ច្បាប់ស្រីគឺជាទម្រង់វប្បធម៌ដ៏ល្អឯកដែលមានតម្លៃអប់រំដ៏ជ្រៅជ្រះត្រូវបានដកស្រង់ចេញពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសម្រាប់ស្ត្រីហើយបានក្លាយទៅជាក្បួនខ្នាតនៃសីលធម៌នៅក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ ខ្មែរ នៅ ណាមបូ។
ច្បាប់ស្រីត្រូវបានកត់ត្រាទុកក្នុងក្បួនសាស្រ្តាស្លឹករឹតហើយរក្សាទុកនៅតាមវត្ត ខ្មែរ ជាច្រើន។ អនុបណ្ឌិត យ៉ាញមេន សាស្រ្តាចារ្យនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ បានអោយដឹងថា៖ ទទួលឥទ្ធិពលយ៉ាងស៊ីជម្រៅនៃទស្សនវិជ្ជាព្រះពុទ្ធសាសនា ក្រោមរូបភាពជាកំណាព្យឃ្លោងឃ្លា ពាក្យពេចន៍នីមួយៗ របស់ច្បាប់ស្រីបានដាក់ចេញនូវក្បួនខ្នាតក្នុងវប្បធម៌នៃការប្រព្រឹត្ត អាកប្បកិរិយា បំណិនក្នុងការប្រាស្រ័យទាក់ទងរបស់ស្ត្រី ខ្មែរ ជំនាន់ដើមនិងបច្ចុប្បន្ននេះ។
ច្បាប់ទូន្មាននិយាយរួមនិងច្បាប់ស្រីរបស់ជនជាតិ ខ្មែរ ណាមបូ និយាយដោយ ឡែកកំពុងតែប្រឈមនឹងការបាត់បង់សាបសូន្យជាបណ្តើរៗ បច្ចុប្បន្ននៅត្រឹមតែត្រូវបានឧទ្ទេសនាមនិងបង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ នៃខេត្ត សុកត្រាំង ប៉ុណ្ណោះ។
ដើម្បីអភិរក្សនិងពង្រីកនូវរាល់តម្លៃអប់រំរបស់ច្បាប់ទូន្មានសម្រាប់គ្រួសារ ត្រូវការចាំ បាច់នូវការជួយឧបត្ថម្ភពីសំណាក់បណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងការធ្វើសមុច្ច័យ សិក្សាស្រាវជ្រាវ អធិប្បាយពន្យល់ បកប្រែ...៕
អត្ថបទនិងរូបថត៖ មុនី ចិន្តា - ភុកថាញ់ - អៀនថាញ់