ទំនៀមរៀបអាពាហ៍ពិពាហ៍ របស់ជនជាតិ ម៉ុង

ទំនៀមរៀបអាពាហ៍ពិពាហ៍ របស់ជនជាតិ ម៉ុង

ជនជាតិ ម៉ុង នៅស្រុក មូកាងចាយ (ខេត្ត អៀនបាយ) តែងតែប្រារព្ធពិធីមង្គលការនៅឱកាសដើមឆ្នាំ។ នៅពេលបុរសជនជាតិ ម៉ុង ពេញចិត្តនារីណាម្នាក់ បុរសនោះនឹងជំរាបដល់ឪពុកម្តាយ។ គ្រួសារខាងបុរសរកអ្នកផ្លូវ ចៅមហាជាអ្នកមានកិត្យានុភាពក្នុងវង្សត្រកូល ដើម្បីទៅកាន់គ្រួសារខាងស្រ្តីធ្វើពិធីដណ្តឹង។ 

ទំនៀមរៀបអាពាហ៍ពិពាហ៍ របស់ជនជាតិ ម៉ុង ảnh 1នៅថ្ងៃទទួលកូនក្រមុំ កូនក្រមុំស្លៀកពាក់សំលៀកបំពាក់ថ្មីបំផុតនិងស្រស់ស្អាតបំផុត

នៅថ្ងៃទទួលកូនក្រមុំ កូនក្រមុំនិងកូនកំលោះស្លៀកពាក់សំលៀកបំពាក់ថ្មីបំផុត ហើយស្អាតបំផុត។ គ្រួសារកូនកំលោះពឹងអ្នកផ្លូវចៅមហាធ្វើជាតំណាងណែនាំក្រុមទៅទទួលកូនក្រមុំ។ 

ទំនៀមរៀបអាពាហ៍ពិពាហ៍ របស់ជនជាតិ ម៉ុង ảnh 2ក្រុមគ្រួសារខាងប្រុសនាំគ្រឿងបណ្ណាការទៅកាន់គ្រួសារខាងស្រីដើម្បីសុំទទួលកូនក្រមុំទំនៀមរៀបអាពាហ៍ពិពាហ៍ របស់ជនជាតិ ម៉ុង ảnh 3រៀបចំសម្លៀកបំពាក់អោយកូនកំលោះមុនពេលទៅផ្ទះខាងស្រីទទួលកូនក្រមុំ

ទទួលគ្រឿងបណ្ណាការរួចស្រេចហើយ គ្រួសារខាងស្រីរៀបចំរាល់ពិធីកិច្ចសែនបុព្វការីជន ខាងប្រុសជូនគ្រឿងបណ្ណាការនិងសុំទទួលកូនក្រមុំ។ បំពេញរួចរាល់នូវពិធីកិច្ចទាំងឡាយ គ្រួសារទាំងពីរអង្គុយជាមួយគ្នា ជុំស្ពកបាយ ផឹកស្រា ជូនពរ ជ័យដល់កូនក្រមុំនិង កូនកំលោះ។ 

ទំនៀមរៀបអាពាហ៍ពិពាហ៍ របស់ជនជាតិ ម៉ុង ảnh 4នៅពេលជូនកូនក្រមុំទៅផ្ទះខាងប្តី មិនថាជិតឬឆ្ងាយ ជនជាតិ ម៉ុង នៅស្រុក មូកាងចាយ (ខេត្ត អៀនបាយ) សុទ្ធតែត្រូវរៀបចំពេលបាយនៅតាមផ្លូវទំនៀមរៀបអាពាហ៍ពិពាហ៍ របស់ជនជាតិ ម៉ុង ảnh 5បុកម្សៅធ្វើនំយ៉ី រៀបចំប្រភេទនំប្រពៃណីស្វាគមន៍កូនកំលោះក្រមុំអោយមានសុភមង្គលជារាប់រយឆ្នាំ 

នៅពេលជូនកូនក្រមុំទៅផ្ទះខាងប្តី ទោះជានៅជិតឬឆ្ងាយ ជនជាតិ ម៉ុង ត្រូវតែរៀបចំពេលបាយនៅតាមផ្លូវ។ ជនជាតិ ម៉ុង ចាត់ទុកថា ពេលបាយនោះគឺដើម្បីជំរាបជូនដល់អាទិទេពទាំងឡាយអោយបានជ្រាបថាខាងប្រុសបានទទួលកូនស្រីគេមកធ្វើជាកូនប្រសា ហើយសូមអញ្ជើញអាទិទេពទាំងឡាយធ្វើជាសាក្សី...៕

ស៊ុងអាចូវ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ជនជាតិ អេដេ កែចៃ្ន មុខម្ហូបត្រប់ពុតលំញង សម្លត្រីទឹកជ្រោះ

ភោជនាហាររបស់ជនជាតិ អេដេ

ជនជាតិ អេដេ លើខ្ពង់រាប ដាក់ឡាក់ មិនត្រឹមតែមានប្រពៃណីវប្បធម៌ដ៏យូរលង់ប៉ុណ្ណោះទេថែមទាំងមានខឿនភោជនាហារដ៏វិសេសវិសាល ដោយមានមុខម្ហូបដ៏ល្អ​​​​ឯកគឺជាការវេញត្របាញ់ចូលគ្នានៃរសជាតិព្រៃភ្នំ។

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម Haruone Sha I Dah និង Nosita Aly នៅភូមិ ភូមិស្វាយ ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង) ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

ពិធីបុណ្យអុំទូក ង មិនត្រឹមតែជាសកម្មភាពកីឡាបង្ហាញលក្ខណៈសហគមន៍ប៉ុណ្ណោះទេថែមទាំងមានអត្ថន័យវប្បធម៌ ខាងព្រលឹងវិញ្ញាណពិសេសចំពោះបងប្អូនជនជាតិ ខ្មែរ ទៀតផង

ខេត្ត សុកត្រាំង អភិវឌ្ឍផលិតផលទេសចរណ៍ពីវប្បធម៌ ខ្មែរ

ខេត្ត សុកត្រាំង ជាខេត្តមាន​បងប្អូន​ជនជាតិ ខ្មែរ រស់នៅកុះករ ស្មើនឹងចំនួនប្រជាជនជាង ៣០% នៃខេត្ត (ប្រហែល ៣៦១.០០០ នាក់)។ ទូទាំងខេត្តមានវត្តពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ចំនួន ៩៣។ ខេត្ត សុកត្រាំង កំណត់ថាពាំនាំទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ក្នុងនោះអភិវឌ្ឍទេសចរណ៍សាសនាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ ជាចំណុចស្នូល។

ឈុតឆាកទាត់បាល់ដ៏ល្អឯកលើជើងទោមទាំងគូមកពីប្រជានេសាទទាំងឡាយ

ពិធីបុណ្យប្រពៃណីរបស់ប្រជាជន កឹនយើ

ក្រោមប្រធានបទ "សម្លេងរំពងតំបន់ជាប់មាត់សមុទ្រ" ពិធីបុណ្យ ងិញអុង កឹនយើ ២០២៤ ទើបតែប្រព្រឹត្តឡើង នៅទីរួមស្រុក កឹនថាញ់ ស្រុក កឹនយើ (ទីក្រុង ហូ ជីមិញ)។

ព្រះសង្ឃទ្រង់បាត្រក្នុងបរិវេណវត្ត ខេមរប្បភាសេរីស្នរ៍ (១៤ ពាន់) នៅឃុំ វិញទ្រុង ស្រុក វីធុយ ខេត្ត ហូវយ៉ាង

កក់ក្តៅបុណ្យសែនដូនតារបស់ជនជាតិ ខ្មែរ ណាមបូ

បុណ្យសែនដូនតាតាំងពីយូរលង់ណាស់មកហើយត្រូវបានចាត់ទុកជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីពោរពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។ បុណ្យសែនដូនតាឆ្នាំ ២០២៤ ប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ តុលា ដោយមានពិធីកិច្ចជាច្រើនត្រូវបានប្រារព្ធនៅតាមវត្តនិងនៅផ្ទះ។

ព្រះតេជគុណ ចៅ សឺនហ៊ី ព្រះចៅអធិការវត្ត ស្រឡូង នៅឃុំ លឿងភី ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) គឺជាសិប្បករមួយអង្គក្នុងចំណោមសិប្បករអាចចារអក្សរ ខ្មែរ បុរាណនៅលើគម្ពីរសាស្ត្រាស្លឹករឹត

គម្ពីរសាស្ត្រាស្លឹករឹត បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង

គម្ពីរសាស្ត្រាស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង គឺជាបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកដែលបង្ហាញពីភាពប៉ិនប្រសប់ ទេពកោសល្យច្នៃប្រឌិតក្នុងកម្រិតបច្ចេកទេសនិងពុទ្ធិរបស់ជនជាតិ ខ្មែរ។

បងប្អូនជនជាតិស្រុក ម៉ុកចូវ ចូលរួមលេងបាញ់អង្គុញ តម៉ាលា

សប្បាយរីករាយបុណ្យឯករាជ្យជាតិនៅលើខ្ពង់រាប ម៉ុកចូវ

សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រុក ម៉ុកចូវ ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ឧទ្ទេសនាមអំពីដែនដី ម៉ុកចូវ ដ៏ស្រស់ស្អាត អ្នក ម៉ុកចូវ រួសរាយរាក់ទាក់ ស្រឡាញ់រាប់អានភ្ញៀវ ឆ្លងតាមរយៈនោះបញ្ជាក់ពីភាពទាក់ទាញនៃគោលដៅទេសចរណ៍ធម្មជាតិនាំមុខគេលើពិភពលោក។

របាំប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ខេត្ត កាម៉ៅ ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ

ខេត្ត កាម៉ៅ បច្ចុប្បន្នមានជាង ១១.៧០០ ក្រុមគ្រួសារ មនុស្សប្រហែល ៤៧.៤៦០ នាក់ជាបងប្អូនជនជាតិ ក្នុងនោះភាគច្រើនជាបងប្អូនជនជាតិ ខ្មែរ និង ចិន។ បងប្អូនបណ្តាជនជាតិនៅ កាម៉ៅ មានអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់រៀងៗ ខ្លួនប៉ុន្តែតែងសាមគ្គីរួមបញ្ចូលជាមួយគ្នា រួមចំណែកបង្កើតភាពសម្បូរបែប ពិពិធភាព ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។

នៅក្នុងម្ហូបអាហាររបស់ជនជាតិ ខ្មែរ គេសុទ្ធតែដាក់ប្រហុកបន្ថែមបន្តិចចូលស្ទើរតែទាំងអស់ដើម្បីដិតរសជាតិថែមទៀត

ប្រហុករបស់ជនជាតិ ខ្មែរ ខេត្ត ត្រាវិញ

ត្រូវបានធ្វើពីត្រីទឹកសាបដូចជា៖ ត្រីកំភ្លាញ ត្រីក្រាញ់។ល។ ប្រហុកជាប្រភេទផ្អកពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) និយាយរួមនិងជនជាតិ ខ្មែរ ត្រាវិញ និយាយដោយឡែក។ ដើម្បីបានប្រហុកដ៏ឈ្ងុយឆ្ងាញ់ ជនជាតិ ខ្មែរ ជ្រើសរើសត្រីដែលឆ្ងាញ់បំផុត ធ្វើជ្រះហើយត្រាំក្នុងទឹកពីរបីម៉ោង បន្ទាប់ពីនោះស្រង់ចេញហើយច្របល់សព្វជាមួយអំបិលនិងបាយកក។

នារីជនជាតិ បាណា នៅស្រុក ក្បាង ត្បាញសំពត់សង្កិមបម្រើសកម្មភាពទេសចរណ៍

ដាស់សក្តានុពលទេសចរណ៍ស្រុក ក្បាង

ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) មិនត្រឹមតែជាតំបន់មូលដ្ឋានបដិវត្តន៍ ទីកន្លែងចាប់ផ្តើមនៃកិច្ចការក្រោកឡើងតស៊ូប្រយុទ្ធ តីសឺន កន្លែងប្រសូតវីរបុរស នុប ដ៏អស្ចារ្យកាលពីដើមប៉ុណ្ណោះទេថែមទាំងជាដែនដីសម្បូរសក្តានុពលទេសចរណ៍ "ប្រភព" នៃខឿនវប្បធម៌ប្រពៃណីបណ្តាជនជាតិ តីង្វៀន ជាពិសេសគឺជនជាតិ បាណា។

បណ្តាក្រុម​ប្រកួតនៅពិធីបុណ្យប្រណាំងគោនៅ​វត្ត​រោទ៍

អញ្ជើញឆៀងចូលវត្ត រោទ៍ ​​​​ទស្សនាពិធីបុណ្យប្រណាំងគោនារដូវ សែនដូនតា

រដូវ សែនដូនតា មួយទៀតបានឈានមកដល់ បងប្អូនជនជាតិ ខ្មែរ នៅទីរួមខេត្ត ទិញបៀន មិនត្រឹមតែជួបជុំពិធី សែនដូនតា ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងពិធីបុណ្យប្រណាំងគោ នៅវត្ត រោទ៍ ទៀតផង នេះជាលក្ខណៈប្រជុំជីវភាពវប្បធម៌ ហើយក៏ជាវិញ្ញាសាកីឡាដ៏វិសេសវិសាលតំបន់ បៃនូយ ខេត្ត អានយ៉ាង ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

សិប្បការិនី លី ធីហ៊ិ្វញ (ខាងឆ្វេង) នៅភូមិ ផឿកធន់ ឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដ៏តិចតួចបំផុតជក់ចិត្តដិតអារម្មណ៍គូរគំនូរលើកញ្ចក់ហើយបង្ហាត់បង្រៀនដល់បច្ឆាជនជំនាន់ក្រោយ

របរគូរគំនូរលើកញ្ចក់នៃជនជាតិ ខ្មែរ ណាមបូ

មិនត្រឹមតែមានទម្រង់សិល្បៈដ៏វិសេសវិសាលដូចជា៖ ចម្រៀងយូកេ រាំរបាំ ។ល។ បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ថែមទាំងត្រូវបានស្គាល់ថាដោយមានមុខរបរពិសេសមួយ នោះគឺគូរគំនូរលើកញ្ចក់។

ជនជាតិ អេដេ នៅភូមិ អាកូយ្ហុង ទីក្រុង បួនម៉ាធួត មានមោទនភាពរក្សាទុករូបភាពផ្ទះវែងប្រពៃណីនៃជនជាតិខ្លួន

លក្ខណៈដ៏ល្អប្រពៃនៃស្ថាបត្យកម្មទីក្រុង បួនម៉ាធួត

និយាយដល់លក្ខណៈដ៏ល្អប្រពៃនៃស្ថាបត្យកម្មទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) មិនអាចមិនរំឭកដល់ផ្ទះវែងនៃអ្នកស្រុកជនជាតិ អេដេរ។

ឃុំ យ៉ាងម៉ា បានធម្មជាតិអនុគ្រោះអំពីអាកាសធាតុបានជាងាយស្រួលសម្រាប់ការអភិវឌ្ឍដើមឈើហូបផ្លែអាកាសធាតុត្រជាក់បង្គួរជួយប្រជាកសិករនៅទីនេះមានលក្ខខណ្ឌផ្លាស់ប្តូររចនាសម្ពន្ធដំណាំដាំដុះ អភិវឌ្ឍសេដ្ឋកិច្ច

លក្ខណៈដ៏វិសេសវិសាលនៃទិវាបុណ្យបេះផ្លែព័រតំបន់ភ្នំ យ៉ាងម៉ា

នាកាលកន្លងទៅថ្មីៗ នេះ នៅឃុំតំបន់ភ្នំ យ៉ាងម៉ា ស្រុក តាមដឿង (ខេត្ត ឡាយចូវ) ប្រព្រឹត្តឡើងទិវាបុណ្យបេះផ្លែព័រលើកទី ១ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "រសជាតិផែ្អមនៃផ្លែព័រ យ៉ាងម៉ា"។ ប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទីយ៉ាងច្រើនកុះករបានមកទស្សនា ភ្លក្សរស់ជាតិនិងឆ្លងកាត់ការពិសោធន៍បេះផ្លែព័រ។

គ្រូសែននិងព្រឹទ្ធាចារ្យភូមិជនជាតិ ព្រៅ ធ្វើពិធីសែន ត្រៀស្រូវ

ពិធីសែន ត្រៀស្រូវ របស់ជនជាតិ ព្រៅ នៅខេត្ត កនទុម

ព្រៅ គឺជាជនជាតិមួយក្នុងចំណោមជនជាតិទាំងប្រាំមានចំនួនមនុស្ស យ៉ាងតិចតួចកំពុងរស់នៅក្នុងភូមិ ដាក់មេ ឃុំ ពើអ៊ី ស្រុក ង៉ុកហូយ (ខេត្ត កនទុម)។ ផ្តើមចេញពីកត្តារដូវកាលនិងជំនឿពហុទេពនិយម សហគមន៍ ជនជាតិ ព្រៅ នៅទីនេះបានរក្សាទុកនូវឃ្លាំងវប្បធម៌ ប្រពៃណីដ៏ល្អឯកមួយ ក្នុងនោះលេចធ្លោគឺពិធីសែន ត្រៀស្រូវ។

កន្លងទៅថ្មីៗ នេះ នៅក្នុង "សប្តាហ៍វប្បធម៌ - ទេសចរណ៍ខេត្ត បាក់កាន ២០២៤" ចង្វាក់រាំចាន ដោយមានការចូលរួមពីមនុស្សចំនួន ១.០០០ នាក់បានបង្កើតចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ នាំមកនូវចង្វាក់មនោសញ្ចេតនាជូនអ្នកតំណាង ប្រជាជននិងភ្ញៀវទេសចរជាច្រើន

លង់អារម្មណ៍នឹងចង្វាក់រាំចានរបស់ជនជាតិ តៃ

របាំរាំចានជាចង្វាក់រាំបុរាណរបស់ជនជាតិ តៃ ខេត្ត បាក់កាន។ នេះជា សិល្បៈសម្តែងប្រជាប្រិយដ៏សំខាន់ក្នុងឱកាសចូលឆ្នាំថ្មី ពិធីបុណ្យប្រពៃណីប្រចាំឆ្នាំ។ របាំរាំចានមិនត្រឹមតែមានលក្ខណៈកម្សាន្តសប្បាយប៉ុណ្ណោះទេថែមទាំងគាំទ្រ លើកទឹកចិត្តបងប្អូនជនជាតិព្យាយាមខ្នះខ្នែងពលកម្ម ផលិតកម្មទៀតផង។

បង្ហាញពិធីបុណ្យសែនអារក្សភ្នំឡើងវិញរបស់ ជនជាតិ កឺទូ

សាយភាយលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃបណ្តាជនជាតិតំបន់ភ្នំ

កន្លងទៅថ្មីៗ នេះ មន្ទីរវប្បធម៌និងកីឡាខេត្ត ធឿធៀន - ហ្វេ សហការ ជាមួយគណៈកម្មាធិការប្រជាជនស្រុក អាលឿយ រៀបចំទិវាមហោស្រព វប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ភ្នំលើកទី ១៥ ឆ្នាំ ២០២៤។

អញ្ជើញមកកាន់ខេត្ត ហាយ៉ាង ប្រការមួយក្នុងចំណោមប្រការដែលមិនអាចរំលងចោលនោះគឺការភ្លក្សរស់ជាតិម្ហូបអាហារពិសេសៗ របស់បងប្អូនជនជាតិ

អញ្ជើញមកកាន់ខេត្ត ហាយ៉ាង ភ្លក្សរសជាតិភោជនាហារដ៏ល្អឥតខ្ចោះ

ខេត្ត ហាយ៉ាង ជាដែនដីមានប្រវត្តិវប្បធម៌ដ៏យូរលង់ណាស់មកហើយ កន្លែងមូលមីនៃជនជាតិចំនួន ១៩ ដូចជា ម៉ុង យ៉ាវ ប៉ាថែន កឺឡាវ ឡូឡូ បូអ៊ី ភូឡា ពូប៉ែវ ឡាជី ។ល។ ពិពិធភាពអំពីវប្បធម៌ជនជាតិរួមជាមួយនឹងធម្មជាតិអំណោយផលជាច្រើនភោគផលបានជួយអ្នក ហាយ៉ាង ច្នៃប្រឌិតបានជាឃ្លាំងវប្បធម៌ភោជនាហារដ៏សម្បូរបែបនិងទាក់ទាញ។ ម្ហូបអាហារច្រើនមុខនៃខេត្ត ហាយ៉ាង ត្រូវបានលើកតម្កើងក្នុងកម្មវិធីពិនិត្យជ្រើសរើសភោជនាហារគំរូលំដាប់ថ្នាក់ជាតិដូចជាបបរ អ៊ៅទៅ ម៉ែនមាន ទឹកឃ្មុំជីរអង្កាម តែ សានត្វៀត ផើពោត។ល។

ប្រជាជននិងភ្ញៀវទេសចរសម្របខ្លួនចូលក្នុងជ្រោះ ណឹមមូ ចូលរួមពិធីបុណ្យជះទឹកជាមួយគ្នា

សប្បាយបុណ្យជះទឹករបស់ជនជាតិ ឡាវ

នាពេលថ្មីៗ នេះ ពិធីបុណ្យ វកណាំ (ពិធីបុណ្យជះទឹក) លើកទី ៥ ឆ្នាំ ២០២៤ របស់ជនជាតិ ឡាវ បានរៀបចំឡើងនៅភូមិ ណាវ៉ាន ឃុំ ណាតាំ ស្រុក តាមដឿង (ខេត្ត ឡាយចូវ) ទាក់ទាញប្រជាជននិងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករ។

ក្រុមដង្ហែគ្រឿងសំណែនឡើងទៅកាន់តំបន់ព្រៃពិសិដ្ឋដើម្បីធ្វើពិធីកិច្ចសែនព្រៃរបស់ជនជាតិ ម៉ុង

ស៊ីលៀង "បុណ្យព្រៃ" ជាមួយនឹងជនជាតិ ម៉ុង នៅឃុំ ណាហូវ

ចំពោះជនជាតិ ម៉ុង នៅឃុំ ណាហូវ ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) វិញក៏ "បុណ្យព្រៃ" (ឬហៅថាពិធីសែនអារក្សព្រៃ) មានតាំងពីបុព្វការីជនរបស់ពួកគាត់ធ្វើចំណាកស្រុកមកបង្កើតភូមិ បង្កើតនិគមទីនេះ។

និស្សិតមហាវិទ្យាល័យភាសា​ - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូនិងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក្នុងឈុតសម្លៀកបំពាក់របាំបុរាណ

និស្សិតមហាវិទ្យាល័យភាសា​ - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូនិងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក្នុងឈុតសម្លៀកបំពាក់របាំបុរាណ

យុវនារី ខ្មែរ យ៉ាញ់ ធីង៉ុកត្រាង និង ថាច់ ធីយៀវ និស្សិតមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក្នុងឈុតសម្លៀកបំពាក់របាំបុរាណ

បងប្អូនជនជាតិ ​ខ្មែរ ប្រារព្ធពិធី​កិច្ចដង្ហែរមហាសង្ក្រាន្តនិងព្រះសិរកបិលមហាព្រហ្មប្រទក្សិណជុំវិញព្រះវិហារទទួលឆ្នាំថ្មី នៅវត្ត​សិរីសុខុម​សង្គម​មានជ័យ​ស្រឡូង​​ ឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

ទំនៀមទម្លាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ខ្មែរ

ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែមេសា (ឆ្នាំនេះថ្ងៃវិរៈវ័នបតកើនឡើងមួយថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី១៦ ខែមេសា) បុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យធំមួយមានអត្ថន័យយ៉ាងសំខាន់សម្រាប់ជនជាតិ ខ្មែរ ណាមបូ។

ជនជាតិ ចាម រៀបគ្រឿងសំណែនដ៏ល្អឯកក្នុងពិធីសែនផ្នូរ

វប្បធម៌ភោជនាហារក្នុងពិធីបុណ្យទានរបស់ជនជាតិ ចាម

ភោជនាហារក្នុងពិធីបុណ្យទានរបស់ជនជាតិ ចាម ខេត្ត ប៊ិញធន់ គឺជាលក្ខណៈវប្បធម៌ដ៏ល្អឯកមួយ។ លក្ខណៈដ៏ល្អឯកនោះមិនមែននៅត្រង់សុភោជន៍ តម្លៃ ថ្លៃនោះទេក៏ប៉ុន្តែវានាំមកនូវសភាពធម្មតា សាមញ្ញ។

ការប្រារព្ធពិធីកិច្ចសែនក្នុងពិធីសែនផ្នូររបស់ជនជាតិ ចាម កាន់សាសនា ឥស្លាម (បានី) នៅខេត្ត ប៊ិញធន់

ពិធីសែនផ្នូរក្នុងពិធីបុណ្យរ៉ាមឺវ៉ានរបស់ជនជាតិ ចាម

នាពេលថ្មីៗ នេះ ជនជាតិ ចាម នៅខេត្ត ប៊ិញធន់ បានប្រមូលផ្តុំគ្នានៅឈាបនដ្ឋាន (ឬហៅថា ផ្នូកក្រហម) នៅស្រុក បាក់ប៊ិញ ដើម្បីសែនផ្នូរដល់ជីដូនជីតា បុព្វការីជន ចាប់ផ្តើមអោយពិធីបុណ្យ រ៉ាមឺវ៉ាន ប្រពៃណីរបស់ជនជាតិ ចាម កាន់សាសនា ឥស្លាម (បានី)។

យោងតាមទំនៀមទម្លាប់របស់ជនជាតិ ថៃ នៅភូមិ សៀង ក្មេងៗ ស្រីបានរៀនពីជីដូន ពីម្តាយរបៀបរវៃសូត្រ ត្បាញសំពត់តាំងពីតូចមកម៉្លេះ

របរត្បាញសំពត់សង្កិមរបស់ជនជាតិ ថៃ នៅប៉ែកខាងលិចស្រុកទេស ងេ

ស្ថិតនៅចម្ងាយពីទីកណ្តាលនៃស្រុក កនកួង (ខេត្ត ងេអាន) ប្រហែល ២០ គីឡូម៉ែត្រ ភូមិ សៀង ឃុំ មោនសឺន បច្ចុប្បន្ននៅតែរក្សាទុកតម្លៃវប្បធម៌ជាច្រើនរបស់បងប្អូនជនជាតិ ថៃ ក្នុងនោះមានរបរត្បាញសំពត់សង្កិម។ ក្រៅពីការបង្កើនប្រាក់ចំណូល របរត្បាញសំពត់សង្កិមនៅទីនេះថែមទាំងរួមចំណែកសាយភាយតម្លៃវប្បធម៌ប្រពៃណីទាំងឡាយរបស់ជនជាតិ ថៃ នៅប៉ែកខាងលិចស្រុកទេស ងេ ។ល។

ពិធីកិច្ចបណ្តេញជនអាក្រក់ ការពារប្រភពទឹក

ពិធីសែនកំពង់ទឹករបស់ជនជាតិ អេដេ

នាពេលកន្លងទៅថ្មីៗ នេះ បងប្អូនជនជាតិ អេដេ នៅភូមិ ឌុង ឃុំ និញតី ទីរួមខេត្ត និញហ្វា (ខេត្ត ខាញ់ហ្វា) បានប្រារព្ធពិធីសែនកំពង់ទឹកតាមទំនៀមទម្លាប់បុរាណ។

ល្បែងប្រជាប្រិយរបស់ជនជាតិ តារៀង ត្រូវបានគួបបញ្ចូលទៅក្នុងទិវាបុណ្យ

ពិធីបុណ្យអំណរស្រូវថ្មីដ៏វិសេសវិសាលរបស់ជនជាតិ តារៀង

អោយតែឈានចូលដល់ប្រហែលពាក់កណ្តាលខែ ១១ ចន្ទគតិរៀងរាល់ឆ្នាំ នៅពេលរដូវកាលស្រូវចម្ការទើបប្រមូលផល ជនជាតិ តារៀង (ក្រុមអន្តោគ្រាមមួយចំណុះជនជាតិ ហ្សែ - ទ្រៀង) នៅឃុំ ដាក់តូយ ស្រុក ណាមយ៉ាង (ខេត្ត ក្វាងណាម) ក៏រៀបចំពិធីអំណរស្រូវថ្មីទៀត (ទើលបារីអាង) ក្នុងគោលបំណងបួងសួងសុំអោយរដូវកាលផ្តល់ផលទ្វេដង ភ្លៀងខ្យល់អំណោយផល…

ដើម ម៉ាយទឺវ ត្រូវបានហាលស្ងួតយកជ័រឈើដើម្បីលាបល័ក្តធ្មេញ

នាថ្ងៃនិទាឃរដូវស្វែងយល់ទម្លាប់លាបល័ក្តធ្មេញខ្មៅរបស់ជនជាតិ ឡាវ

ចំពោះស្ត្រី ឡាវ នៅតំបន់ តីបាក់ (ភូមិភាគពាយ័ព្យ) លាបល័ក្តធ្មេញខ្មៅ មិនត្រឹមតែធ្វើលម្អប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពាំនាំមកនូវលាភសំណាងល្អគ្រប់ប្រការ។ លោកស្រី ឡ ធីចាន់ នៅឃុំ បាន ប ស្រុក តាមដឿង (ខេត្ត ឡាយចូវ) បានឲ្យដឹងថា លោកស្រីលាបល័ក្តធ្មេញតាំងពីអាយុ ១៣ ឆ្នាំមកម៉្លេះ រហូតមកទល់ពេលនេះបានជាង ៦០ ឆ្នាំមកហើយនៅតែលាបល័ក្តនៅឡើយ។