេដេ ដោយជោគជ័យ។

ឆ្នាំ ២០២៣ អ្នកដាំក្រូចនៅស្រុក ហាមអៀន ទទួលរដូវ "ក្រូចផ្អែម" ដោយមានផ្ទៃដីជាង ៤.៨០០ ហិកតាអោយប្រមូលផល ទិន្នផលជាមធ្យមចំនួន ១៤ តោនក្នុងមួយហិកតា បរិមាណផលចំនួន ៦៧.៧០០ តោន

រដូវក្រូចផ្អែមនៅលើតំបន់ដែនដី ហាមអៀន

សង្កេតឃើញតម្រូវការទីផ្សារកាន់តែចាប់អារម្មណ៍ដល់ទំនិញកសិផលសុវត្ថិភាពពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសារលោក វូ វ៉ាន់ណាម នៅភូមិ ង៉យសែន ឃុំ អៀនឡឹម ស្រុក ហាមអៀន ខេត្ត ត្វៀនក្វាង បានផ្លាស់ប្តូរផ្ទៃដីមានប្រសិទ្ធភាពសេដ្ឋកិច្ចទាបងាកទៅដាំក្រូចតាមស្តង់ដារ VietGAP វិញ (បទបញ្ញត្តិស្តីពីការអនុវត្តជាក់ស្តែងផលិតកសិកម្មល្អនៅ វៀតណាម)។ អាស្រ័យហេតុនេះ ចម្ការក្រូចចំនួន ៣ ហិកតារបស់គ្រួសារលោក ណាម អភិវឌ្ឍល្អ ផ្តល់តម្លៃលក់បានថ្លៃជាង ២ ទៅ ៣ ដងបើប្រៀបធៀបនឹងកាលពីមុននេះ។

អ្នកស្រី ឡូវ ធីត្រ (ខាងឆ្វេង) ផ្លាស់ប្តូរបទពិសោធន៍ប៉ាក់ ដេររ៉ុប អាវ ជាមួយនឹងបងប្អូននារីជនជាតិ ម៉ុង

គំរូនារីជនជាតិ ម៉ុង រួចផុតពីភាពក្រីក្រដោយសម្លៀកបំពាក់ប្រពៃណី

អ្នកស្រី ឡូវ ធីត្រ ជនជាតិ ម៉ុង សមាជិក សាខាសមាគមនារីភូមិ បួអា ឃុំ ភៀងបាន ស្រុក បាក់អៀន (ខេត្ត សឺនឡា) ជានារីដ៏ចំណាន ប៉ិនប្រសប់ម្នាក់ តែងអស់ពីចិត្តក្នុងសកម្មភាពសមាគម។

ត្រូវបានរដ្ឋឧបត្ថម្ភគោបន្តពូជ បង ស៊ីវ ឡូហ៍ (ខាងឆ្វេង) នៅភូមិ ហ្វាត់ ឃុំ អាយុន សប្បាយចិត្តយ៉ាងខ្លាំង ចាត់ទុកជាកម្លាំងចលករដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ឃុំ អាយុន ឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិតជួយប្រជាជនរួចផុតពីភាពក្រីក្រ

ប៉ុន្មានឆ្នាំកន្លងទៅ ការដំណើរការវិធានការផលិតកម្មផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិគឺជាដំណោះស្រាយដ៏សំខាន់ដើម្បីឃុំ អាយុន ស្រុក ជឺសេ ខេត្ត យ៉ាឡាយ ដោះស្រាយ ការងារធ្វើ បង្កើតប្រភពប្រាក់ចំណូលជូនបងប្អូនជនជាតិ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅលើភូមិសាស្រ្តឃុំ។

ដោយមានការអភិវឌ្ឍរបស់ផ្នែកកសិកម្មទីក្រុង ហូ ជីមិញ បានដាក់ដំណើរការគំរូមួយចំនួនផ្សារភ្ជាប់ទេសចរណ៍ជាមួយបណ្តាភូមិសិប្បកម្ម សកម្មភាពផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ទុកភ្ញៀវទេសចរទស្សនាឆ្លងកាត់ការពិសោធ ។ល។

ការអភិវឌ្ឍកសិកម្មតំបន់ទីប្រជុំជនក្នុងទីក្រុងផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍

ទីក្រុង ហូជីមិញ ដោយមានសក្ដានុពលផលិតកម្មកសិកម្មជាច្រើន ជាពិសេសគឺកសិកម្មបច្ចេកវិទ្យាខ្ពស់កំណត់ថាទេសចរណ៍ កសិកម្មជាផលិតផល ទេសចរណ៍ពិសេសដាច់ដោយឡែក រួមចំណែកពិពិធកម្មផលិតផលទេសចរណ៍។

រដូវប្រមូលផលកាហ្វេនៅ តីង្វៀន

រដូវប្រមូលផលកាហ្វេនៅ តីង្វៀន

រដូវប្រមូលផលកាហ្វេ ប្រជាជននៅ តីង្វៀន ឆ្លៀតប្រើប្រាស់កន្លែងទុកចោលទំនេរក្នុងចម្ការ ផ្លូវខាងមុខផ្ទះក្រាលប្លាស្ទិកហាលឱ្យទាន់ពេលថ្ងៃក្តៅ។ ឆ្លងកាត់ដំណាក់កាលកែច្នៃជាច្រើនបន្ទាប់ពីនោះទើបមានកាហ្វេក្រអូបឈ្ងុយមួយពែងនៅកាច់ជ្រុងវិថី។

លោក គីម រួន ថែទាំចម្ការដំណាំហូបផ្លែរបស់គ្រួសារ

លេខាសាខាបក្ស គីម រួន អស់ពីចិត្តពីថ្លើមដើម្បីសហគមន៍

ភូមិ បត់ចេក ឃុំ លឿងហ្វា ស្រុក ចូវថាញ់ ខេត្ត ត្រាវិញ មានជិត ៤៣០ ក្រុមគ្រួសារ ៩០ ភាគរយជាបងប្អូនជនជាតិ ខ្មែរ។ ក្នុងនាមជាលេខាសាខាបក្សភូមិ បត់ចេក តាំងពីឆ្នាំ ២០០៤ រហូតមកទល់ពេលនេះ ទោះបីជាប់រវល់នឹងការងារក៏ដោយ ក៏ប៉ុន្តែលោក គីម រួន តែងទៅដល់ផ្ទះនីមួយៗ សួរសុខទុក្ខ ឃោសនា ចលនាបងប្អូនជនជាតិធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ បង្កើនប្រាក់ចំណូលជារឿយៗ។

រាល់សប្តាហ៍ សាលមហោស្រពសិល្បៈ ហាតបូយ ទីក្រុង ហូ ជីមិញ រៀបចំសម្តែង ហាតបូយ ឥតគិតថ្លៃនៅមតកចេតិយមេទ័ពឆ្វេង លេ វ៉ាន់យ្វៀត ខណ្ឌ ប៊ិញថាញ់

ដើម្បីសិល្បៈ ហាតបូយ ហោះហើរឆ្ងាយជារៀងរហូត

នៅបណ្តាខេត្តភូមិភាគខាងត្បូង ក្នុងនោះមានទីក្រុង ហូ ជីមិញ ហាតបូយ បានក្លាយទៅជាទម្រង់ឆាកល្ខោនមួយត្រូវបានប្រជាជនគាំទ្រយ៉ាងខ្លាំង។ ហាតបូយ ពាំនាំខ្យល់ដង្ហើមវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងពិធីសែនទីសក្ការៈបូជា អាស្រម ប្រៀបដូចជាចំណីអារម្មណ៍មិនអាចខ្វះបានឡើយ។

កម្មាភិបាល យុទ្ធជនកោះ ត្រឿងសា មើលរូបភាពបញ្ជាក់អធិប្បតេយ្យភាពរបស់ វៀតណាម ដោយមានប្រជុំកោះ ហ្វាងសា និង ត្រឿងសា តាំងពីសម័យ បារាំង ដាក់អាណាព្យាបាល

អគារប្រពៃណី ត្រឿងសា "អាសយដ្ឋានក្រហម" អប់រំក្ដីស្រលាញ់កោះសមុទ្រ វៀតណាម

អគារប្រពៃណី ត្រឿងសា នៅមជ្ឈមណ្ឌលកោះ ត្រឿងសា ខេត្ត ខាញ់ហ្វា មានរាប់រយឯកសារ វត្ថុតឹកតាង ផែនទី រូបភាពជាដើម ឆ្លុះបញ្ចាំងដំណើរការប្រវត្តិសាស្រ្តបញ្ជាក់អធិប្បតេយ្យភាព ប្រជុំកោះពីរ ត្រឿងសា និង ហ្វាងសា គឺជារបស់ វៀតណាម។

ជ្រលងភ្នំស្មៅបៃតងលាតសន្ធឹងដាច់កន្ទុយភ្នែក ចំណុចទេសភាពបរិស្ថានលេចធ្លោមួយដ៏ស្រស់ស្អាត អស្ចារ្យនៃឃុំ តឹនហ្វា

ប៉ះដល់ "តំបន់រឿងព្រេងនិទាន" ឃុំ តឹនហ្វា

តឹនហ្វា ឃុំជាផ្ចិតទឹកជំនន់នៃស្រុកតំបន់ភ្នំ មិញហ្វា (ខេត្ត ក្វាងប៊ិញ) ប៉ុន្មានជំនាន់មកហើយ ទើបតែត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ទទួលស្គាល់ជាភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០២៣។ ប្រការអ្វីដែលបានជួយឃុំ តឹនហ្វា ឆ្លងកាត់គូប្រជែងរាប់រយផ្សេងទៀតទទួលបានពានរង្វាន់ដ៏ថ្លៃថ្លានេះគឺជាសំណួរទូទៅរបស់មនុស្សជាច្រើន...

នាយករដ្ឋមន្រ្តី វៀតណាម លោក ផាម វ៉ាន់ដុង និងប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ កម្ពុជា លោក ហេង សំរិន អញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម វៀតណាម - កម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកប្រធាន ហេង សំរិន អញ្ជើញមកកាន់ប្រទេស វៀតណាម នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៧៩

ការប្រយុទ្ធដ៏យុត្តិធម៌ដើម្បីភាពឋិតថេរចីរកាលនៃប្រជាជាតិទាំងពីរ

ទិវាជ័យជម្នះនៃសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុភូមិ (ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤) គឺជាឱកាសដើម្បីរំលឹកនឹកអំពីការបូជាជីវិតដ៏ធំធេងរបស់លោកឪពុក និងរាមច្បងជំនាន់មុនៗ ក៏ដូចជាការបាត់បង់ ការឈឺចាប់របស់ប្រជាជនយើងនៅពេលត្រូវរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី (ឬហៅថា ខ្មែរ ក្រហម) ប្រព្រឹត្តអំពើសម្លាប់រង្គាលយ៉ាងព្រៃផ្សៃ ធ្វើសង្គ្រាមឈ្លានពាននៅព្រំដែនភាគនិរតី។

គ្រួសារបងស្រី ម៉ាង ធីលៀន ជនជាតិ រ៉ាគ្លៃនៅឃុំ បាក់សឺន ស្រុក ធន់បាក់ (ខេត្ត និញធន់) វិនិយោគលើ​ការចិញ្ចឹមគោយកសាច់ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ខេត្ត និញធន់ កែលម្អហ្វូងគោយកសាច់ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

និញធន់ ជាខេត្តចំណុះតំបន់ប្របមាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាលដោយមានលក្ខខណ្ឌធម្មជាតិសមស្របសម្រាប់អភិវឌ្ឍចិញ្ចឹមគោតាមហ្វូង។ គិតត្រឹមខែ តុលា ឆ្នាំ ២០២៣ ខេត្ត និញធន់ មានហ្វូងគោសរុបចំនួន ១២១.២៧០ ក្បាល កើនឡើង ០,៤% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា។
ប៉ុន្មានឆ្នាំថ្មីៗ នេះ របរចិញ្ចឹមឃ្មុំយកទឹកឃ្មុំបានបើកចេញទិសដៅថ្មីសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ជួយលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ សម្រាប់ក្រុមគ្រួសារកសិករជាច្រើននៅខេត្ត កាវបាំង

ចិញ្ចឹមឃ្មុំយកទឹកឃ្មុំជួយលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រនៅ កាវបាំង

កាវបាំង ជាខេត្តតំបន់ភ្នំ មានធម្មជាតិអំណោយផលប្រទាននូវអាកាសធាតុត្រជាក់ត្រជុំ ផ្ទៃដីព្រៃធំ អំណោយផលសម្រាប់អភិវឌ្ឍរបរចិញ្ចឹមឃ្មុំ។ បច្ចុប្បន្ន កាវបាំង មានផ្ទៃដីព្រៃធម្មជាតិជាង ៣៣០.០០០ ហិកតា និងផ្ទៃដីព្រៃដាំនៅរាយប៉ាយរាប់ម៉ឺនហិកតាជាង ៣០០ ក្រុមគ្រួសារចិញ្ចឹមឃ្មុំ (ទ្រង់ទ្រាយពី ២០ ទៅ ៣០០ ហ្វូង) បរិមាណផលទឹកឃ្មុំទទួលបាន ៩០០.០០០ លីត្រក្នុងមួយឆ្នាំ។
ផ្សារបណ្តែតទឹក ង៉ាណាំ - គោលដៅដ៏ល្អឯកនៃតំបន់ស្ទឹងទន្លេភូមិភាគខាងត្បូង

ផ្សារបណ្តែតទឹក ង៉ាណាំ - គោលដៅដ៏ល្អឯកនៃតំបន់ស្ទឹងទន្លេភូមិភាគខាងត្បូង

ស្ថិតនៅចម្ងាយពីកណ្តាលទីក្រុង សុកត្រាំង ប្រហែល ៦០ គីឡូម៉ែត្រ ផ្សារបណ្តែតទឹក ង៉ាណាំ គឺជាផ្លូវប្រសព្វនៃទន្លេចំនួនប្រាំច្រកផ្សេងៗ គ្នាចាប់ពី កាម៉ៅ ឡើងមក វិញក្វើយ ចូលមក ឡុងមី ថាញ់ទ្រី ឆ្លងកាត់មក ភុងហៀប ចុះមក។ នេះក៏ជាផ្សារបណ្តែតទឹកមួយដែលមានអាយុកាលយូរលង់ណាស់មកហើយ មានភាពអ៊ូអរ ពាំនាំមកនូវលក្ខណៈវប្បធម៌ស្ទឹងទន្លេនៃតំបន់វាលទំនាបទន្លេ គឺវឡុង។
​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង

​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង

តាំងពីឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានអនុម័តលើគម្រោង “អភិវឌ្ឍន៍ការចិញ្ចឹមគោនៅភូមិសាស្រ្តខេត្ត សុកត្រាំង ដំណាក់កាល ២០២២ - ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០" នឹងថវិកាសរុបជាង ២.២០៨ ពាន់លានដុង។ នេះជាគម្រោងទ្រង់ទ្រាយធំនៅតំបន់វាលទំនាបទន្លេ គឺវឡុង រួមចំណែកបង្កើនតម្លៃ អភិវឌ្ឍការចិញ្ចឹមគោយកសាច់ គោយកទឹកដោះតាមទិសដៅទំនិញ ជួយមាមីងបងប្អូនកសិករលើកកម្ពស់ប្រសិទ្ធភាពចិញ្ចឹម បង្កើតប្រភពប្រាក់ចំណូល...
ខេត្ត សុកត្រាំង ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋាននាំមុខគេក្នុងទូទាំងប្រទេសអំពីផលចំណូលពីការនាំចេញជលផល

ខេត្ត សុកត្រាំង ទាញយកប្រៀបខ្លាំងផលិតកម្មកសិកម្ម

ដោយមានផ្ទៃដីកសិកម្មចំនួន ២៨០.៣៨៤ ហិកតា ស្មើនឹងផ្ទៃដីធម្មជាតិចំនួន ៨៤,៦៦ ភាគរយ លក្ខខណ្ឌអាកាសធាតុ ដីធ្លីអំណោយផល ខេត្ត សុកត្រាំងតម្រង់ទិសដៅអភិវឌ្ឍកសិកម្មតាមទិសដៅបៃតង នរន្តរភាពនិងទំនើប។ ក្នុងនោះ ជលផលជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ស្រូវជាផលិតផលចម្បង ដំណាំហូបផ្លែជាផលិតផលសក្តានុភាព។ល។
ប្រធានភូមិ ស៊ិញ យីហ្កៃ តែងតែនាំមុខគេក្នុងការងារអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ ឡូឡូ នាំសិល្បៈប្រជាប្រិយនិងពិធីបុណ្យឲ្យក្លាយទៅជាផលិតផលល្អឯកបម្រើភ្ញៀវទេសចរ

ស៊ិញ យីហ្កៃ - "មាត់ថាដៃធ្វើ"

អញ្ជើញទស្សនា រៀនសូត្របទពិសោធន៍ធ្វើទេសចរណ៍នៅខេត្តមួយចំនួនតំបន់ភ្នំភាគខាងជើងប្រធានភូមិ ស៊ិញ យីហ្កៃ ជនជាតិ ឡូឡូ នៅភូមិ ឡូឡូចៃ ឃុំ លុងគូ ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) ប្រជុំភូមិហើយមានប្រសាសន៍ថា៖ "ពួកគេធ្វើបានហេតុអ្វីក៏យើង មិនធ្វើ? មាន កន្លែងជាច្រើនរងទុក្ខវេទនាជាង យើង ពួកគេ តាំងចិត្តធ្វើមានធ្វើបានជាងទៅទៀតនុះន៏!"
ដោយមានទិសស្លោកការពារប្រសើរជាងព្យាបាល ខេត្ត ទ្វៀនក្វាង ផ្តោតលើការពង្រឹងកងកម្លាំងកម្មាភិបាលសុខាភិបាលនៅ ១០០ ភាគរយនៃភូមិនិគមដើម្បីប្រតិបត្តិល្អការងារថែទាំសុខភាពបឋមនិងផ្សព្វផ្សាយចំណេះដឹងអំពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត

ទ្វៀនក្វាង ពង្រីកតួនាទីកងជួរសុខាភិបាលតាមភូមិនិគម

ទ្វៀនក្វាង ជាខេត្តតំបន់ភ្នំ មានជាង ៥០ ភាគរយនៃចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិចរស់នៅរាយប៉ាយលើភូមិ សាស្រ្តធំទូលាយមួយបានជាប្រជាជនទទួលសេវាសុខភាពនៅជួបប្រទះការលំបាកមិនតិចឡើយ។ ពង្រីកតួនាទីកងជួរ សុខាភិបាលតាមភូមិនិគមគឺជាវិធានការជួយឱ្យ ទ្វៀនក្វាង ថែទាំសុខភាពបឋមនិងបង្ការ ទប់ស្កាត់ជំងឺរាតត្បាតមាន ប្រសិទ្ធភាពឱ្យប្រជាជន។
សារី តៃនុង មានគំរូផ្លែស្អាត សម្បកស្តើង ហូបស្រួយ រសជាតិឆ្ងាញ់ ផ្អែមស្រទន់ត្រជាក់ ពេលពុះតិចមានស្នាមជាំ

ផលផ្អែមលុបបំបាត់ភាពក្រីក្រលើដែនដីកូនភ្នំនៃតំបន់ជាយដែន

ប៉ុន្មានឆ្នាំកន្លងទៅ នៅស្រុកតំបន់ភ្នំព្រំដែន បាតសាត (ខេត្ត ឡាវកាយ) បងប្អូនបណ្តាជនជាតិ យ៉ាវ ហាញី ជាដើម សោមនស្សរីករាយខ្លាំងដោយសារផលិតផលផ្លែសារី តៃនុង (សារី VH6) អំណោយផលល្អផង លក់បានថ្លៃផង។
វិចិត្រការិនី ចេ គីមទ្រុង ជក់ចិត្តច្នៃបង្កើតក្បែរជើងទម្ររូបគំនូរ

វិចិត្រការិនី ចេ គីមទ្រុង - គំរូដ៏ភ្លឺថ្លាក្នុងការសិក្សារៀនសូត្រនិងធ្វើតាម អ៊ំ ហូ

ដោយក្តីគោរពស្រឡាញ់រាប់អានគ្មានជាទីបំផុតចំពោះ អ៊ំ ហូ វិចិត្រការិនីជនជាតិ ចាម ចេ គីមទ្រុង បានច្នៃបង្កើតវណ្ណកម្ម សិល្បៈគំនូរជាច្រើនបង្ហាញយ៉ាងរស់រវើកក្រោមប្រធានបទ "សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីល រស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ" បង្កកម្លាំង រីកសាយភាយក្នុងសង្គមយ៉ាងធំធេង។
ប្រមូលផលស៊ុតទាកវែងនៅក្រុមគ្រួសារបងស្រី ង្វៀន ធីត្រាង ឃុំ ភូលើយស្រុក ថាញ់ប៊ិញ (ខេត្ត ដុងថាប)

ខេត្ត ដុងថាប ចិញ្ចឹមទារត់វាលយកស៊ុតចំណូលខ្ពស់

ខេត្ត ដុងថាប មានហ្វូងសត្វទាសរុបជាង ៧ លានក្បាល ក្នុងនោះមានចាប់ពី ៧០ ដល់ ៩០% គឺចិញ្ចឹមទាយកស៊ុត ប្រមូលផ្តុំភាគច្រើននៅស្រុក ថាបមឿយ កាវឡាញ់ ថាញ់ប៊ិញ និង តាមណុង។ អាស្រ័យដោយចិញ្ចឹមទាយកស៊ុតតាមគំរូរត់វាលនិងចិញ្ចឹមទាដាក់ទ្រុង ប្រជាជនជាច្រើនក្រុមគ្រួសារទទួលបានប្រាក់ចំណូលរាប់លានដុង ក្នុងមួយថ្ងៃ។