Steroid Dexamethasone ជាថ្នាំដំបូងគេបង្ហាញប្រសិទ្ធភាពក្នុងការសង្គ្រោះជីវិតអ្នកជំងឺ កូវីដ-១៩

Steroid Dexamethasone ជាថ្នាំដំបូងគេបង្ហាញប្រសិទ្ធភាពក្នុងការសង្គ្រោះជីវិតអ្នកជំងឺ កូវីដ-១៩

កាលពីខែ មិថុនា ថ្នាំ Steroid Dexamethasone បានបង្ហាញប្រសិទ្ធភាពហើយជាថ្នាំដំបូងគេជួយកាត់បន្ថយការស្លាប់ក្នុងចំណោមអ្នកជំងឺ កូវីដ-១៩ ធ្ងន់ធ្ងរបំផុត នៅក្នុងលទ្ធផលសាកល្បងព្យាបាលមួយដែលគេសាទរថាជា “របកគំហើញដ៏សំខាន់” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

Steroid Dexamethasone ជាថ្នាំដំបូងគេបង្ហាញប្រសិទ្ធភាពក្នុងការសង្គ្រោះជីវិតអ្នកជំងឺ កូវីដ-១៩ ảnh 1

ថ្នាំ Steroid Dexamethasone អាចសង្គ្រោះជីវិតអ្នកជំងឺ កូវីដ-១៩ ធ្ងន់ធ្ងរបំផុត

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយក្រុមមួយមកពីសាកលវិទ្យាល័យ អក់ស្វត បានផ្តល់ការអនុញ្ញាតឱ្យប្រើថ្នាំនេះដែលអាចរកទិញបានយ៉ាងទូលំទូលាយចំពោះអ្នកជំងឺ កូវីដ-១៩ ជាង ២.០០០ នាក់។

ក្នុងចំណោមអ្នកជំងឺដែលពឹងដកដង្ហើមតាមម៉ាស៊ីន ថ្នាំ Steroid Dexamethasone បានកាត់បន្ថយការស្លាប់បានចំនួន ១/៣ និង ១/៥ ចំពោះអ្នកជំងឺដទៃទៀត ដែលទទួលតែអុកស៊ីសែនប៉ុណ្ណោះ។

ជាធម្មតាត្រូវគេប្រើដើម្បីព្យាបាលប្រតិកម្ម អាឡែរស៊ី ក៏ដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃនិងជំងឺហឺត ថ្នាំ Dexamethasone គឺជាថ្នាំប្រឆាំងនឹងការរលាក។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការលេបថ្នាំ Steroid Dexamethasone រាល់ថ្ងៃអាចការពារកុំស្លាប់អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺដកដង្ហើមតាមម៉ាស៊ីនចំនួន ៨ នាក់ និង សង្គ្រោះជីវិតអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺ ២៥ នាក់ ដែលត្រូវការតែអុកស៊ីសែន។

ការសាកល្បងព្យាបាលនេះធ្វើឡើងដោយក្រុមស្រាវជ្រាវ RECOVERY របស់អង់គ្លេស ដែលកំពុងស្វែងរកការព្យាបាលដែលមានប្រសិទ្ធិភាពចំពោះជំងឺ កូវីដ-១៩៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍