វិធីសាស្រ្តជួយ​អោយ​ស្បែកសបែប​ធម្មជាតិដោយភេសជ្ជៈ

ទឹកផ្លែឈើមានអត្ថប្រយោជន៍ដល់សុខភាពមនុស្សគ្រប់វ័យ
ទឹកផ្លែឈើមានអត្ថប្រយោជន៍ដល់សុខភាពមនុស្សគ្រប់វ័យ

ភេសជ្ជៈទាំងនេះផ្តល់សារធាតុចិញ្ចឹមជួយបំប៉នស្បែកពីខាងក្នុងទប់ស្កាត់ភាពចាស់យ៉ាងមានប្រសិទ្ធភាព។

ទឹកឃ្មុំនិងក្រូចឆ្មារ
ក្រូចឆ្មារនិងទឹកឃ្មុំសុទ្ធតែមានធាតុផ្សំដែលជួយជំរុញការលូតលាស់កោសិកា ជួយបង្កើតកោសិកាថ្មី ធ្វើឱ្យស្បែកប្រសើរឡើង ការពារជាតិពណ៌ ការបំផ្លាញ ស្បែក និងជួយឱ្យស្បែកស រលោង។

វិធីសាស្រ្តជួយ​អោយ​ស្បែកសបែប​ធម្មជាតិដោយភេសជ្ជៈ  ảnh 1ក្រូចឆ្មារនិងទឹកឃ្មុំមានធាតុផ្សំដែលជួយជំរុញការលូតលាស់កោសិកា បង្កើតកោសិកាថ្មី 

អ្នកច្របាច់ទឹកក្រូចឆ្មាររួចបន្ថែមទឹកឃ្មុំ ១ ទៅ ២ ស្លាបព្រាបាយ អាស្រ័យ តាមចំណង់ចំណូលចិត្ត។ ក្នុងមួយថ្ងៃគួរផឹកតែ ១ ទៅ ២ ពែង។

ទឹកប៉េងប៉ោះ
ប៉េងប៉ោះមានវីតាមីននិងសារធាតុរ៉ែជាច្រើន ដែលល្អសម្រាប់ធ្វើឱ្យស្បែក ស្រស់ស្អាតជួយឱ្យរលោង និងការពារស្បែកពីផលប៉ះពាល់អាក្រក់នៃបរិស្ថាន ។

អ្នកលាងប៉េងប៉ោះ កាត់ជាដុំៗ ហើយដាក់ក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ដ្ឋ។ បន្ទាប់មកច្រោះយកកាក និងគ្រាប់ហើយទទួលទាន។ អ្នកអាចបន្ថែម ទឹកកក ប្រសិនបើអ្នកចូលចិត្ត។

វិធីសាស្រ្តជួយ​អោយ​ស្បែកសបែប​ធម្មជាតិដោយភេសជ្ជៈ  ảnh 2ទឹកប៉េងប៉ោះមានអត្ថប្រយោជន៍ដល់សុខភាពមនុស្សគ្រប់វ័យ

ទឹកដូងស្រស់
ទឹកដូងមានប្រសិទ្ធភាពត្រជាក់ និងធ្វើអោយស្បែកស្រស់ស្អាត។ ភេសជ្ជៈ ធម្មជាតិនេះ មានវីតាមីន និងសារធាតុរ៉ែជាច្រើន ដើម្បីជួយបំប៉នស្បែក និងការពារភាពចាស់។

ពេលវេលាដ៏ល្អបំផុតដើម្បីផឹកទឹកដូងគឺនៅពេលព្រឹក។ អ្នកគួរទទួលទាន ទឹកដូងស្រស់មួយផ្លែក្នុងមួយថ្ងៃ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ។

ទឹកក្រូចថ្លុង
ក្រូចថ្លុងមានផ្ទុកនូវវីតាមីន C ដ៏ច្រើនដែលជួយប្រឆាំងនឹងភាពចាស់ បំផ្លាញ រ៉ាឌីកាល់ សេរី និងរឹតបន្តឹងរន្ធញើស។ វីតាមីន C ក៏មានប្រសិទ្ធភាព ក្នុងការបង្កើនភាពយឺតនៃស្បែកធ្វើឱ្យស្បែករឹងមាំ រលោង។

ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើមានសមត្ថភាពរក្សាជាតិទឹក ផ្តល់សំណើម និងបង្កើន ភាពយឺតនៃស្បែក។ លើសពីនេះ ទឹកប្រទាលកន្ទុយក្រពើក៏ជួយជំរុញរាងកាយឱ្យផលិតកូឡាជេន ជួយឱ្យស្បែកមើលទៅក្មេងជាងវ័យ។

អ្នកជ្រើសរើសប្រទាលកន្ទុយក្រពើទំហំមធ្យមចំនួន ២ ធាង លាងឱ្យស្អាត បកសំបកចេញ ហាន់ជាដុំៗ ដាំជាមួយទឹក ២ លីត្រ ស្ករស ២០០ ក្រាម ស្លឹក តើយបន្តិច។ ពេលទឹកពុះ យកស្លឹកតើយចេញរួចបិទភ្លើងទុកឱ្យទឹកត្រជាក់ ចាំទទួលទាន។

សណ្តែក
សណ្ដែកត្រូវបាននារីៗ ជឿជាក់លើការសម្រកទម្ងន់ បន្សុទ្ធរាងកាយ និង ធ្វើឱ្យស្បែកស្រស់ស្អាត។

វិធីធ្វើ៖ អ្នកយកសណ្តែកខ្មៅ ១០០ ក្រាម សណ្តែកសៀង ៥០ ក្រាម សណ្តែកខៀវ ៥០ ក្រាម (ទាំងសំបក) ទឹកឃ្មុំ ៣ ស្លាបព្រាបាយ។ យកសណ្តែកដែលរៀបចំរួចមកត្រាំក្នុងទឹកអំបិល រយៈពេល ៥ នាទី រួចលាងទឹកស្អាតចេញ។

ដាក់ខ្ទះលើចង្ក្រាន ចាក់សណ្ដែកទាំងអស់ចូលឆ្នាំងហើយលីង។ កូរឱ្យសព្វ ប្រហែល ១៥ នាទី រហូតដល់សណ្ដែកមានក្លិនក្រអូបឈ្ងុយ ពិនិត្យដោយទទួលទានសណ្ដែកសាកមើល។ នៅពេលដែលសណ្តែកត្រូវបានចម្អិន ផ្ទេរទៅ ចានទុកឱ្យត្រជាក់។

ដាក់ឆ្នាំងទឹក ហើយចាក់ទឹកចម្រោះ ប្រហែល ១ លីត្រ។ ដាក់សណ្តែកលីងខ្លះ ចូលបន្ថយភ្លើងបន្តិច។ ចំអិនប្រហែល ១៥ នាទី បន្ទាប់មកបិទភ្លើង រួច ត្រងយកទឹក។

ផឹកម្តងមួយពែង ប្រហែល ២៥០ មីលីលីត្រ រាល់ពេលអាចបន្ថែមទឹកឃ្មុំ ដើម្បីងាយស្រួលផឹក។ ចំណែកសណ្ដែកអាចទុកបរិភោគជំនួសបាយបាន៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍