របាំលោតម៉ុងសាយក្បាលតោមុខឆ្មា - បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនៃខេត្ត ឡាងសឺន

បច្ចុប្បន្ន ឡាងសឺន មានក្រុមរបាំម៉ុងសាយតោប្រមាណជា ១០០ ដោយមានសិប្បករសម្តែងជិត ១.០០០ នាក់ហើយមានសិប្បករធ្វើក្បាលតោមុខឆ្មារាប់សិបនាក់
បច្ចុប្បន្ន ឡាងសឺន មានក្រុមរបាំម៉ុងសាយតោប្រមាណជា ១០០ ដោយមានសិប្បករសម្តែងជិត ១.០០០ នាក់ហើយមានសិប្បករធ្វើក្បាលតោមុខឆ្មារាប់សិបនាក់

របាំលោតម៉ុងសាយក្បាលតោមុខឆ្មាគឺជាទម្រង់សិល្បៈប្រជាប្រិយប្រពៃណី បង្ហាញយ៉ាងរស់រវើកនិងទាក់ទាញពីគំនិត មនោសញ្ចេតនានិងបំណងប្រាថ្នាដ៏ទទូចរបស់ បងប្អូនបណ្តាជនជាតិ តៃ នុង នៅខេត្ត ឡាងសឺន។

របាំលោតម៉ុងសាយក្បាលតោមុខឆ្មា - បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនៃខេត្ត ឡាងសឺន ảnh 1បច្ចុប្បន្ន ឡាងសឺន មានក្រុមរបាំម៉ុងសាយតោប្រមាណជា ១០០ ដោយមានសិប្បករសម្តែងជិត ១.០០០ នាក់ហើយមានសិប្បករធ្វើក្បាលតោមុខឆ្មារាប់សិបនាក់

ក្នុងភាសាជនជាតិ នុង តោមុខឆ្មាហៅថា "គីឡាន់" គឺជាសត្វនៀន - ជាសត្វមួយក្នុងចំណោមសត្វទេពទាំងបួន៖ នាគ សិង្ហ អណ្តើក ហង្ស។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្រុមលោតម៉ុងសាយក្បាលតោមុខឆ្មាទៅដល់ផ្ទះនីមួយៗ នៅក្នុងភូមិដើម្បីបួងសួងសុំឱ្យម្ចាស់ផ្ទះមានសុខភាពល្អ ឆ្នាំថ្មីរកស៊ីមានបាន។

បងប្អូនជនជាតិ តៃ នុង មានទស្សនទានថាឆ្នាំថ្មីតោមុខឆ្មាទៅដល់ណាគឺនាំយកនូវសុភមង្គល ក្ដីសម្បូរសប្បាយដល់ទីនោះ។

ពិធីបុណ្យ ឡុងតុង ក៏មិនអាចខ្វះឈុតលោតម៉ុងសាយក្បាលតោមុខឆ្មាបានឡើយ។

របាំលោតម៉ុងសាយក្បាលតោមុខឆ្មា - បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនៃខេត្ត ឡាងសឺន ảnh 2លោតម៉ុងសាយក្បាលតោមុខឆ្មាមានកាយវិការជាគ្រឹះខ្លះៗ គឺដាក់ជំហរលើជើងទាំងពីរដោយបន្ទន់ជង្គង់ចុះ ធ្វើដំណើរតាមផ្លូវ លំអោនកាយគោរពបណ្តាវិហារទីសក្ការៈ។ អាស្រ័យទៅតាមលម្ហអាកាស ទីតាំងនិងសំណូមពរ រាំម៉ុងសាយតោមុខឆ្មាមានពិធីកិច្ច ក្បាច់រាំនិងសាច់រឿងជាច្រើនសម្ដែងអោយសមស្រប

ក្រុមរបាំម៉ុងសាយតោមុខឆ្មានីមួយៗ មានមនុស្សចាប់ពី ៨ - ១៦ នាក់រួមមាន៖ អ្នក រាំតោ សត្វស្វា អ៊ូរ៉ង់អ៊ូតង់ ឬហៅម្យ៉ាងទៀតថា អូរ៉ាន់ហ្គូតាន់ (Orangutan) មុខស្វានិងក្រុមសម្តែងក្បាច់គុនប្រពៃណី។

ដោយមានក្បាច់រាំជាច្រើនដូចជា៖ ធ្វើដំណើរតាមផ្លូវ ចង្វាក់រាំអបអរសាទរ គោរពបុព្វការីជន បួងសួងសុំសំណាងល្អ ហក់ត្រឡប់ខ្លួនរំលងរង្វង់ភ្លើង... ព្រមជាមួយបទភ្លេងជាច្រើនខុសៗ គ្នា រាំម៉ុងសាយក្បាលតោមុខឆ្មាបង្ហាញ ពីស្មារតីអ្នកគុននិយមនៅតំបន់ខ្ពស់ផង ហើយក៏ជានិមិត្តរូបនៃសំណាងល្អនិងសុភមង្គលក្នុងជីវភាពរស់នៅ ផង។

របាំលោតម៉ុងសាយក្បាលតោមុខឆ្មា - បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនៃខេត្ត ឡាងសឺន ảnh 3លោក ហ្វាងចង - សិប្បករច្នៃបង្កើត ស្តារឡើងវិញនូវក្បាលតោមុខឆ្មារបស់ខេត្ត ឡាងសឺន

បច្ចុប្បន្នខេត្ត ឡាងសឺន មានប្រមាណក្រុមរបាំលោតម៉ុងសាយតោដោយមានចំនួន ១០០ សិប្បករសម្តែងជិត ១.០០០ នាក់ហើយមានសិប្បករធ្វើក្បាលតោមុខឆ្មារាប់សិបនាក់។

ជាមួយនឹងរាល់តម្លៃវប្បធម៌ដ៏វិសេសវិសាល របាំលោតម៉ុងសាយក្បាលតោមុខឆ្មាត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ៕

អត្ថបទនិងរូបថត៖  ង្វៀនក្វាងយុយ - ថាញ់ហា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍