បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូងនៃប្រទេស វៀតណាម) ជាង ១,៣ លាននាក់ទើបតែបានប្រារព្ធពិធីបុណ្យសែនដូនតាឆ្នាំ ២០២០ ដោយស្មារតីសាមគ្គីភាពប្រិតសំច័យនិងសុវត្ថិភាព។
នេះគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ទាំងបីក្នុងឆ្នាំរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ក្នុងគោលបំណងនឹករំឭកដល់គុណូបការៈជីដូនជីតាឪពុកម្តាយនិងសាច់ញាតិ តបស្នងសងគុណដល់អ្នកដែលបានចែកឋានហើយ បួងសួង កុសលផលបុណ្យឲ្យមានដល់អ្នកដែលរស់រានមានជីវិតនៅឡើយ បង្កើតជាចំណងមេត្រីភាពរវាងមិត្តភក្តិ សាច់ញាតិ វង្សត្រកូលនិងសហគមន៍។
បុណ្យសែនដូនតាឆ្នាំ ២០២០ ប្រព្រឹត្តឡើងក្នុងរយៈពេលសំខាន់ៗ ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៨ ខែ កញ្ញា កន្លងទៅ។
ទោះបីកំពុងតែប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ក៏ ដោយ ប៉ុន្តែជនជាតិ ខ្មែរ ណាមបូ នៅតែខិតខំប្រារព្ធគ្រប់ពិធីកិច្ចតាមប្រ ពៃណីនៃពិធីបុណ្យសែនដូនតា ក្នុងនោះ មានពិធីដាក់បាយបិណ្ឌត្រូវបានប្រារព្ធក្នុងអំឡុងពេលកន្លះខែនៃរដូវកាលកាន់បិណ្ឌ។
ក្នុងអំឡុងពេលនេះ មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ ណាមបូ បានផ្អាកការ ងារស្រែចម្ការជាបណ្តោះអាសន្នសិនដើម្បីទៅវត្ត ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធ ដល់អ្នកដែលបានចែកឋានហើយ។
រីឯព្រះសង្ឃគ្រប់ព្រះអង្គនិមន្តទេសនាសូត្រមន្ត បង្សុកូល ឧទ្ទិសមគ្គផល បីបាច់ថែរក្សា ប្រោះព្រំជូនដល់វិញ្ញាណក្ខន្ធ អ្នកដែលបានចែកឋានឲ្យបានចាកផុតពីឋាននរក ឆាប់បានទៅកាន់សុខគតិភព...។
មិនអ៊ឹកធឹក អ៊ូអរដូចបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ហើយក៏មិនផុស ផុលគគ្រឹកគគ្រេងដូចបុណ្យអកអំបុក ពិធីបុណ្យសែនដូនតានៃជនជាតិ ខ្មែរ ណាមបូ ឆ្នាំនេះបានប្រព្រឹត្តឡើងប្រកបដោយសាមញ្ញៗ ប៉ុន្តែនាំមកនូវអត្ថន័យប្រកបដោយលក្ខណៈមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ៕
អត្ថបទនិងរូបថត៖ សឺនយ៉ាង